ទម្លាក់​ប្រអប់​ថ្ម​សិប្បនិម្មិត​សម្រាប់​ត្រី​នៅ​ឃុំ​ជ្រោយ​ប្រោះ

ចេញ​ផ្សាយ​ ១៦ មករា ២០១៨ 1675

មន្ដ្រីជាន់ខ្ពស់​ ​ក្រសួងកសិកម្ម​បាន​អំពាវនាវ ​ដល់​ប្រជា​នេសាទ​សមុទ្រ ​ឱ្យចូល​រួមការ​ពារ​ធន​ធាន​ធម្មជាតិ និង​គួរ​ជំរុញ​ថែមទៀត​ក្នុងការ​បង្កើត​ធនាគារ​ក្ដាម។​ ថ្លែង​នៅ​ចំពោះមុខ​ប្រជា​សហគម​ន៏​នេសាទ ​ឃុំ​ជ្រោយ​ប្រោះ ស្រុក​កោះកុង​ជាច្រើន​រយ​នាក់ ​ក្នុង​ពិធី​ទម្លាក់​ប្រអប់​ថ្ម​សិប្បនិម្មិត សម្រាប់​ជា​ជម្រក​ត្រី​ក្ដាម ​និង​វា​រី​សមុទ្រ​ផ្សេងទៀត។

កាលពីពេលថ្មីៗនេះ លោក​ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ​ បាន​កោតសរសើរ​សហ​គម​ន៏​នៅ​ទីនោះ​ ដែល​បានរួម​គ្នា​បង្កើត​ធនាគារ​ក្ដាម​បានល្អ​ដែល​ធ្វើឱ្យ​ធនធាន​ក្ដាម​បាន​កើនឡើង។

លោក​បាន​មាន​ប្រសា​ស​ន៏​ទៀតថា ត្រូវតែ​ពង្រឹង និង​ពង្រីក​ធនាគារ​ក្ដាម​ ឱ្យបាន​ច្រើន​ថែមទៀត ព្រោះ​ទីនេះ​ជា​កន្លែង​ដែល​បង្កើត​ធនាគារ​ក្ដាម​មុនគេ ដូចនេះ​គួរ​ត្រូវ​ធ្វើជា​គំរូ​គេ​ ដើម្បីឱ្យ​សហគម​ន៏​ដ៏ទៃទៀត​រៀនសូត្រ​តាម។ សហគម​ន៏​ក៏ត្រូវ​រៀន​ឱ្យ​ចេះ​ចិញ្ចឹម​ត្រី​ដូចជា​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ និង​តាម​បែរ។ សូម​ថែរក្សា​ការពារ​ស្មៅ​សមុទ្រ​ឱ្យបាន។

លោក​រដ្ឋមន្ដ្រី​បានស្នើ​ឱ្យ​ខណ្ឌ​រដ្ឋបាល​ជលផល​ធ្វើការ​សិក្សា​ថា តើ​កន្លែង​ណា​អាច​ដាំ​កោង​កាង​បាន​ហើយ​បើ​ដាំ​បាន​ត្រូវ​ដាំ ដោយឡែក​កន្លែង​ណា​ដែល​អាច​ស្ដារ​ព្រៃកោងកាង​ឡើងវិញ​បាន​សូមឱ្យ​លិខិត​ស្ដា​ឡើងវិញ។

លោក​អំពាវនាវ​ឱ្យ​សហគម​ន៏​បាន​ខិតខំ​ទប់ស្កាត់​បទល្មើស​ នៅក្នុង​សហ​គ​ន៏ ​និង​ការពារ​ឱ្យបាន​កន្លែង​អភិរក្ស​ជលផល។ ខណ្ឌ​រដ្ឋបាល​ជលផល​កោះកុង​ត្រូវ​ផ្សព្វផ្សាយ ​និង​ផ្ដល់នូវ​បច្ចេកទេស​ទាំងឡាយណា​ដែល​សហគម​ន៏​ត្រូវការ។

ក្នុង​ពិធី​នេះ លោក​រដ្ឋមន្ដ្រី​ក៏បានផ្ដល់​រោង​ចិញ្ចឹម​មេ​ក្ដាម​ពង​ចំនួន​មួយ។ ផ្ដល់​ពូជ​ត្រី​ទឹកសា ប​និង​បង្រៀន​ពី​វារីវប្បកម្ម​ទឹកសាប​ដល់​ប្រជា​សហគម​ន៏​នេសាទ។ ជូន​ពូជស្រូវ​ផ្ការំដួល ២០គីឡូក្រាម​ក្នុង​មួយ​គ្រួសារ​ដែល​ពូជស្រូវ​នេះ​ផ្ដល់ជូន​គ្រួសារ​ដែល​ធ្វើស្រែ។ ផ្ដល់ជូន​សហគម​ន៏​អូប័រ​ចំនួន​មួយ​សម្រាប់​បម្រើ​ជា​ប្រ​យោ​ជ​ន៏​ដល់​សហគម​ន៏។

នៅក្នុង​របាយ​ការ​ណ៏​របស់​ប្រធាន​សហគម​ន៏​នេសាទ​ឃុំ​ជ្រោយ​ប្រោះ ដែល​ជម្រាបជូន​លោក​រដ្ឋមន្ដ្រី​ និង​គណៈប្រតិភូ​អមដំណើរ​នោះបាន​ឱ្យដឹងថា មកទល់ពេលនេះ​សហគម​ន៏​បានដាក់​ប្រអប់​សិប្បនិម្មិត​ចំនួន​ជាង៤០០ប្រអប់​រួចហើយ​ដើម្បី​ជា​ជម្រក​របស់​ត្រី​ក្ដាម។ល។ ដែលជា​លទ្ធផល​ឃើញថា​ធនធានធម្មជាតិ​ដូចជា​ក្ដាម​មានការ​កើនឡើងគួរឱ្យកត់ សម្គាល់៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Dina Umali Deininger ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារពិភពលោកប្រចាំនៅស...
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣ នេះដែរ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន និងលោក SANUI Kazumasu ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន...
នៅព្រឹកថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ការចុះបញ្ជីចម្ការ និងការបង្កើតស្តង់ដារឲ្យកសិផល នឹងបង្កើនតម្លៃដល់កសិផលនៅលើទីផ្សារ
នាព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ...
ស្ថានីយស្រាវជ្រាវអភិវឌ្ឍន៍កោះកេរ បានរួមចំណែកជំរុញវិស័យកសិកម្មនៅកម្ពុជា
នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) លោក ឡោ ប៊ុណ្ណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម នៅព្រឹកថ្ងៃទី​០៧​...
សម្តេចតេជោ ហ៊ុន សែន ព្រមានអនុវត្តច្បាប់ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋ ដោយមិនមានការលើកលែងក្រោមហេតុផលប៉ះពាល់សំឡេងឆ្នោតឡើយ
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋម៉ូរីស ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K...
ក្រុមការងារ MCC បានប្រទះឃើញសត្វផ្សោតឃ្លាច (Indo Pacific Humpback Dolphin) ចំនួនជាមធ្យមប្រហែល២០ក្បាល និងសត្វផ្សោតក្បាលត្រឡោក(Irrawaddy Dolphin) ចំនួន៤ក្បាល
កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារគម្រោងទម្លាក់ប្រអប់ថ្មបង្កើតជម្រកសិប្បនិម្មិត...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
នៅថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបៀបវារៈ និងប្រធានបទពាក់ព័ន្ធនឹងកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ានលើកទី២៦ និងកិច្ចប្រជុ...
នៅព្រឹកថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា
នៅរសៀលថ្ងៃទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ផ្សោតអ៊ីរ៉ាវ៉ាឌី ជាង៥០ក្បាលកំពុងមានវត្តមាននៅសមុទ្រខេត្តកែប
ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ឬហៅថាផ្សោតក្បាលត្រឡោក ចំនួនជាង៥០ក្បាលត្...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញទស្សនកិច្ចនៅកសិដ្ឋានភូមិសំរោងជើង ខេត្តសៀមរាប
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់អភិបាលខេត្តក្រចេះបង្កើតផ្សារបន្លែសុវត្ថិភាព ដើម្បីលើកស្ទួយវិស័យកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់អភិបាលខេត្តក្រចេះ...