ក្រសួងកសិកម្ម មាន​ប្រតិភូ​មួយទៀត និង​តែងតាំង​មន្ត្រី​មួយចំនួន

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 2214

ក្រសួងកសិកម្ម បានប្រកាស​ចូលកាន់​តំណែង ​ជា​ផ្លូវការ​នូវ​ប្រតិភូ​រាជរដ្ឋាភិបាល​មួយរូប និង​តែងតាំង​ប្រគល់​ភារកិច្ច​ជូន ​ដល់​មន្ត្រី​មួយចំនួនទៀត កាលពី​រសៀល​ថ្ងៃទី៣ ខែធ្នូ នា​ទីស្តីការក្រសួង ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

មន្ត្រី​ដែល​ទទួល​នូវ​ការតែងតាំង និង​ប្រគល់​ភារកិច្ច​នោះ​មាន លោក សូ ខន​ឫទ្ធី​គុណ ត្រូវបានតែងតាំង​ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជា​អគ្គនាយក​កសិកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ឋានៈ​ស្មើ​រដ្ឋលេខាធិការ, លោក ថៃ វុទ្ធី តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក, លោក ហុង ណា​រិត ត្រូវបាន​ប្រគល់​ភារកិច្ច ​ឱ្យបំពេញ​មុខងារ​ជា​ប្រធាន​នាយកដ្ឋាន​ផែនការ និង​ស្ថិតិ, លោក តឹក ប៊ុនឡុង តែងតាំង​ជា​ប្រធានការិយាល័យ​គណនេយ្យ និង​ហិរញ្ញវត្ថុ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម។

ក៏ត្រូវ​បាន​សម្រួល​ភារកិច្ច​ដល់​មន្ត្រី​តែងតាំង និង​ប្រគល់​ភារកិច្ច​ជូន​ដល់​មន្ត្រី​ចំនួន ២រូប​ទៀត​ដែរ​សម្រាប់​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ ដែលមាន កញ្ញា ឡូ សុខា និង​លោកស្រី សារ សុ​ភី​រៈ។

ខណៈ​នេះ​ក្រសួងកសិកម្ម ​បាន​បន្ថែ​ម​ប្រតិភូ​រាជរដ្ឋាភិបាល​មួយរូប​ទៀត​ បន្ទាប់ពី​ក្រសួង​នេះ​មាន ៣រូប រួចមកហើយ ដែល​ក្នុងនោះ​ប្រតិភូ​ទទួលបន្ទុក​រដ្ឋបាល​ជលផល ប្រតិភូ​ទទួលបន្ទុករ​ដ្ឋ​បាល​ព្រៃឈើ និង​ប្រតិភូ​ទទួលបន្ទុក​ចំការកៅស៊ូ។

ឯកឧត្តម​រដ្ឋមន្ត្រី​ ខណៈ​អញ្ជើញ​ចូលរួម​ក្នុង​ពី​ធី​នេះ​ បាន​ថ្លែង​រំលើក​ឡើងវិញ​ អំពី​អ្វី​ដែលជា​បុព្វហេតុ​ជំរុញឱ្យមាន​ការតែងតាំង​ការប្រគល់​ភារកិច្ច​នេះ​ឡើង។ ឯកឧត្តម​បញ្ជាក់ថា ការពិត​នេះ​ជា​កិត្តិយស​សម្រាប់​​ក្រសួង បុគ្គល​សម្រាប់​អង្គភាព តែ​អ្វីដែល​ត្រូវតែ​សម្លឹង​ទៅមុខទៀត​នោះ​ គឺ​នៅពេល​ទទួលបាន​នូវ​ការទុកចិត្ត​ការប្រគល់​ភារកិច្ច​នេះ ហើយ​គប្បី​ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់​ថែមទៀត​ ដើម្បី​សម្រេច​ឱ្យបាន​នូវ​អ្វីដែល​ក្រសួង​ប្រគល់ជូន, សម្រេច​នូវ​គោលនយោបាយ​របស់​ក្រសួង​ក៏ដូចជា​រាជរដ្ឋាភិបាល។

ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា ម​ហិ​ច្ជ​តា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​នៃ​យើង​ក្នុងការ​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​នាំ​អង្ការ​ចេញ​នា​ឆ្នាំ២០១៥ ខាងមុខ​គឺជា​ការងារ​មួយ​ដែល​មិនមែនជា​ងាយស្រួល​ពេក​នោះទេ។ ដូចនេះ​ការពង្រីក​សកម្មភាព​ ទៅក្នុង​ស្រទាប់​កសិករ ​គឺជា​ការងារ​ដែល​ចាំបាច់​បំផុត​ទៅក្នុង​ការផ្លាស់​ទ​ម្លា​ប់​របស់​កសិករ។

ឯកឧត្តម​ក៏បាន​រំលឹក​ដល់​គ្រប់​នាយកដ្ឋាន អគ្គនាយកដ្ឋាន ការិយាល័យ​ត្រូវ​ពិនិត្យ​សម្លឹង​ទៅរក​មន្ត្រី​ដែលមាន​សមត្ថភាព​មាន​ស្នាដៃ ដើម្បី​ទទួល​ការលើកសរសើរ និង​បន្ថែម​សមត្ថភាព​ដល់​មន្ត្រី​ទាំងអស់​ដែល​បំពេញការងារ។ ឯកឧត្តម​បន្តថា នាយកដ្ឋាន​ផែនការ ស្ថិតិ ក៏ត្រូវ​យកចិត្តទុកដាក់​ថែមទៀត​ក្នុងការ​ចងក្រង​ស្ថិតិ​របស់ខ្លួន​ឱ្យ​ច្បាស់លាស់​ត្រឹមត្រូវ​ដែល​គេ​អាច​យកទៅ​ប្រើប្រាស់​ជា​គោលនយោបាយ​ជាការ​ស្រាវជ្រាវ​បាន។ ឯកឧត្តម​ក៏​រំលឹក​ឱ្យមាន​ស្មារតី​សាមគ្គី និង​ការ​ការពង្រីក​សមត្ថភាព​ថែមទៀត​ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​លទ្ធផល​ល្អ​ការងារ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...