ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសំដែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ២៤ មេសា ២០២០ 2263

នៅទីស្តីការក្រសួង នាវេលាម៉ោង ១៤:០០ ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក .. ២៥ ៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិនិត្យឡើង វិញលើជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្រ្តាលីដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងជាពិសេសស្ថិតក្នុងស្ថានភាពដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រយុទ្ធប្រឆាំងជំងឺឆ្លងសកលកូវីដ-១៩ វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងដើម្បីរក្សានិរន្តរភាពនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ក្នុងបរិបទនេះ ឯកឧត្តម Kang បានសម្តែងនូវចេតនាចង់ពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្រ្តីផងដែរក្នុងនាមរដ្ឋាភិបាលអូស្រ្តាលីថាតើត្រូវធ្វើយ៉ាងណាដើម្បីជួយគាំទ្រ និងចូលរួមដោះស្រាយបញ្ហានេះ។

មានមតិស្វាគមន៍ តាមរយ:ឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងអំណរអរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីដែលបាននិងបន្តជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម តាមរយៈការអនុវត្តគម្រោងជាច្រើន ជា ពិសេសគម្រោងស្តីពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC, ២០១៦-២០២១) ដែលគម្រោងនេះបាននិងកំពុងចូលរួមអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម (២០១៩-២០២៣) យ៉ាងសកម្ម។ លោកបានបន្តថា គម្រោងទាំងអស់នេះពិតបានចូលរួមលើក កម្ពស់ផលិតភាពផលិតកម្ម បង្កើតការងារ ធានាសន្តិសុខស្បៀង បង្កើនការនាំចេញ ប្រកួត ប្រជែង សំដៅលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ ចំណាកស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ស្ថិតក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមបញ្ហាជំងឺឆ្លងសកលកូវីដ-១៩ និងជា ពិសេសស្របតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីឱ្យប្រជា ពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជម្រុញផលិតកម្មកសិកម្មដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យតម្រូវការក្នុងស្រុក ព្រមជាមួយគ្នាត្រូវឆ្លៀតយកឱកាសនេះបង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ក្រសួងបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនក្នុងបំណងច្បាមយកកាលានុវត្តភាពបង្កើនផលិតភាពផលិតកម្ម ធានាដល់ការផ្គត់ផ្គង់ស្បៀងសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពល រដ្ឋ និងសេដ្ឋកិច្ចជាតិ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតបានឯកភាព និងយល់ស្របតាមអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនខាងលើ ព្រោះជាក់ស្តែងប្រជាកសិករដែលស្ថិតក្នុងគោលដៅរបស់គម្រោងបាននិងកំពុងមានការកែប្រែជាវិជ្ជមានទាំងទម្លាប់ កម្រិតជីវភាព កំណើនចំណូល ស្តែងចេញឲ្យឃើញតាមរយ:ពួកគាត់មានរបររឹងមាំ បង្កើនរដូវដាំដុះ និងបង្កើនទិន្នផល និយាយរួមស្ថានភាពជីវភាពគ្រួសារត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់។ ម៉្យាងវិញទៀត អ្វីដែលឯកឧត្តរដ្ឋមន្រ្តីបានលើកឡើងពាក់ព័ន្ធនិងការអភិវឌ្ឍវិស័យកសិកម្ម គឺពិតជាស្របតាមផែនការយុទ្ធស្រាយនៃជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីថ្មី ដែលផែនការនេះផ្តោតជាសំខាន់លើការបង្កើនភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មកសិ កម្ម ដោយសំដៅលើការធ្វើពិពិធភាវូបនីយកម្មកសិកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម បង្កើនផលិត ភាព ការកែច្នៃ ស្តង់ដារគុណភាព ជារួមបង្កើនខ្សែច្រវាក់ផលិតកម្ម និងតម្លៃបន្ថែម។ ឯកអគ្គរដ្ឋទូត បានបញ្ជាក់ជូនថា បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានល្អប្រសើរឡើងវិញ លោកនឹងចុះទៅតាមបណ្តាខេត្តគោលដៅរបស់គម្រោងដើម្បីធ្វើការវាយតម្លៃលើតម្រូវការជាក់ស្តែង ជាពិសេសលើផលិតកម្មស្រូវ។

ជាថ្មីម្តងទៀត តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹម និងជឿជាក់ថារដ្ឋាភិបាលអូស្ត្រាលីនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែមានការរីក ចម្រើនប្រកបដោយនិរន្តរភាព ហើយជាពិសេសវិស័យកសិកម្មបន្ទាប់ពីស្ថានភាពជំងឺឆ្លងកូវីដ- ១៩ ត្រូវបានល្អប្រសើរ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនារសៀលនេះ ភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗមកពិភាក្សាផងដែររួមមាន៖ - ស្ថានភាពសុវត្ថិភាពស្បៀងបន្ទាប់ពីជំងឺកូវីដ-១៩ - ការធ្វើកសិកម្មតាមកិច្ចសន្យា - ការអភិវឌ្ឍវិស័យវារីវប្បកម្ម - ការនាំចេញអង្ករក្រអូបទៅកាន់ប្រទេសអូស្រ្តាលី - ការគ្រប់គ្រងសត្វល្អិតចង្រៃ - ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មតាមរយ:ការផ្តល់អាហា រូបករណ៍ និងការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តខ្នាតតូច។ល។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្ន...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...