ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សា សុំយោបល់ និងផ្តល់ធាតុចូលសំខាន់ៗលើសេចក្តីព្រាងច្បាប់ស្តីអំពី "សភាកសិឧស្សាហកម្មកម្ពុជា"

ចេញ​ផ្សាយ​ ២១ ធ្នូ ២០២០ 159

បានឃើញសេចក្តីជូនដំណឹងលេខ ១០៤០ សជណ.កឆ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណ:រដ្ឋមន្រ្តីស្តីអំពី "ការយល់ព្រមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឲ្យបង្កើតសភាកសិឧស្សាហកម្មនៃព្រះរាជាណាចក្រកម្ពុជា" ទទួលបានការយល់ព្រមដ៏ខ្ពង់ខ្ពស់នេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក .. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សា សុំយោបល់ និងផ្តល់ធាតុចូលសំខាន់ៗលើសេចក្តីព្រាងច្បាប់ស្តីអំពី "សភាកសិឧស្សាហកម្មកម្ពុជា" ធ្វើយ៉ាងណាឲ្យ សេចក្តីព្រាងច្បាប់នេះមានលក្ខណសុគតភាព ពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ សំដៅបម្រើផលប្រយោជន៍ដ៏ជាក់លាក់ដល់ក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធសហភាព សហគមន៍កសិកម្ម។ល។ ជាងនេះទៅទៀត សេចក្តីព្រាងច្បាប់នេះ អាចចាត់ទុកបានថាជាវិធានការគន្លឹះ និងចាំបាច់មួយសម្រាប់ដោះស្រាយបញ្ហាប្រឈមឲ្យ បានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅដើម្បីជម្រុញកំណើនសេដ្ឋកិច្ច ដែលបានដាក់ចេញកន្លងមក ហើយពិតណាស់យន្តការដោះស្រាយបញ្ហានេះ សមស្របតាមបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលសមាជិកសភាកសិឧស្សាហកម្មត្រូវច្បាមយកកាលានុវត្តភាពនេះ ធ្វើជាឱកាសមាសសម្រាប់ធ្វើការអភិវឌ្ឍខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម ការធ្វើអាជីវកម្មរបស់ខ្លួនឲ្យកាន់តែរីកចម្រើន បង្កើតការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារកសិករ និងទ្រទ្រង់ខឿងសេដ្ឋកិច្ចជាតិ។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានវត្តមានឯកឧត្តមតំណាងឲ្យក្រសួងពាណិជ្ជកម្ម លោកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្ម  ឯកឧត្តមថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឧកញ៉ា អ្នកឧកញ៉ា ដែលជានាយកក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធ សហភាពសហគមន៍ដែលប្រតិបត្តិការលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា នៅភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក
តាមផ្លូវទៅកាន់ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ក្នុងដំណើរបេសកកម្មរយ:ពេល...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តមក ពិនិត្យកសិដ្ឋានចិញ្ចឹមត្រីប្រា ពោ អណ្តែង និងត្រីឆ្តោ របស់លោក លក លឿង
កម្មវិធីទី២ នៅខេត្តកំពចាមដដែល ចេញពីស្រុកបាធាយ ឯកឧត្តមរដ្ឋមន្ត្រី លោក និងសហការី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក ផាន់ ភិរម្យ ស្ថិតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម
នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមករា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ៧កើត ខែមាឃ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Seeder) ចំនួន ១០គ្រឿងជូនដល់សហគមន៍កសិកម្ម ដែលជាអំណោយរបស់រដ្ឋាភិបាលអូស្រ...
នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីអញ្ជើញមកពិនិត្យរោងចក្រផលិតចំណីសត្វ AGRI-MASTER មានទីតាំងនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល
កម្មវិធីទី២ ពិនិត្យរោងចក្រផលិតចំណីសត្វ AGRI-MASTER មានទីតាំងនៅភូមិព្រែកក្តី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន...
នៅព្រឹកថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយសហការីបានអញ្ជើញមកពិនិត្យសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋកំពុងមមាញឹកទិញត្រីធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរ ទុកជាស...
នៅវេលាម៉ោង ១៤:០០ រសៀលថ្ងៃអង្គារ៍ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវ...
ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត បានអញ្ជើញមកពិនិត្យច្រកទ្វេភាគី (កម្ពុជា-វៀតណាម) ច្រកទាន់ហន់
កម្មវិធីទី៣៖ ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញមកមើលការចិញ្ចឹម មាន់ស្រែជាលក្ខណគ្រួសារ របស់លោក អាង សុផា និងភរិយា សៀង សុខុម
កម្មវិធីទី២៖ ចេញពីកសិដ្ឋាន ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញមកមើលការចិញ្ចឹម...
ឯកឧត្តមរដ្ឋមន្រ្តី អមដំណើរជាមួយដោយឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប និងសហការីបានអញ្ជើញមកពិនិត្យ Ares Organic Farm Products
ឈានចូលថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ និងសហការីមកកាន់...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណអភិបាល ខេត្តកែប និងសហការីបានបន្តដំណើរមកខេត្តកែប ដើម្បីមកតាមដានចលនាជំរុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រីអណ្តែង...
កម្មវិធីទី៥៖ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម សោម ពិសិដ្ឋ...
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តដំណើរមកពិនិត្យសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ ដែលកំពុងដំណើរការយ៉ាងមមាញឹករបស់ក្រុមហ៊ុន បាមីន អេហ្គ្រីខលឈ័រ ហាយ-ថេក ឌីវេឡុបមិន...
កម្មវិធីទី៤៖ ជាកម្មវិធីចុងក្រោយសម្រាប់កម្មវិធីព្រឹកថ្ងៃទីមួយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីមក...
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរមកពិនិត្យខ្សែច្រវាក់ផលិតកម្មស្វាយកែវរមៀតរបស់ក្រុមហ៊ុន Long Wo Agriculture (Cambodia)
កម្មវិធីទី៣៖ នៅស្រុកភ្នំស្រួចដដែល ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរមកពិនិត្យខ្សែច្រវាក់ផលិតកម្មស្វាយកែវរមៀតរបស់ក្រុមហ៊ុន...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យរោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពសត្វចង្រៃដោយប្រើទឹកក្តៅ (Hot Water Treatment, HWT) របស់ក្រុម ហ៊ុន បឹងកេត ហ្រ្វេសហ្រ្វូត...
កម្មវិធីទី២៖ ចេញពីស្រុកថ្ពង ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យរោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពសត្វចង្រៃដោយប្រើទឹកក្តៅ...