ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ហ្ស៊ូម ដើម្បីពិនិត្យ និងពិភាក្សាលើការងាររៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល

ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២១ 4346

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:00 ព្រឹកថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ថាយ ហ្ស៊ូម ដើម្បីពិនិត្យ និង ពិភាក្សាលើការងាររៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលដឹកនាំដោយក្រសួងប្រៃស ណីយ៍និងទូរគមនាគមន៍ និងការរៀបចំសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ។ 
យោងតាមរបាយការណ៍ស្តីពីការសិក្សាអំពីស្ថានភាពរដ្ឋាភិបាលឌីជីថលកម្ពុជា របស់លេខាធិការដ្ឋាននៃក្រុមការងារគោលនយោបាយរដ្ឋាភិបាលឌីជីថល បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវមានប្រព័ន្ធព័ត៌មានឌីជីថល បីជាសំខាន់ក្នុងនេះរួមមាន៖
1. ប្រព័ន្ធព័ត៌មានគ្រប់គ្រងធនធានមនុស្ស ក្នុងការគ្រប់គ្រងមន្រ្តីរាជការ - បច្ចុប្បន្ននេះក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបាននិងកំពុងដំណើរការរួចហើយ ។
2. កម្មវិធីទូរស័ព្ទដៃសម្រាប់ទីផ្សារកសិកម្មកម្ពុជា សម្រាប់ធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម - បច្ចុប្បន្នក្រសួងបាននិងកំពុងដាក់ឲ្យដំណើរការតាមប្រព័ន្ធ App ដែលមានឈ្មោះថា CamAgriMarket និង Angkor Salad ។
3. ប្រព័ន្ធត្រួតពិនិត្យនិងរក្សាទុកទិន្នន័យកសិកម្ម សម្រាប់គ្រប់គ្រងព័ត៌មានផលិតផលកសិកម្ម និងការសម្របសម្រួលតម្លៃ - បច្ចុប្បន្នក្រសួងកំពុងធ្វើការកែលម្អ ។
ទន្ទឹមនឹងនេះ នៅក្នុងសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២០-២០៣៥ ដែលបានគូសបញ្ជាក់បន្ថែមនៅក្នុងសកម្មភាពអាទិភាពជាយុទ្ធសាស្រ្តក្នុងការធ្វើបរិវត្តកម្មឌីជីថលរដ្ឋាភិបាលនិងសាធារណៈ ក្នុងវិស័យកសិកម្ម ដែលក្នុងនេះរួមមាន៖
1. រៀបចំថ្នាលទិន្នន័យរូបភាពពីផ្កាយរណប ដូន(Drone) និងឧបករណ៍ផ្សេងៗ ដើម្បីចែករំលែកទិន្នន័យជូន ក្រសួងស្ថាប័ន សម្រាប់ទាញយក វិភាគ និងធ្វើចំណាត់ថ្នាក់ទិន្នន័យ លើវិស័យកសិកម្ម បរិស្ថាន ការប្រើប្រាស់ដីធ្លី សំដៅបង្កលក្ខណៈងាយស្រួលក្នុងការរៀបចំគោលនយោបាយ និងអនុវត្តសកម្មភាពការងារ។
2. រៀបចំនិងកែលម្អប្រព័ន្ធគ្រប់គ្រងព័ត៌មានកសិកម្ម ដូចជាវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម បច្ចេកទេសផលិតកម្ម កសិកម្ម ស្ថានភាពដំណាំ អាកាសធាតុ ទីផ្សារ និងព័ត៌មានចាំបាច់ផ្សេងទៀត សំដៅរួមចំណែកជួយបង្កើនទិន្នផល កសិកម្មប្រកបដោយគុណភាពនិងសុវត្ថិភាព ក៏ដូចជាជួយសម្រួលដល់ការវិនិយោគ ការស្វែងរកទីផ្សារ និង ការនាំចេញផលិតផលកសិកម្ម។ 
សូមបញ្ជាក់ថា៖ ក្រៅពីអ្វីដែលជាសកម្មភាពយុទ្ធសាស្រ្តដូចបានបញ្ជាក់ជូននៅក្នុងសេចក្តីព្រាងគោលនយោបាយខាងលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏មានផែនការសកម្មភាពឌីជីថលជាច្រើនទៀតដែលបានកំពុងយកចិត្តទុកដាក់ក្នុងការឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយជាយុទ្ធសាស្រ្ត និងផែនការមេ ក្នុងការធ្វើទំនើបកម្មកសិកម្ម ២០២១-២០៣០។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...