កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើប្រធានបទស្តីពី “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

ចេញ​ផ្សាយ​ ១១ មករា ២០១៩ 2029


នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នាយកដ្ឋានកសិ-ឧស្សាហកម្ម សហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (Cambodia Development and Resource Institute, CDRI) បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើប្រធានបទស្តីពី “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអញ្ជើញមកពីអន្តរក្រសួងពាក់ព័ន្ធ លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកានៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍យ៉ាងច្រើនកុះករ។
 
មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះវត្តមានរបស់សមាជិក និងសមាជិកាទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាថ្ងៃនេះ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានកសិ-ឧស្សាហកម្មដែលជាលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្មដែលបានខិតខំប្រឹងប្រែងសហការជាមួយ CDRI ក្នុងការរៀបចំ និងសម្របសម្រួលកិច្ចប្រជុំនាថ្ងៃនេះបានយ៉ាងល្អប្រសើរ។ កិច្ចប្រជុំនេះ មានគោលបំណងសំខាន់គឺដើម្បីធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ជាមួយសមាជិក សមាជិកានៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម អន្តរស្ថាប័ន អង្គភាពពាក់ព័ន្ធក្នុងការស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមដែលបានជួបប្រទះ និងបន្តខិតខំប្រឹងប្រែងសហការរួមគ្នាស្វែងរកដំណោះស្រាយនូវរាល់បញ្ហាឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាដើម្បីបង្កើនផលិតភាពផលិតកម្មក្នុងស្រុក ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មសំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច សមស្របតាមចក្ខុវិស័យគិតគូរក្នុងការពន្លឿនការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលរូបនីយកម្ម។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ជូនអង្គពិភាក្សាជ្រាបថាស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច ប្រជាជន ភ្ញៀវទេសចរណ៍ លំហូរវិនិយោគិន និងជាពិសេសកំលាំងនៃតម្រូវការផលិតផលកសិកម្មទាំងស្រស់ និងកែច្នៃរួចកំពុងតែមានសន្ទុះកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ហេតុដូច្នេះ និន្នាការនៃការអនុវត្ត “យន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា” ពិតជាសំខាន់ និងមានអត្ថប្រយោជន៍សម្រាប់តួអង្គពាក់ព័ន្ធសំខាន់ៗ៤ គឺអ្នកផលិត រួមទាំងអ្នកកែច្នៃ ឯកជន ដៃគូអភិវឌ្ឍន៍ និងវិស័យសាធារណៈរបស់រដ្ឋ។ កន្លងមកនេះ ក្រសួងនិងអង្គភាពក្រោមឱវាទបាននិងកំពុងខិតខំអនុវត្តខ្លឹមសារនៃអនុក្រឹត្យស្តីពីការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាតាមរយៈការងារផ្សព្វផ្សាយ និងបណ្តុះបណ្តាលមន្ត្រីជំនាញ កសិករ ក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍ ហើយសិក្ខាកាមបានទទួលបាននូវចំណេះដឹងដូចជាអំណាចនៃការចរចាថ្លៃ លក្ខខណ្ឌផ្សេងៗក្នុងកិច្ចសន្យា ការចងក្រងប្រមូលផ្តុំគ្នាជាក្រុមផលិត និងការបង្កើតសហគមន៍កសិកម្មជាដើម។ យល់ឃើញពីអត្ថប្រយោជន៍នៃការអនុវត្តកិច្ចសន្យានេះ ក្នុងឆ្នាំ២០១៧ ក្រសួងបានជួយសម្របសម្រួលរៀបចំកិច្ចសន្យារវាងកសិករ និងក្រុមហ៊ុនបានចំនួន ៦២កិច្ចសន្យា និង៩០កិច្ចសន្យាក្នុងឆ្នាំ២០១៨ ទៅលើប្រភេទផលិតផលស្រូវសេរីរាង្គ ស្រូវចំណី ដំឡូងមី ស្វាយ អំពៅស្ករ ផលិតផលសត្វនៅទូទាំងប្រទេស។ ក្រៅពីនេះ ក្រសួងក៏បានជួយរៀបចំចងក្រងសហគមន៍កសិកម្មបានចំនួន ៨៨០សហគមន៍ សហគមន៍ព្រៃឈើចំនួន ៦១៣ និងសហគមន៍នេសាទចំនួន ៥១៦សហគមន៍ ក្នុងនោះមានសហគមន៍មួយចំនួនកំពុងក្លាយទៅជាសហគមន៍គំរូ និងកសិធុរកិច្ច សហគមន៍អេកូទេសចរណ៍ធម្មជាតិ និងខ្លះទៀតកំពុងត្រួវបានជំរុញ និងលើកទឹកចិត្តឲ្យធ្វើកសិកម្មចម្រុះទៅតាមស្ថានភាពជាក់ស្តែង កាត់បន្ថយការពឹងអាស្រ័យលើផលនិងអនុផលធនធានធម្មជាតិដើម្បីជីវភាពប្រចាំ។ ទោះបីជាយ៉ាងណា ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យានៅមានបញ្ហាប្រឈមមួយចំនួនដូចជាការយល់ដឹងរបស់កសិករ និងភាគីពាក់ព័ន្ធនៅមានកម្រិត ការអនុវត្តអនុក្រឹត្យនេះរបស់មន្ត្រីជំនាញនៅមិនទាន់បានពេញ លេញ និងការគាំទ្រពីអង្គភាពពាក់ព័ន្ធក៏នៅមានកម្រិតផងដែរ សហគមន៍កសិកម្មនៅខ្វះទុន ឥណទានមានការប្រាក់ខ្ពស់ ការសហកការពីវិស័យឯកជន និងអ្នកផលិតនៅមានភាពខ្វះខាតដែលធ្វើឱ្យភាគីទាំងពីរបាត់បង់នូវជំនឿទុកចិត្ត។
ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីអនុវត្តបន្តដូចខាងក្រោម
១. ប្រគល់ភារកិច្ចជូន ប្រធានលេខាធិោការដ្ឋានក្នុងការចាត់ចែងរៀបចំសមាសភាពគណៈកម្មការបច្ចេកទេសអន្តរក្រសួងមួយជាបន្ទាន់ដើម្បី៖
 រៀបចំសេចក្តីព្រាងច្បាប់ស្តីពីការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា
 ធ្វើលិខិតផ្ញើរជូនទៅឯកឧត្តមអភិបាលនៃគណៈអភិបាល រាជធានី ខេត្ត បង្កើតអនុគណៈកម្មាធិការនៅថ្នាក់ក្រោមជាតិដើម្បីធ្វើការសម្របសម្រួលអនុវត្ត និងការដោះស្រាយវិវាត នៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា
 រៀបចំព្រាងសរាចរណ៍ណែនាំមួយដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីចុះហត្ថលេខា ដើម្បីផ្តល់លទ្ធភាពដល់គណៈកម្មការបច្ចេកទេស និងអនុគណៈកម្មាធិការក្នុងការអនុវត្តន៍ ។
២. ប្រគល់ភារកិច្ចជូន ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម ដើម្បីធ្វើការជាមួយសហភាពសហគមន៍កសិកម្មក្នុងលប់បំបាត់ការយកកម្រៃ ពីសហគមន៍តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា។
៣. ប្រគល់ភារកិច្ចជូនសភាពណិជ្ជកម្ម កម្ពុជា ក្នុងការសម្របសម្រួលជាមួយអគ្គពន្ធដារបញ្ឈប់ការយក VAT ពីការដឹកជញ្ជូនស្រូវរបស់ក្រុមហ៊ុន ក្នុងការដឹកជញ្ជូនពីសហគមន៍មកកាន់ឃ្លាំងស្តុករបស់ក្រុមហ៊ុន ។
៤. ប្រគល់ភារកិច្ចជូនលេខាធិការដ្ឋាន ធ្វើការរៀបចំប្រជុំគណៈកម្មាធិការ ឲ្យបាន៣ខែម្តងដើម្បីធ្វើការតាមដានពីវឌ្ឍនភាព និងបញ្ហាឈម លើការងារដែលបានអនុវត្តន៍។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្ន...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...