ខេត្ដ​តាកែវ​មាន​គម្រោង​ធ្វើ​ស្រូវប្រាំង៧០ពាន់​ហិកតា

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2302

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន ​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ថ្លែងថា ខេត្ដ​តាកែវ ​មាន​គម្រោង​ធ្វើ​ស្រូវប្រាំង​ឆ្នាំនេះ​ចំនួន៧០ ពាន់​ហិកតា ដែល​ចំនួន​នេះ​បានធ្វើឱ្យ​ខេត្ដ​នេះ​ជាប់​ចំណាត់ថ្នាក់​លេខ១ ។

ខណៈ​អញ្ជើញ​ចូលរួម ​សម្ភោ​ធ​ផ្លូវលំ​ប្រវែង២គីឡូម៉ែត្រ ​ត​ភ្ជាប់​ពី​ឃុំ​គុ​ស​ ទៅ​ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ កាលពី​ថ្ងៃទី២៦ ខែធ្នូ ឯកឧត្ដម​រដ្ឋមន្ដ្រី ​បាន​ថ្លែងប្រាប់​ដល់​អ្នកចូលរួម ​ប្រមាណ៣០០នាក់​ថា រហូតមកដល់​ពេលនេះ ​ការប្រមូល​ផល​ស្រូវវស្សា​ ជិត​រួចរាល់​ហើយ ហើយ​រំពឹងថា ​នៅ​ដំណាច់ខែ​នេះ​ នឹង​បញ្ចប់​ទាំងស្រុង ។

ដោយឡែក​ខេត្ដ​តាកែវ ក្រៅ​ពី​ស្រូវវស្សា ក៏មាន​គម្រោង​ធ្វើ​ស្រូវប្រាំង ​ប្រមាណ៧០ពាន់​ហិកតា​ថែមទៀត។ ឯកឧត្ដម​រំពឹងថា ផែនការ​នេះ​ អាច​នឹង​សម្រេចបាន ហើយ​ក្នុង​គម្រោង​បែបនេះ ​បានធ្វើឱ្យ​ខេត្ដ​តាកែវ​ ជាប់​ចំណាត់ថ្នាក់​លេខ​មួយ ​ក្នុង​ការធ្វើ​ស្រូវប្រាំង។

ឯកឧត្ដម​បាន​បន្ដទៀត​ថា ដើម្បី​សម្រេចបាន​នូវ​អ្វី ដែល​ក្ដី​បំណង​ធំ​បំផុត​របស់​រាជរដ្ឋាភិបាល ​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ ឱ្យទៅជា​ប្រទេស​នាំ​អង្ករ​ចេញ ​នៅ​ឆ្នាំ២០១៥ នោះ​គឺ​ការកែប្រែ​ទម្លាប់​ ការ​អនុវត្ដ​ន៏​បច្ចេកទេស​ថ្មី ​និង​ការជ្រើសរើស​ពូជ​ជា​ប្រការ​ដែល​ត្រូវតែ​ប្រកាន់យក​ពី​ពេលនេះ​តទៅ ។

ឯកឧត្ដម​ បាន​ជំរុញ​ឱ្យ​កសិករ​ប្រើប្រាស់​ពូជស្រូវ​ ចំនួន១០មុខ ​ដែល​រាជរដ្ឋាភិបាល ​បានកំណត់​យក​ ដើម្បី​ធ្វើ​ការដាំដុះ​សម្រាប់​ការនាំចេញ និង​សម្រាប់​ទីផ្សារ។ គួររំលឹកថា ពូជស្រូវ​ទាំង១០មុខ ​នោះ​មាន​ស្រូវ ស្រាល​ មិន​ប្រកាន់​រដូវ​ចំនួន៣ គឺ​សែន​ពិដោរ IR66 និង​ជលសា។ ស្រូវកណ្ដាល​មាន​ចំនួន៤គឺ ស្រូវ​ផ្ការំដួល ផ្កា​រមៀត ផ្កា​រំដេង និង​ផ្កា​ចន្ទ​សែ​នស និង​ស្រូវធ្ងន់​ចំនួន៣ គឺ CAR4  CAR6 និង​រាំង​ជ័យ ។

តាម​ការប៉ាន់ស្មាន​តុល្យភាព​ស្បៀង ​ជំហាន​ដំបូង​ឆ្នាំ ២០១០-២០១១ គឺ​ផ្ទៃដី​ប្រមូល​ផល​ចំនួន ២,៣៧លាន​ហិកតា (វស្សា) និង០,៣៧លាន​ហិកតា(ប្រាំង)។ ទិន្នផល​មធ្យម​ចំនួន២,៧១តោន ក្នុង១ហិកតា (វស្សា) និង៤,១៤តោន​ ក្នុង​មួយ​ហិកតា (ប្រាំង)។ បរិមាណ​ផល​ប្រមាណ៦,៤៣លាន​តោន (វស្សា)និង១,៥៣ លាន​តោន (ប្រាំង)។ ក្រសួងកសិកម្ម​ បាន​ប៉ាន់ប្រមាណ​ថា ជា​សរុប​យើង​អាច​ទទួលផល​ស្រូវ​បាន៧,៩៦លាន​តោន​ស្រូវ​ និង​ទិន្នផល​មធ្យម២,៩០តោន​ក្នុង១ហិកតា។ បានសេចក្ដីថា យើង​មាន​បរិ​មណ​អង្ករ​លើស​ចំនួន២,៤២លាន​តោន ​ដែល​ស្មើនឹង​ចំនួន៣,៧៨លាន​តោន​ស្រូវ ។

ឯកឧត្ដម​រដ្ឋមន្ដ្រី ​ក៏បានផ្ដល់​ជា​យោបល់​ថា ​ការប្រើប្រាស់​មូលនិធិ​ឃុំ ​គួរតែ​ប្រើប្រាស់ ​ឱ្យចំ​មុខសញ្ញា ​និង​មាន​ប្រសិទ្ធភាព​ ដែល​ក្នុង​នោះ គេ​គួរតែ​ផ្ដោតទៅលើ​ការកសាង​ប្រព័ន្ធ​រា​ធា​សាស្ដ្រ ​ក្នុង​មូលដ្ឋាន​ និង​ហេដ្ឋារចនាសម្ព័ន្ធ​គម​នា​គម​ន៏។ ឯកឧត្ដម​បាន​រំលឹក​ឱ្យ​សម្លឹង ​ទៅរក​ការស្វែងរក​ប្រភពទឹក​ ការបង្កើត​ប្រភពទឹក​ និង​ការគ្រប់គ្រង​ទឹក​ឱ្យបាន​ល្អ។ តាម​ភូមិ ឃុំ និង​សហគម​ន៏​គួរតែមាន​ស្រះ​ទឹក​របស់ខ្លួន។ ដោយឡែក​គ្រួសារនីមួយៗ ក៏​គួរ​ពិចារណា​ ក្នុង​ការជីក​ស្រះ​ទឹក​ផ្ទាល់ខ្លួន​ប្រើប្រាស់​ ជា​ពហុ​ប្រ​យោ​ជ​ន៏​ ក្នុង​ការបង្កើន​ចំណូល​សម្រាប់​គ្រួសារ ៕

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...