ឯកឧត្តមរដ្ឋមន្ត្រី វេង​ សាខុន រួមជាមួយលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត និងសហការី បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកសិករផលិតបន្លែសុវត្ថិភាពចំនួន ១៥០គ្រួសារ

ចេញ​ផ្សាយ​ ០៥ សីហា ២០១៩ 2797

នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នេះ ឯកឧត្តមរដ្ឋមន្រ្តី រួមជាមួយលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត និងសហការី បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកសិករផលិតបន្លែសុវត្ថិភាពចំនួន ១៥០គ្រួសារ របស់គម្រោងជំរុញផលិតកម្មស្បៀង នៅក្នុងបរិវេណវត្តកោះពាមរាំង ភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ។

បន្ទាប់ពីលោកប្រធានមន្ទីរ និងអភិបាលរងខេត្តបានរាយការណ៍ និងធ្វើចំណាប់អារម្មណ៍ទាក់ទង សកម្មភាពផលិតបន្លែសុវត្ថិភាពនៅតំបន់នេះរួចមក ជាបឋមឯកឧត្តមរដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចប្រធានរដ្ឋសភា ស្តេចប្រធានព្រឹទ្ធសភា មកជូនបងប្អូនទូទាំងស្រុកពាមជរ ដែលសម្តេចតែងតែគិតគូពីបញ្ហាសុខទុក្ខរបស់បងប្អូនគ្រប់ៗគ្នា ហើយសម្តេចបានជូនពរឲ្យជួបតែសេចក្តីសុខ ចម្រើន និងមានសុភមង្គលគ្រប់ៗគ្រួសារ។ បន្ទាប់មកលោកបានធ្វើការសំណេះសំណាលជាមួយកសិករផលិតបន្លែដោយបានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកាន់យកអាជីពជាអ្នកដាំបន្លែដើម្បីកែប្រែសេដ្ឋកិច្ចគ្រួសារឲ្យបានល្អប្រសើរ។ ព្រមជាមួយគ្នានេះលោកក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្ត មន្រ្តីអនុវត្តគម្រោងដែលបានយកចិត្តទុកដាក់អនុវត្តគម្រោងសម្រេចបានលទ្ធផលល្អដូចយើងបានឃើញនាថ្ងៃនេះ ជាពិសេសសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានឧបត្ថម្ភថវិកាដើម្បីអនុវត្តគម្រោងជំរុញផលិតកម្មស្បៀងផ្តោតជាសំខាន់ទៅលើការផលិតបន្លែសុវត្ថិភាពក្នុងទិសដៅលើកកម្ពស់កម្រិតជីវភាពកសិករតាមរយ:ការបង្កើនផលិតភាពផលិតកម្មបន្លែក្នុងស្រុក និងឈានទៅកាត់បន្ថយបរិមាណបន្លែនាំចូលពីប្រទេសជិតខាង។

ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ លោកបានផ្តល់យោបល់ជារួមដោយសំដៅទៅលើការអនុវត្តបច្ចេកទេសបន្ថែមដើម្បីបង្កើនផលិតភាពផលិតកម្មបន្លែ រៀបចំចងក្រងសហគមន៍ផលិតបន្លែសុវត្ថិភាពដោយសហការជាមួយវិស័យឯកជនតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព និងតម្លៃ។ លោកបានបញ្ជាក់បន្ថែមថា ទីផ្សារជាអ្នកកំណត់គុណភាព និងសុវត្ថិភាព ដោយហេតុនេះអ្នកផលិតត្រូវចាប់យកឱកាសទីផ្សារឲ្យបាន មានទីផ្សារមានការបញ្ជាទិញ ហើយមានការបញ្ជាទិញ ទើបមានផែនការផលិតច្បាស់លាស់ មានយន្តការអនុវត្តបច្ចេកទេសត្រឹមត្រូវ ដល់ពេលនេះអ្នកផលិតយើងឈប់ផលិតបន្លែរដូវ និងឈប់ផលិតតាមគ្នា។ ក្រៅពីនេះ ត្រូវពង្រីកលទ្ធភាពដាំដុះឲ្យអស់សមត្ថភាពដេីម្បីធានាឲ្យបានទាំងបរិមាណនិងគុណភាព ឆ្លើយតបតាមតម្រូវការទីផ្សារ ឈានទៅកាត់បន្ថយការនាំចូល។ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មត្រូវសិក្សាពីលទ្ធភាពចងក្រងសហគមន៍ផលិត កំណត់ឲ្យបានច្បាស់ពីលក្ខណៈអំណោយផលតំបន់ដាំដុះបន្លែដេីម្បីទាក់ទាញ និងតម្រង់ទិសដល់អ្នកផលិត និងអ្នក បញ្ជាទិញ ងាយស្រួលកំណត់ប្រភេទបន្លែដែលទីផ្សារត្រូវការ។ សិក្សាពីលទ្ធភាពនៃការបង្វែរទិសដៅដាំដុះដំណាំដែលគ្មានទីផ្សារច្បាស់លាស់ ផ្តល់ទិន្នផលទាប ប្រេីប្រាស់ទឹកច្រេីន និងពលកម្មថែទាំ ងាកមកដាំបន្លែ ដែលសមស្របទៅនឹងស្ថានភាពភូមិសាស្រ្តអំណោយផល គុណភាពដី លទ្ធភាពទឹក និងពលកម្ម និងជាពិសេសនិន្នាការនៃកំណើនតម្រូវការផលិតផលបន្លែសុវត្ថិភាពកាន់តែកើនឡើងជាលំដាប់។ ត្រូវស្វែងរកដៃគូអភិវឌ្ឍ និងវិស័យឯកជនសហការគ្នាបង្កើតមជ្ឈមណ្ឌលប្រមូលទិញ ផ្គត់ផ្គង់ និងចែកចាយ ដោយរៀបចំប្រព័ន្ធវេចខ្ចប់ រក្សាទុកក្នុងទូរត្រជាក់ និងដឹកជញ្ជូនត្រឹមត្រូវតាមបច្ចេកទេស។

សូមបញ្ជាក់ជូនផងដែរថាគម្រោងជំរុញផលិតកម្មស្បៀង ត្រូវបានរាជរដ្ឋាភិបាលតាមរយ:ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុឧបត្ថម្ភទឹកប្រាក់ចំនួនជាង ២០លានដុល្លារសហរដ្ឋអាមេរិក យកទៅអនុវត្តគម្រោងក្នុងខេត្តគោលដៅចំនួន១១ ក្នុងបំណងផលិតពូជស្រូវក្រអូប និងប្រភេទបន្លែសុវត្ថិភាពប្រកបដោយនិរន្តរភាព ក្នុងទិសដៅកាត់បន្ថយការនាំចូល ដោយកំណត់គោលការណ៍ផលិតឲ្យបានស្រូវក្រអូបចំនួន១៥ពាន់តោន/ឆ្នាំ និងបន្លែចំនួន ៦០ពាន់តោន/ឆ្នាំ នាឆ្នាំ២០១៩។ គម្រោង បានជ្រេីសយកសហគមន៍៦០ ផលិតពូជ ២០០ សហគមន៍ផលិតស្រូវចំណី កសិករចំនួន២០០០គ្រួសារផលិតបន្លែខ្នាតមធ្យម និង៦០គ្រួសារទៀតផលិតបន្លែខ្នាតធំ ដោយត្រូវអនុវត្តតាមគោលការណ៍ស្តីពីការអនុវត្តកសិកម្មល្អ(Good Agricultural Practices, GAP)។

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...