ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកនាយកក្រុមហ៊ុន ស្មាយល៍ សប ឯ.ក និងសហការីដើម្បីសម្តែងការគួរសម

ចេញ​ផ្សាយ​ ២៩ មិថុនា ២០២១ 1392

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារ ៥រោច       ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកនាយកក្រុមហ៊ុន ស្មាយល៍ សប ឯ.ក  និងសហការីដើម្បីសម្តែងការគួរសម និងជម្រាបជូនអំពីកម្មវត្ថុនៃការវិនិយោគលើការធ្វើពាណិជ្ជកម្មកសិផលតាម ប្រព័ន្ធ online។ 
លោកបានធ្វើបទបង្ហាញជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបអំពីគោលបំណងរបស់ក្រុមហ៊ុន រចនាសម្ព័ន្ធទីផ្សារ ការផ្តល់ព័ត៌មានទីផ្សារកសិផល ដៃគូសហការ សេវាកម្មដឹកជញ្ជូនទំនិញ ការបញ្ជាទិញកសិផលតាម online ការចាយប្រាក់ បណ្តាញទីផ្សារ មីក្រូហិរញ្ញវត្ថុ ទំនាក់ទំនងពាណិជ្ជកម្ម ការនាំចេញ និងនាំចូល។ល។ លោកបន្តថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺ ឆ្លងកូវីដ-១៩ ធ្វើឲ្យសកម្មភាពជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកាន់តែមានការពិបាក ហេតុនេះហើយកម្មវត្ថុខាងលើនឹងប្រាកដជាចូលរួមចំណែកដោះស្រាយបញ្ហាជូនអតិថិជន និងជាពិសេសចូលរួមបង្កើតឱកាសសម្រាប់កសិករ សហគមន៍កសិកម្ម និងអ្នកផលិត អាចបន្តរក្សានិរន្តរភាពទីផ្សារកសិផលរបស់ខ្លួនបានល្អ។ មិនតែប៉ុណ្ណោះ កសិផលកម្ពុជាអាចមានឱកាសលក់ចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ 
ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងគាំទ្រចំពោះគោលបំណងរបស់ក្រុម ដោយសារកម្មវត្ថុនៃការ  ធ្វើពាណិជ្ជកម្មកសិផលតាមប្រព័ន្ធ online មានសារសំខាន់ និងពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ន ក្នុងការចូលរួមដោះស្រាយបញ្ហាកកស្ទះទីផ្សារកសិផល តាមរយ:ការលក់ចេញតាម online ការផ្តល់សេវាដឹកជញ្ជូនរហ័សទាន់ចិត្តជូនអតិថិជន ដល់គ្រប់ទីកន្លែង និងគ្រប់ពេល វេលា។ លោកក៏បានជម្រាបជូនភ្ញៀវថា បច្ចុប្បន្នក្រសួងមាន CamAgri-Market App, Khmeragri.info និង Chamkar App ដែលជាបណ្តាញផ្សព្វផ្សាយព័ត៌មានទីផ្សារកសិកម្ម។ ដូច្នេះក្រមហ៊ុនអាចសហការជាមួយក្រសួងបាន ដើម្បីពង្រីកការងារផ្សព្វផ្សាយអំពីព័ត៌មានទីផ្សារកសិកម្ម តម្រូវការបរិមាណផ្គត់ផ្គង់ ដំណាំដែលមានសក្តានុពល និងតម្លៃ។ល។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងជូនពរឲ្យទទួលបានជោគជ័យ ក្នុងន័យសំខាន់គឺគាំទ្រ និងលើកកម្ពស់ការអនុវត្តអភិក្រម "រដ្ឋ-ដៃគូអភិវឌ្ឍន៍-វិស័យឯកជន-សហគមន៍កសិកម្ម" ឲ្យបាន់តែមានប្រសិទ្ធភាពក្នុងទិសដៅរួមមួយគឺជួយរក និងពង្រីកទីផ្សារកសិផលនាពេលអនាគតដ៏ខ្លីខាងមុខ។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាប្រទេសជប៉ុន
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សារកហេតុផលឬអំណះអំណាងសំខាន់ៗមួយចំនួនសម្រាប់ធ្វើជាយន្តការដោះស្រាយបញ្ហាជាកញ្ចប់ដោយត្រូវពិនិត្យលើក្រមខ័ណ្ឌគោលនយោបាយដែលពាក់ព័ន្ធការអនុវត្តច្បាប់កន្លងមកស្តីពី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៤:៣០ រសៀលថ្ងៃចន្ទ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងថ្នាក់ដឹកនាំក្រសួងបានចូលរួមប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពី "ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់"...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ២ រសៀល ថ្ងៃព្រហស្ប៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធ Zoom ជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃលើបេក្ខជនជានាយកអង្គការ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៦:៣០ រសៀលថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកជំទាវ Maryam Salim ជានាយកគ្រប់គ្រងធនាគារពិភពលោកថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០ព្រឹក ថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជាប្រធានប្តូរវេនរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន បានធ្វើជាសហប្រធានជាមួយ ឯកឧត្តម Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ(GACC)នៃសាធារណៈរដ្ឋប្រជាមានិតចិន...
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១, ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួង​ និងឯកឧត្តមប្រតិភូរាជ​រដ្ឋាភិបាលទទួលជាប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញចូលរួមកិច...
នាវេលាម៉ោង ០៨:៣០ព្រឹក ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាថ្នាក់ជាតិតាមរយ:ប្រព័ន្ធ Zoom ស្តីពី " ការផ្សព្វផ្សាយទិន្នន័យភូមិសាស្រ្តសម្រាប់កសិកម្ម និងទឹកក្នុងកម្មវិធីទូរស័ព្ទដៃ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅម៉ោង ១៤:០០ រសៀលថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋឆេក តាមប្រព័ន្ធ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានអញ្ជើញមកពិនិត្យកសិដ្ឋានបង្កងទួលទន្លេជុំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធ...
ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ការជំរុញផលិតកម្មកសិកម្មក្នុងស្រុក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ Zoom ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៨:៣០ នាព្រឹកថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរជាមួយដោយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានអញ្ជើញមកពិនិត្យលើខ្សែច្រវាក់ផលិតកម្ម...
ដើម្បីជាការលើកទឹកចិត្ត ជំរុញ និងគាំទ្រដល់ការអនុវត្តអនុស្សរណ:នៃការយោគយល់គ្នារវាងក្រុមហ៊ុនអូស្រ្តាលី...
កឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Alexandre Huynh នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម
នៅវេលាម៉ោង ១៥:០០ រសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណ:នៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាស្តីពី...
ពិធីចុះអនុស្សរណ:នៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋាននៃក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជាអនុប្រធានក្រុមប្រឹក្សាស្ថារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលបន្ទុកសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ...
នៅទីស្តីការក្រសួង វេលាម៉ោង ៩:០០ នាព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ...