មន្ត្រីរដ្ឋបាល​ព្រៃឈើ​ត្រូវយក​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​វត្ថុតាងផ្សេងៗដែល​រឹបអូស​បាន​ពីបទ​ល្មើស

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 1837

មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ត្រូវយក​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​វត្ថុតាងផ្សេងៗដែល​រឹបអូស​បាន​ពីបទ​ល្មើស នេះ​ប្រសាសន៍​ណែនាំ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី ក្នុងឱកាស​ចុះសួរសុខទុក្ខ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​ស្នាក់ការ​កម្មវិធី​ព្រៃ​ការពារ និង​អភិរក្ស​ចម្រុះ​សីមា​ដែល​សហការ​រវាង​រដ្ឋ​បាល​ព្រៃឈើ និង​អង្ការ​សហគមន៍​អភិរក្ស​សត្វព្រៃ (WCS) កាលពី​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១២ នៅ​ភូមិ​ខ្ទុ​ម ស្រុក​កែវ​សីមា ដោយ​រួម​ដំណើរ​ជាមួយ​ឯកឧត្តម​ទីប្រឹក្សា​ក្រសួង និង​មន្ដ្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​មួយចំនួនទៀត។

ក្រោយពេល​ក្តាប់​របាយការណ៍ និង​បញ្ហា​មួយចំនួន​ពី​លោក សួន ធី​រស (នាយផ្នែក​រង​រដ្ឋបាល​ព្រៃឈើ​សីមា) ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ឲ្យ​មន្ត្រី​ប្រចាំការ​នៅទីនេះ ត្រូវ​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ទាំង​ការបង្ក្រាប​បទល្មើស និង​ការការពារ អភិរក្ស​សត្វ​និង​ព្រៃ​ធម្មជាតិ ដោយ​ត្រូវ​សហការ​ជាមួយ​មន្ត្រី​អង្ការ WCS ឲ្យ​បាន​ជិតស្និត។ វត្ថុតាងផ្សេងៗដែល​រឹបអូស​បាន​ពីបទ​ល្មើស ត្រូវ​ប​មូល​រក្សាទុក​ឲ្យ​បាន​ត្រឹមត្រូវ​ល្អ ចៀសវាង​ការខូចខាត បាត់បង ពីព្រោះ​នេះ​ជា​សម្បត្តិ​រដ្ឋ។

ដោយសារ​តំបន់​នេះ​ជា​តំបន់​ព្រៃ​ក្រាស់ និង​ដាច់ស្រយាល រាល់​ការចុះ​បេសកកម្ម ឬ​ធ្វើ​ល្បាត​ត្រូវ​ទៅជា​ក្រុម ពិសេស​មន្ត្រី WCS ដែលជា​ជនបរទេស ខ្លាច​ក្រែ​មាន​បញ្ហា​ដល់​អាយុជីវិត ប៉ះពាល់​ដល់​កិត្តិយស​ប្រទេសជាតិ។ លោក​បាន​សុំ​ឲ្យ​នាយ​ខណ្ឌ​ពិនិត្យមើល​វត្ថុតាង​ណា​ដែល​យល់ឃើញថា​ល្អ​គួរ​រើស​យកទៅ​រក្សាទុក​ក្នុង​សារមន្ទីរ (ភ្នំ​តា​ម៉ៅ) ដូចជា​អង្គប់ ឬ​ធ្នាក់​ទាក់​សត្វ មធ្យោបាយ​ដឹកឈើ មាន​រថយន្ត ទោចក្រយានយន្ត​ដែល​ជនល្មើស​ធ្វើការ​កែច្នៃ តុបតែង ដើម្បី​ដឹកជញ្ជូន​ឈើ​គេ​បំបាំង​ពី​ភ្នែក​សមត្ថកិច្ច ព្រោះ​វា​ជា​សំណៅ ឬ​វត្ថុតាង​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គា​ត់ បាន​យល់​ពី​សម្ភារ​អស់ទាំង​នេះ។

នៅ​ថ្ងៃទី០៩ ខែ​ឆ្នាំ​ដដែល លោក​រដ្ឋមន្ត្រី​បាន​ឈាង​ចូល​ពិនិត្យ និង​សាកសួរ​សុខទុក្ខ​មន្ត្រីរ​ដ្ឋ​ដ​បាល​ព្រៃឈើ ដែល​កំពុង​ប្រចាំការ​នៅ​ស្នាក់​ការរង​ត្រពាំង​ត្រាច របស់​គម្រោង​អភិរក្ស​តំបន់​ទេសភាព​ភាគ​ខាងកើត​ដែល​សហការ ជាមួយ​រដ្ឋបាល​ព្រៃឈើ​និង​អង្ក​ការសង្គ្រោះ​សត្វព្រៃ​ពិភពលោក (WWF) នៅ​ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ ញែក។ នាឱកាស​នោះ ឯកឧត្តម​សូម​កោតសរសើរ​ដល់​ការខិតខំ​ប្រឹងប្រែង និង​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​មក​បម្រើ​ការងារ​នៅ​ទីនោះ។

លោក​សុំ​ឲ្យ​មន្ត្រី​គ្រប់រូប​ត្រូវ​សហការ​ឲ្យ​បានល្អ​ជាមួយ​មន្ត្រី​អង្គការ WWF  លើ​គ្រប់​គម្រោង​ទាំងអស់ ហើយ​ត្រូវខិតខំ​សិក្សា​បន្ថែមទៀត​ជាមួយ​គ្រោង​នេះ ព្រោះ​វា​អាចជួយ​បំពេញបន្ថែម​ទាំង​ចំណេះដឹង និង​បទពិសោធន៍។ ដោយ​តំបន់​នេះ​នៅ​ដាច់ស្រយាល​ពី​ទីប្រជុំជន គួរ​នាំគ្នា​ដាំ​បន្ថែ ចិញ្ចឹមសត្វ​ទុក​គ្រាន់​ដោះស្រាយ​តម្រូវការ​ប្រចាំថ្ងៃ។  លោក​សុំ​ឲ្យ​មន្ត្រី​ជួយប្រមូល​កំណាត់ឈើ​ល្អ​ដែល​រឹបអូស​បាន​ពីបទ​ល្មើស​យកទៅ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ទុកចោល​ហាលភ្លៀង ហាយ​ថ្ងៃ​នាំ​ឲ្យ​ពុក​ខូច​ចោល​ឥតប្រយោជន៍ រង់ចាំ​តុលាការ​ដោះស្រាយ​រួច​យកទៅលក់​ប្រមូល​ថវិកា​ជូន​រដ្ឋ។ រស់នៅ​ត្រូវ​ចេះ​សាមគ្គី​គ្នា ជួយ​យក​អសារ​គ្នា​ទៅវិញទៅមក ទើប​យើង​បាន​សុខ នាយ​ខណ្ឌ​ត្រូវ​ឧស្សាហ៍​ចុះមក​ពិនិត្យ​តាមដាន​ពី​បញ្ហា​ជីវភាព​របស់​មន្ត្រី​ដែល​នៅ​ប្រចាំការ​នៅទីនេះ​ឲ្យ​បាន​ញឹកញាប់។ រួមសហការ​គ្នា​ធ្វើ​ជំរក​ស្នាក់នៅ​ឲ្យ​បាន​សមរម្យ ទឹក ភ្លើង បន្ទប់​អនាម័យ​ក៏ត្រូវ​តែមាន។ អនាម័យ​គឺជា​កត្តា​ចំបង ព្រោះ​ជា​តំបន់​ព្រៃភ្នំ​ដាច់ស្រយាល ក្រែ​មាន​ជំងឺគ្រុនចាញ់ ដូច្នេះ​ត្រូវ​ប្រុងប្រយ័ត្ន​គ្រប់ពេល។ នាឱកាស​នោះ លោក បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន ១ លាន ៤ សែន​រៀល ក្នុង​ម្នាក់​បានទទួល ៥ ម៉ឺន​រៀល និង​សា​រ៉ុង ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...