ឯកឧត្តមរដ្ឋមន្ត្រី វេង​​ សាខុន និងសហការី បានអញ្ជើញមកពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអភិវឌ្ឍន៍សប្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Binhphuoc Kratie Rubber2 Company Limited និងក្រុមហ៊ុន Eastern Rubber (Cambodia) Co., Ltd ដែលសិ្ថតនៅក្នុងខេត្តក្រចេះ

ចេញ​ផ្សាយ​ ០១ កុម្ភៈ ២០២១ 4424

ឆ្លងចូលថ្ងៃទី៥ គឺជាថ្ងៃចុងក្រោយនៃដំណើរបេសកកម្មរយ:ពេល ៥ថ្ងៃ របស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញមកកាន់ខេត្តកំពង់ធំ សៀមរាប មណ្ឌលគីរី និងខេត្តក្រចេះ។ នៅខេត្តក្រចេះ ស្រុកស្នួល ឃុំខ្សុំ ភូមិស្រែថ្មី នាព្រឹកថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានអញ្ជើញមកពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអភិវឌ្ឍន៍សប្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Binhphuoc Kratie Rubber2 Company Limited និងក្រុមហ៊ុន Eastern Rubber (Cambodia) Co., Ltd។ ក្រុមហ៊ុនបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា បច្ចុប្បន្នក្រុមហ៊ុនបានដាំដុះដំណាំចេក អំបូងលឿងចំនួន ២ ៨១១ហ.ត ស្វាយចំនួន ២០៥ហ.ត និងខ្នុរចំនួន ២៣១ហ.ត ។ ក្នុងឆ្នាំ២០២០ ក្រុម ហ៊ុនបាននាំចេញចេកអំបូងលឿងចំនួន ៣៦ ០០៤តោន (ក្នុងនោះបាននាំ ចេញទៅកាន់ប្រទេសចិនចំនួន ៣៥ ១៣៣,៥៥តោន និងវៀតណាមចំនួន ៨៧០តោន) និងនាំចេញស្វាយស្រស់ចំនួន ៨៥១តោន ទៅកាន់ប្រទេសវៀតណាម។ ដោយឡែកក្រុមហ៊ុន Eastern Rubber (Cambodia) Co., Ltd មានផ្ទៃដាំដុះដំណាំចេកអំបូងលឿងចំនួន ៩៧៧ហ.ត និងខ្នុរចំនួន ១៦១ហ.ត និងបាននាំចេញចេកអំបូងលឿងចំនួន ៤២០តោន និងផ្លែខ្នុរចំនួន ១៨៨តោន ទៅ កាន់ប្រទេសវៀតណាម។
បន្ទាប់ពីបានអញ្ជើញចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម ប្រមូលផល លាងសំអាត ធ្វើអនាម័យ និង វេចខ្ចប់រួចមក ឯកឧត្តមរដ្ឋមន្រ្តីបានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែង ពុះពារ និងជំនះបាននូវរាល់បញ្ហាប្រឈមនានារហូតសម្រេចបានជោគជ័យដែល ស្តែងចេញឲ្យឃើញនូវសមិទ្ធផលដូចយើងបានទទួលនាថ្ងៃនេះ។ ភ្ជាប់ទៅនឹងការវិនិយោគអភិវឌ្ឍន៍ដីសប្បទានសេដ្ឋកិច្ចដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបជូនក្រុមហ៊ុនថា ស្ថិតក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺឆ្លងកូវីដ-១៩ ការអភិវឌ្ឍនៅនឹងកន្លែងគឺជាជម្រើសដ៏ល្អ ក្នុងន័យត្រូវបង្កើនផលិតភាពផលិតកម្មលើដំណាំកសិ-ឧស្សាហកម្មឲ្យអស់សក្តានុពល ប្រើប្រាស់បច្ចេកវិទ្យាកសិកម្ម បង្កើតរោងចក្រកែច្នៃ សម្ងួត វេចខ្ចប់ និងនាំចេញ ដើម្បីបង្កើតការងារ ប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយភាពក្រីក្រក្នុងតំបន់។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ បាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែច្រវាក់តម្លៃកសិកម្មចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតកម្ម ការវេចខ្ចប់ ការរក្សាស្តុកទុក ការកែច្នៃប្រកបដោយគុណភាព អនាម័យ និងសុវត្ថិភាព សមស្របតាមស្តង់ដាទីផ្សារនាំចេញ។ ដើម្បីសម្រេចគោលដៅនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសំណូមពរឲ្យក្រុមហ៊ុនទាំងពីរបន្តរក្សាកិច្ចសហប្រតិបត្តិការឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាល្អជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការបំពេញបែបបទ ឬលក្ខខណ្ឌតម្រូវភូតគាមអនាម័យមុនធ្វើការនាំចេញធ្វើយ៉ាងណាចូលរួមគាំទ្រ ជំរុញ និងបង្កើនបរិមាណនាំចេញចេក ខ្នុរ និងស្វាយទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់ តែច្រើនថែមទៀតនាពេលអនាគត។ 
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំក្រុមហ៊ុនគួរប្រើប្រាស់ និងសរសេរភាសាខ្មែរជាគោលហើយក្រុមហ៊ុនក៏ត្រូវបង្កើនការយកចិត្តទុកដាក់លើស្ថានភាពជីវភាព និងសុខភាពរបស់បងប្អូនបុគ្គលិក កម្មករឲ្យបានល្អប្រសើរ ដើម្បីចៀសផុតពីជំងឺឆ្លងកូវីដ-១៩។

ដំណាំពោតបារាំង
ពោតបារាំង ឬហៅថាអូក្រា មានឈ្មោះជាភាសាបរទេសថា Okra ឬ Ladies’ Finger។ វាត្រូវបានដាំដុះច្រើនជាងគេនៅតំបន់ត្រូពិចនៅជុំវិញពិភពលោក...
កម្រងរូបភាពកម្មវិធី«កសិកម្ម វាលបៃតង»
កម្រងរូបភាពកម្មវិធី«កសិកម្ម វាលបៃតង» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ទស្សនៈរបស់អ្នកចូលរួមដាក់តាំងពិព័រណ៌ ផលិតផលកសិកម្ម ក្នុងកម្មវិធី “កសិកម្ម វាលបៃតង”
តំណាងក្រុមហ៊ុន និងសហគមន៍មួយចំនួនបង្ហាញទស្សនៈផ្សេងៗ ក្នុងការចូលរួមដាក់តាំងពិព័រណ៌ជាម្ហូបអាហារ...
ប្រសាសន៍ស្វាគមន៍ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ថ្លែងនាឱកាសកម្មវិធី «កសិកម្ម វាលបៃតង»
ប្រសាសន៍ស្វាគមន៍ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ថ្លែងនាឱកាសកម្មវិធី «កសិកម្ម...
ក្រសួងកសិកម្ម រៀបចំកម្មវិធី កសិកម្ម វាលបៃតង” ដើម្បីបង្ហាញពីផលិតផលកសិកម្ម
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកម្មវិធី...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតី បើកពិពណ៌ការងារក្នុងវិស័យអប់រំកសិកម្ម នៅសាកលវិទ្យាភូមិន្ទកសិកម្ម
នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Martin V’avra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិនិត្យវឌ្ឍភាពការងាររបស់សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (កាស៊ីក)
នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ក្រសួងចំនួន៣ សហការជាមួយអាជ្ញាធរខេត្ត និងដៃគូអភិវឌ្ឍ រៀបចំ “វេទិកាស្វាយចន្ទី” ក្នុងខេត្តកំពង់ធំ
នៅថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម...
អ្នកសារព័ត៌មាន៖ ដំណើរទស្សនកិច្ចជាឱកាសស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជាបានកាន់តែច្បាស់
ដំណើរទស្សនកិច្ចសារព័ត៌មាន និងទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា...
វេទិកាស្វាយចន្ទី ក្រោមមូលបទ ”យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពលស្វាយចន្ទីកម្ពុជា” នឹងធ្វេីឡេីងនៅថ្ងៃទី ០៦-០៧ ខែធ្នូ​ ឆ្នាំ២០២៣ ខាងមុខនេះ​ នៅទីតាំង សួនច្បារក្រុងស្ទឹងសែន...
វេទិកាស្វាយចន្ទី ក្រោមមូលបទ ”យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពលស្វាយចន្ទីកម្ពុជា”...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្តជីលីនប្រទេ...
នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម FANG Chunming អនុប្រធានគណៈកម្មាធិការកណ្តាលសភាប្រជាជនខេត្តក្វាងស៊ី
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ Teo Ly Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការជ្រើសរើសមន្ត្រីកសិកម្មឃុំ ធ្វើដោយតម្លាភាព
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា...