ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ អមដំណើរជាមួយដោយ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមគោយកសាច់

ចេញ​ផ្សាយ​ ០៩ មីនា ២០២០ 2783

នៅរសៀលថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ អមដំណើរជាមួយដោយ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមគោយកសាច់របស់លោក ឡេង នីរូ នៅភូមិ ឃុំ ស្រុកកំពង់សៀម។

ក្រោយពីបានពិនិត្យឃើញសកម្មភាពរស់រវើកនៃផលិតកម្មចិញ្ចឹមគោយកសាច់ក្នុងកសិដ្ឋាន រួចមក ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសាទរចំពោះភាពជោគជ័យរបស់កសិដ្ឋាន និងវាយតម្លៃខ្ពស់ចំពោះឆន្ទ:ខិតខំប្រឹងប្រែង តស៊ូពុះពារប្រកាន់យកអាជីពកសិកម្ម (ចិញ្ចឹមគោ) ជាមុខរបរស្នូលដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ចគ្រួសារ រហូតសម្រេចទទួលបានជោគជ័យនៅថ្ងៃនេះ។ គ្រួសារមួយចិញ្ចឹមគោសាច់ ១៦០ក្បាល វាមិនមែនជារឿងងាយស្រួលទេ ដ៏រាបណាគ្មានការអំណត់អត់ធន់ ឧស្សាហ៍ព្យាយាម រួមទាំងមានគោលដៅ និងផែនការច្បាស់លាស់ និងជាពិសេស កិច្ចសហការជាមួយមន្រ្តីជំនាញនោះទេ។ ហេតុផលនេះ ដោយយកកសិដ្ឋាននេះជាអំណះ អំណាង លោករដ្ឋមន្រ្តី បានអំពាវនាវឱ្យកសិករ វិនិយោគិនខ្នាតតូច មធ្យម និងធំ បើចាប់យករបរ កសិកម្មជាដំណាំកសិ-ឧស្សាហកម្ម ឈើហូបផ្លែ បន្លែ សត្វ និងវារីវប្បកម្ម ទោះក្នុងកម្រិតណាក៏ ត្រូវមានគោលដៅច្បាស់លាស់ រៀបចំផែនការផលិតកម្ម ទុនវិនិយោគ និងបច្ចេកទេស ដោយសហការជាមួយមន្រ្តីជំនាញ ទើបយើងអាចឈានទៅសម្រេចបានជោគជ័យ។ ភាពជោគជ័យគឺសំដៅទៅលើនិរន្តរភាពផលិតកម្ម និងកំណើនប្រាក់ចំណូល។ ជាក់ស្តែងកសិដ្ឋាននេះ ចិញ្ចឹមគោសាច់ ជ្រូក ទាប៉េកាំងជាង ១៧ពាន់ក្បាល និងដំណាំស្វាយចន្ទី លើផ្ទៃដីជាង ៧០ហ. អាចរក ចំណូលបានជា ១២ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ហើយប្រាកដចំណូលនេះយើងអាចសម្រេចបានចក្ខុ វិស័យនាឆ្នាំ២០៣០ របស់សម្តេចតេជោ ហ៊ុន សែន រួចហើយ។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្រ្តីបានអំពាវនាវឱ្យអ្នកដែលមានលទ្ធភាពធ្វើការវិនិយោគលើការចិញ្ចឹមសត្វ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ និងឈានទៅកាត់បន្ថយការនាំចូល បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រតាមរយ:បង្កើនផលិតភាពផលិតកម្មកសិកម្មប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន និងការប្រែប្រួលអាកាសធាតុ និងជាពិសេសស្របតាមបរិបទនៃស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលកំពុងមានវិបត្តិដោយសារជំងឺឆ្លងផ្លូវដង្ហើមធ្ងន់ធ្ងរ។ អគ្គនាយកដ្ឋាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការគ្នាជំរុញការងារបង្កាត់ និងជ្រើសរើសពូជសត្វ ធ្វើយ៉ាងណាប្តូរពូជសត្វដែលខ្សោយខាងផលិតកម្ម រើសយកពូជល្អៗមានផលិតភាពផលិតកម្មខ្ពស់ ជាពិសេសពូជគោ។

ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...