ពិធីចុះហត្ថលេខាលើការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន

ចេញ​ផ្សាយ​ ១៦ តុលា ២០២០ 2330

អនុវត្តតាមអភិក្រម "រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍" អគ្គនាយកដ្ឋានកសិកម្មបានចាប់យកដៃគូជាមួយក្រុមហ៊ុន ត្រូភីខេម ហ្រ្វូតអេន វេជីថេប៊ល . ដែលមានលោកឧកញ៉ា ហ៊ុន ឡាន់ ជាអគ្គនាយកដើម្បីធ្វើការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូ ដើម្បីជំរុញខ្សែច្រវាក់តម្លៃបន្លែតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា សរសេរអក្សរកាត់ CamGAP ស្តែងចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវ និងជាពិសេសដោយមានការចង្អុលបង្ហាញ និងណែនាំបន្ថែមពីឯកឧត្តមរដ្ឋមន្រ្តី ធ្វើឲ្យភាគីទាំងពីរបានឈានដល់ការចុះអនុស្សរណ:នៃការយោគយល់គ្នា ដែលពិធីនេះបានរៀបចំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក .. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងដោយមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តម លោកឧកញ៉ា លោក តំណាងក្រុមហ៊ុន តំណាងសមាគមសណ្ឋាគាកម្ពុជា សមាគមចុងភៅកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា កម្មវិធីអនឡាញ សហព័ន្ធទេសចរណ៍កម្ពុជា ក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ បងប្អូនតំណាងកសិករគំរូយ៉ាងច្រើនកុះករ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគី ពិសេសអគ្គនាយកដ្ឋានកសិកម្ម ឈានមកសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងនាពេលនេះ   និងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍ដ៏មានអត្ថន័យរបស់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ត្រូភីខេម ហ្រ្វូតអេន វេជីថេប៊ល . លោក លូ ម៉េង ប្រធានសហព័ន្ធចុងភៅកម្ពុជា ដែលចំណាប់អារម្មណ៍ទាំងអស់សុទ្ធតែបានបង្ហាញនូវឆន្ទ:សហការផលិត និងប្រើប្រាស់ផលិតផលបន្លែសុវត្ថិភាពកម្ពុជា ចូលរួមបង្កើតការងារ បង្កើនប្រាក់ចំណូលគ្រួសារ រក្សានិរន្តរភាពបរិមាណផ្គត់ផ្គង់ បង្កើនតម្លៃបន្ថែម បង្កើនផលិតភាពផលិតកម្មក្នុងស្រុក និងកាត់បន្ថយការនាំចូល (ខ្មែរជួយប្រើប្រាស់ និងបរិភោគផលិតផលខ្មែរ)

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមរយៈថវិកាកម្មវិធីរដ្ឋ និងគម្រោងដៃគូ បាននិងកំពុងជំរុញ និងលើកទឹកចិត្តដល់កសិករឱ្យផលិតបន្លែសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូលឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និងនិន្នាការកើនឡើងនៃការបរិភោគបន្លែសុវត្ថិភាពក្នុងស្រុក។ បច្ចុប្បន្ន មានសហគមន៍ផលិតបន្លែចំនួន ២៥៩ សហគមន៍ និងមានកសិករចំនួន ៤៣២ក្រុម កំពុងផលិតបន្លែសុវត្ថិភាព។ ជាមួយគ្នានេះ ក៏មានកសិករ ពាណិជ្ជករបន្លែ និងក្រុមហ៊ុនឯកជនមួយចំនួន បាននិងកំពុងចូលរួមជំរុញផលិតកម្មបន្លែសុវត្ថិភាពដោយអនុវត្តតាមបច្ចេកទេសកសិកម្មទំនើប ប្រើប្រាស់ផ្ទះសំណាញ់ ប្រព័ន្ធដំណក់ទឹក ប្រើប្រាស់ធាតុចូលកសិកម្មក្នុងលក្ខណបច្ចេកទេស និង Hydroponic ដោយឡែក គម្រោង ASPIRE បានសម្របសម្រួលបង្កើតទីផ្សារលក់បន្លែសុវត្ថិភាពនៅចុងសប្តាហ៍បានចំនួន ១០ ទីផ្សារនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន០៣ ទីផ្សារនៅតាមស្រុកចំនួន១៨ និងទីផ្សារលក់បន្លែនៅតាមឃុំចំនួន០៥ ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចផងដែរនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ថាដើម្បីជំរុញការកែទម្រង់របស់ខ្លួនទៅមុខ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការចាំបាច់នូវកិច្ចសហការជាសកល ពោលគឺការរក្សានូវភាពជាដៃគូ ទាំងទ្វេភាគី និងពហុភាគី សំដៅធានាបាននូវបរិស្ថាននៃការអភិវឌ្ឍសន្តិភាព និងស្ថិរភាព។ ការកាត់បន្ថយនូវផលប៉ះពាល់ និងធានាលំនឹងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋក៏ដូចជាជួយរក្សាលំនឹងផលិតកម្ម កិច្ចដំណើរការនៃធុរកិច្ច និងការវិនិយោគនានា គឺជាការងារដ៏ចំបាច់ដែលរាជរដ្ឋាភិបាលត្រូវតែប្រឹងប្រែងអនុវត្តឱ្យបានជាអតិបរិមា។ ហេតុ ផលនេះ ដើម្បីឲ្យភាគីពាក់ព័ន្ធចុះអនុស្សននៃការយោគយល់គ្នានាពេលនេះ ព្រមទាំងប្រជាកសិករ សហគមន៍កសិកម្ម ត្រូវរួមសាមគ្គី សហការគ្នាជាធ្លុងមួយអនុវត្តកសិកម្មល្អឱ្យទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ជាគន្លឹះមួយចំនួនន័យជាសំខាន់គឺ៖

- ត្រូវប្តេជ្ញាចិត្តរួមគ្នាអនុវត្តខ្លឹមសារនៃអនុស្សននៃការយោគយល់គ្នាឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងភាពស្មោះត្រង់

- ព្យាយាមអនុវត្តកសិកម្មល្អឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនតាមបច្ចេកទេសទំនើប ទាន់សម័យ

- អគ្គនាយកដ្ឋានកសិកម្មត្រូវពង្រឹងយន្តការផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់គុណភាព ផ្តល់ស្លាកសញ្ញា QR Code

- បន្តជំរុញការបញ្ជ្រាបការអនុវត្តកសិកម្មល្អឱ្យបានកាន់តែទូលំទូលាយ តាមរយៈបណ្តុំកសិករ និងសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ សហគមន៍នេសាទ

- តំណាងអ្នកប្រើប្រាស់បន្លែសុវត្ថិភាព (សហព័ន្ធទេសចរណ៍ សមាគមភោជនីយដ្ឋាន សមាគមចុងភៅ និងសមាគមសណ្ឋាគារ) ត្រូវជួយគាំទ្រ និងផ្សព្វផ្សាយការបរិភោគបន្លែសុវត្ថិភាពកម្ពុជា

- អាជីវករលក់បន្លែសុវត្ថិភាព ទាំងលក់ដុំ និងលក់រាយ ត្រូវជួយរក្សា និងទប់ស្តាត់ការក្លែងបន្លំគុណភាព។

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...