ការធ្វើ​ស្រូវ​ប្រពលវប្បកម្ម​តាម​គោល​ការ​ណ៏​ធម្មជាតិ​ នឹងធ្វើ​ឱ្យ​ទិន្នផល​កើន

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 3921

មន្ដ្រីជាន់ខ្ពស់ ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​បាន​អំពាវនាវ​ផង​ និង​ជំរុញ​ផង​ដល់​កសិករ​ខ្មែរ ​នៅ​ទូទាំងប្រទេស​ ឱ្យធ្វើ​ការផ្លាស់​ទម្លាប់​ ក្នុង​ការធ្វើ​កសិកម្ម​ដំណាំ​ស្រូវ​ ពិសេស​បច្ចេកទេស​ក្នុង​ការដាំដុះ ដើម្បី​ធ្វើឱ្យ​កសិករ​ អាច​ទទួលបាន​ទិន្នផល​កាន់តែ​ច្រើនឡើង។

ខណៈ​នៃ​ការចុះទៅ​ពិនិត្យមើល​ស្រូវប្រាំង និង​សំណេះសំណាល​ជាមួយ​ប្រជាកសិករ១០០នាក់ ​នៅ​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរ​ណ៏ នា​ស​ប្ដា​ហ៏​ទី២ ខែមេសា​នេះ លោក​ច័ន្ទ សារុន​រដ្ឋមន្ដ្រី​ បាន​ប្រាប់​កសិករ​នៅ​ទីនោះ​ថា ការផ្លាស់​ទម្លាប់ ​និង​បច្ចេកទេស​អនុវត្ដ​ នឹងធ្វើ​ឱ្យ​កសិករ​ទទួលផល​កាន់តែច្រើន ហើយ​ផលិតផល​កសិកម្ម​ នឹង​ការដើរ​លឿន​ទៅមុខ​ថែមទៀត។

ទម្លាប់ ​និង​បច្ចេកទេស​នោះ គឺ​ការជ្រើសរើស​ពូជ​សុទ្ធ​ល្អ ​និង​ពូជ​ដែលមាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​លើ​ទីផ្សារ​ក្នុងស្រុក ​និង​ក្រៅប្រទេស, ការធ្វើ​ស្រូវស្រាល​ឬ​ស្រូវកណ្ដាល​ និង​អនុវត្ដ​ប្រពលវប្បកម្ម​តាម​គោល​ការ​ណ៏​ធម្មជាតិ ​ឬ​ដែល​ហៅ​ថាប.វ.ស។

លោក​រដ្ឋមន្ដ្រី​បាន​មាន​ប្រសា​ស​ន៏​ថា​មានតែ​ធ្វើបែបនេះ​ទេ​ទើប​យើង​អាចធ្វើឱ្យ​ផល​ចំណូល​សម្រាប់​គ្រួសារ​កាន់តែ​កើនឡើង។

នៅ​ទីនោះ​លោក​រដ្ឋមន្ដ្រី​បាន​ពិនិត្យ និង​ស្ដាប់​ការលើកឡើង​របស់​កសិក​រ ​អំពី​អ្វីដែល​ពួកគេ​បានធ្វើ និង​ជួបប្រទះ ព្រមទាំង​បាន​ស្ដាប់​នូវ​ការលើកឡើង​របស់​អ្នកបច្ចេកទេស​ទាក់ទង​ទៅនឹង​ការធ្វើ​ស្រែប្រាំង​នៅ​ទីនោះ​ ដែល​អនុវត្ដ​ប.វ.ស។ លោក​ច័ន្ទ សារុន​កោតសរសើរ​ដ​ល់​ប្រជាកសិករ ​ដែល​យក​ចិ​ត្ដ​ទុកដាក់​ធ្វើស្រែ​តាមបែប​ប.វ.ស​ ហើយ​ទទួល​បា​ទិន្នផល​ខ្ពស់​គួរឱ្យ​កោតសរសើរ ​ជាមួយនឹង​ការយក​ចិ​ត្ដ​ទុកដាក់​ថែទាំ​ស្រែ​ស្រូវ​បាន​យ៉ាង​ល្អ។

ដោយ​ពិនិត្យឃើញថា​ ដី​នេះ​ជា​ដី​ដែលមាន​ជីជាតិ​ស្រាប់ ​និង​ឃើញថា​មិនមាន​ការប្រើប្រាស់​ថ្នាំ​គីមី​សម្លាប់​សត្វល្អិត លោក​រដ្ឋមន្ដ្រី​បាន​លើក​ទឹក​ចិ​ត្ដ​ឱ្យ​បន្ដ​នូវ​ទង្វើ​នេះ​ជាមួយ នឹង​ការផ្សព្វផ្សាយ​ទៅកាន់​កសិករ​ដ៏ទៃទៀត។ លោក​បាន​ពន្យល់​ពី​បញ្ហា​ពូជ។

ពូជ​សុទ្ធ​ប្រើតែ៣ឆ្នាំ​ទេ ​បន្ទាប់​ពីនេះ​ភាព​សុទ្ធ​របស់​វា​ធ្លាក់ចុះ​ដែល​ចាំ​ត្រូវតែ​ប្រើ​ពូជ​ថ្មី​ដើម្បី​រក្សា​ទិន្នផល​ឱ្យនៅ​ខ្ពស់​ដែល។ ការប្រើ​ពូជ​តិច ប្រើ​ពូជ​តែ១០គីឡូក្រាម​ក្នុង១ហិកតា និង​ការ​ស្ទូង​ចន្លោះ​គុម្ព​ពី២, ៥-៤សង់ទីម៉ែត្រ។ កសិករ​ក៏ត្រូវ​ថែរក្សា​សត្វ​មាន​ប្រ​យោ​ជ​ន៏ ដូចជា​កង្កែប ហ៊ីង។ល។ កាត់បន្ថយ ​និង​ឈានទៅ​ឈប់​ប្រើប្រាស់​ជីគីមី ដើម្បី​រក្សា​គុណភាព​ដី​ចំណីអាហារ​ និង​បរិ​ស្ថា​ល្អ៕

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...