ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន​ ជួបពិភាក្សាជាមួយ ឯកឧត្ដម Philippe Le Gall ឯកអគ្គរដ្ឋទូតនៃប្រទេស Seychelles ប្រចាំនៅកម្ពុជា

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 1836

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះឯកឧត្ដម Philippe Le Gall ឯកអគ្គរដ្ឋទូតនៃប្រទេស Seychelles ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងប៉េកាំង។ គោលបំណងសំខាន់នៃជំនួបសវនាការនោះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការលើវិស័យកសិកម្ម ជលផល និងការការពារធនធានធម្មជាតិ។

ភាគីទាំងពីរបានផ្ដោតជាពិសេសទៅលើការពិនិត្យ និងផ្លាស់ប្ដូរ យោបល់ អំពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីកិច្ចសហ​ប្រតិបត្តិការ​​​លើវិស័យកសិកម្ម និងផ្នែកពាក់ព័ន្ធហើយ ដែល MOU នេះអាចចុះហត្ថលេខាបាន ក្នុងឱកាសដែល​ឯកឧត្ដមរដ្ឋមន្ដ្រី​ក្រសួងការបរទេស Seychelles នឹងដឹកនាំ គណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ​នៅកម្ពុជាក្នុងកំឡុងខែតុលា ឆ្នាំ២០១៤ខាងមុខនេះ។ ឯកឧត្ដមរដ្ឋមន្ដ្រី បានទទួលយកសេចក្ដីព្រាងចុងក្រោយដែលភាគី Seychelles បានធ្វើនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ហើយជម្រាប ជូនថានឹងពិនិត្យ ហើយឆ្លើយតបតាមផ្លូវការទូត ក្នុងពេលដ៏ឆាប់តាមដែលអាចធ្វើបាន។

សូមជម្រាបជូនថា កិច្ចសវនា ការនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកនេះ។
ដើម្បីផលប្រយោជន៍នៃប្រទេសទាំង ២ ឯកឧត្ដមឯកអគ្គរដ្ឋទូតបាន ស្នើភាគី កម្ពុជាពិចារណាអំពីការបញ្ជូន បេសកកម្មបច្ចេកទេសដើម្បីសិក្សា និងចងក្រងជាផែនការសកម្មភាពជាក់លាក់ជាអា*** ៖

​     -លទ្ធភាពក្នុងការអនុវត្ដកិច្ចសហប្រតិបត្ដិការ ដោយភាគី Seychelles ចង់បានអ្នកបច្ចេកទេសកម្ពុជាជួយ ផ្ដល់ការគាំទ្រដើម្បីបង្កើនផលិតកម្មកសិកម្ម ដោយសារស្បៀងអាហារ ជាពិសេសបន្លែ និងផ្លែឈើ ប្រមាណ ៩០% ត្រូវបាននាំចូលពីបរទេស ។ 
     -ជាទូទៅ ប្រជាពលរដ្ឋនៃប្រទេសនេះបរិភោគបាយជាប្រចាំ ដូច្នេះការនាំចេញកសិផលកម្ពុជា ជាពិសេស អង្ករ ទៅកាន់ប្រទេស Seychelles គឺជានិច្ចកាលមួយមានសារៈសំខាន់។
     -ការប្រើប្រាស់ប្រទេស Seychelles ជាច្រកសម្រាប់នាំចេញកសិផល ទៅកាន់ទីផ្សារអាហ្វ្រិក ។
     -ការរៀនសូត្រអំពីវិស័យសក្ដានុពលមួយចំនួនដែលប្រទេស Seychelles មានដូចជាការអភិវឌ្ឍបៃតង ការអភិវឌ្ឍតំបន់ឆ្នេរ ការការពារធនធានធម្មជាតិ ការគ្រប់គ្រងការនេសាទ និងជលផល ។ល។

ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បានរំលេចផងដែរថា នឹងស្នើឱ្យអាជ្ញាធរពាណិជ្ជកម្មនៃប្រទេស Seychelles មក សិក្សាអំពីលទ្ធភាពអនុវត្ដកិច្ចសហប្រតិបត្ដិការ ជាពិសេសការទិញ និងនាំចូលកសិផលពីកម្ពុជា ដោយសារឯកឧត្ដម បានសង្កេត និងវាយតម្លៃជាវិជ្ជមានថាភាគីកម្ពុជាមានភាពទន់ភ្លន់ និងមានឆន្ទៈខ្ពស់ក្នុងការអនុវត្ដកិច្ចសហប្រតិបត្ដិ ការហើយក៏មានលក្ខខណ្ឌអំណោយផលយ៉ាងល្អប្រសើរសម្រាប់ Seychelles ។

ឯកឧត្ដមបណ្ឌិតរដ្ឋមន្ដ្រីបានអបអរសាទរ និងយល់ស្របចំពោះគំនិតទាំងឡាយដែលឯកឧត្ដមទូតបានលើក ឡើង ហើយបានជម្រាបជូនថា នឹងយកចិត្ដទុកដាក់​ជំរុញ​ឱ្យមាន​ការ​អនុវត្ដកិច្ចសហប្រតិបត្ដិការ​នេះឱ្យចេញជាផ្លែផ្កាជាក់ស្ដែង ។
កិច្ចសវនាការនេះ បានប្រព្រឹត្ដទៅក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្ដិការខ្ពស់។

ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ ទៅសិក្សាបន្តនៅប្រទេសជប...
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តកំពត និងកំពង់ស្ពឺ
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមសិក្ខាសាលា ក្រោមប្រធានបទ "ការជំរុញការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ...
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្ន...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...