ពិនិត្យមើល​ការ​បង្កាត់​គោ​សិប្ប​និមិត្ត​របស់​គម្រោង​ចិញ្ចឹមសត្វ​កម្ពុជា​ សហគមន៍​នៅ​ឃុំ​ស្នាម​ព្រះ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 3158

កាលពី​ថៃ្ង​ទី ០១ ខែ មីនា ឆ្នាំ២០១០ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ច​ន្ទ័ សារុន រួម​ដំណើរ​ជាមួយ​មន្ត្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​មួយ ចំនួន បាន​អញ្ជើញ​ពិនិត្យមើល និង​សំណេះសំណាល​ជាមួយ​កសិករ​ចំនួន ១៥០ គ្រួសារ នៅ​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ដែល​បាន​ចូលរួម​ក្នុង​គម្រោង​បង្កាត់​ពូជ​គោ ដោយ​សិប្ប​និមិត្ត​ឧបត្ថម្ភ​ដោយ​សហគមន៍​អ៊ឺរ៉ុប។

តាម​ការអះអាង​របស់​លោក គង់ រាត្រី ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​បាន​ឲ​ដឹង​គំរោង​នេះ​ថា ចាប់ផ្ដើម​ក្នុង​ឆ្នាំ ២០០៥ នឹង​បញ្ចប់ នៅ​ខែមីនា ២០១០នេះ។ ក្នុងនោះ គម្រោង​បាន​នាំចូល​ទឹក​សែ្ព​ម​ពូជ​គោ​សាន់​តា និង ស៊ីម​ប្រា ពី​ប្រទេស​អូស្ត្រាលី និង​អាមេរិក។ រហូតមកទល់​បច្ចុប្បន្ន​គម្រោង បង្កាត់​បាន​មេ​ចំនួន ១៩០ក្បាល ហើយ​កើតកូន​បាន ៦៤ក្បាល។

ក្រៅពីនេះ​គម្រោង​បាន​បំផុស​ឲ​ម្ចាស់​គោ ដាំ​ដំណាំ​ចំណី​សត្វ និង​ស្មៅ​ពូជ​ល្អ​សម្រាប់​សត្វ​ស៊ី បណ្តុះបណ្តាល​ពី​ការធ្វើ​ចំបើង​ផ្អាប់ ការរៀបចំ​ទុកដាក់​ចំបើង ការការពារ និង​ការថែទាំ​សត្វ។

លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ដល់​ម​ន្ត្រី​ជំនាញ និង​កម្មវិធី​គម្រោង​ដែល​បាន​រើសយក​កម្មវិធី​នេះ​មក​អនុវត្ត​នៅ​កម្ពុជា ដែល​នេះ​គឺជា​ចំណុច​ចាប់ផ្ដើម នៃ​ការអនុវត្ត

គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​របស់​ក្រសួង​សម្រាប់​ពេលអនាគត​ក្នុងការ​ប្ដូរ​ពូជ​សត្វ​បំណង បង្កើន​ផលិតកម្ម​សត្វ ឆ្លើយតបបាន​គ្រប់គ្រាន់ សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក។ លោក​រដ្ឋមន្ត្រី​បាន​ពន្យល់​ពី​គុណប្រយោជន៍​នៃ​ការ​បង្កាត់​ពូជ​សិប្បនិម្មិត​នេះ​ដែល​ក្នុងនោះ​មាន​ទី១- ចំណេញ​ពេល និង​កម្លាំង​ពលកម្ម ទី២- អត្រា​នៃ​ការបង្ក​កំណើត​ខ្ពស់ ទី៣- កាត់បន្ថយ​ជំងឺឆ្លង ។

លោក​បាន​ប្រាប់​ទៅ​កសិករ​ទៀតថា កត្តាសំខាន់ៗខ្លះទៀត​ដែល​កសិករ​ត្រូវតែ​អនុវត្ត គឺ​ផ្ដល់​ចំណីអាហារ​ឱ្យបាន​គ្រប់គ្រាន់ ទាំង​បរិមាណ និង​គុណភាព។ ម្ចាស់​សត្វ​ត្រូវមាន​សួន​ចំណី​សត្វ​ក្នុងភូមិ​របស់ខ្លួន ចៀសវាង​លែង​សត្វ​ដើរ​ស៊ី​ពេ​ស​វាល​ពាសកាល។ ការិយាល័យ​ពេទ្យសត្វ​ខេត្ត​គួរតែ អញ្ជើញ​សមាជិក​ទាំងអស់​ឱ្យមក​ចូលរៀន​សូត្រ​ប​ចេ្ច​ក​ទេស​ការដាំ​ដំណាំ​ចំណី​សត្វ​ប​នែ្ថ​ម។

កសិករ​គួរ​នាំគ្នា​ចងក្រង​ជា​សមាគម​គោ​ពូជ ដើម្បី​រួមគ្នា​ការពារ​ផល ប្រយោជន៍​រួម។ យើង​ក៏ត្រូវ​ប្រើប្រាស់​ភ្នាក់ងារ សុខភាព​សត្វ​ភូមិ​ឱ្យអស់​លទ្ធភាព ដើម្បីឱ្យ​ពួកគេ​ជួយ​កសិករ​តាមរយៈ​ការពារ​ព្យាបាល និង​ថែទាំ​សុខភាព​សត្វ។ នាយកដ្ឋាន​ត្រូវតែ​បង្កើត​មណ្ឌល​បង្កាត់​ពូជ​សិប្ប​និ​មិ្ម​ត​អោយបាន​គ្រប់​ខេត្ត និង​កៀរគរ​រក​ជំនួយ​គ្រប់​រូបភាព​ឲ​ខាងតែបាន ដើម្បី​គាំទ្រ គម្រោង​នេះ​ឲ​បាន​អាយុ​វែង។ ថ្នាក់​ការិយាល័យ​ខេត្ត​ត្រូវ​ផ្លាស់ប្ដូរ​បច្ចេកទេស​គ្នា​ដូចជា​ខេត្តតាកែវ ចេះ​បង្កាត់​ជ្រូក​សិប្ប​និ​មិ្ម​ត មក​បង្រៀន​ខេត្តពោធិសាត់ ហើយ​ខេត្តពោធិសាត់​ទៅ​បង្រៀន​ខេត្តតាកែវ​ពី​ការ​បង្កាត់​គោ​សិប្បនិម្មិត​វិញ ពោលគឺ​តាមរបៀប​អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច, អ្នកចេះ​តិច​បង្រៀន​អ្នក​មិនចេះ។ នោះ​ទើប​វិស័យ​ផលិតកម្ម​សត្វ​យើង​មានការ​រីកចម្រើន​បាន​ឆាប់រហ័ស។

 

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...