ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន និងលោក SANUI Kazumasu ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)

ចេញ​ផ្សាយ​ ០៨ មិថុនា ២០២៣ 1760

នៅព្រឹកថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន និងលោក SANUI Kazumasu ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។


ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីគោលនយោបាយរបស់ក្រសួងក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដោយធានាឱ្យបាននូវសន្តិសុខនិងនិរន្តរភាពស្បៀង និងផ្តោតលើគុណភាព សុវត្ថិភាព កាត់បន្ថយថ្លៃដើម និងជំរុញផលិតផលដែលមានសក្តានុពលមានតម្លៃទីផ្សារល្អសម្រាប់ករនាំចេញដូចជាស្រូវ ស្វាយចន្ទីជាដើម ដើម្បីឱ្យកសិករបង្កើនចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច។
 

លើសពីនេះទៀត កសិករកម្ពុជាត្រូវការទុនឬកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ផលិតកម្ម ត្រូវការធនធានមនុស្សសម្រាប់សហគមន៍កសិកម្ម (AC) ព្រមទាំងការបង្កើតនូវទំនុកចិត្ត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា QR code និងការផ្សព្វផ្សាយពង្រីកទីផ្សារ ដើម្បីឱ្យខ្សែច្រវាក់នៃការផ្គត់ផ្គង់ឱ្យមានភាពប្រសើរឡើងស្របតាមស្តង់ដាគោលនយោបាយនិងទីផ្សារ។ 


បើតាម ឯកឧត្តមរដ្ឋមន្ត្រី គម្រោងអភិវឌ្ឍវិស័យកសិកម្ម ត្រូវយកចិត្តទុកដាក់គិតគូរលើការកាត់បន្ថយថ្លៃដើម ការអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ មានការតាំងចិត្ត មានឆន្ទៈ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច៕

ដី (ចម្ការ) មីន ទៅជាដីមាស
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍លើទំព័រហ្វេសប៊ុករបស់ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិនិត្យវឌ្ឍនភាពនៃការដាក់ QR Code ស្តង់ដាថ្នាល Verified ជាមួយក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
បទយកការណ៍៖ ការកែច្នៃត្រីឱ្យក្លាយជាម្ហូបអាហារសុវត្ថិភាព លើកកម្ពស់វិស័យកសិកម្មនិងជំរុញកំណើនសេដ្ឋ កិច្ចជាតិ
សិប្បកម្មកែច្នៃត្រីមួយចំនួនដែលទទួលបានពី គម្រោង (CAPFish-Capture) បង្ហាញជំហរនិងប្តេជ្ញាចិត្តក្នុងការនាំផលិតផលដែលមានស្តង់ដារ...
ឯកឧត្តម អ៉ឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងប្រកាសស្តីពី “បញ្ជីពូជដំណាំរបស់ជាតិ”
នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៉ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនៃក្រសួងកសិកកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុន យ៊ានអានជូ គ្រុប
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សារលិខិតអបអរសាទរ
សារលិខិតអបអរសាទរ ការបញ្ចូលរមនីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ ជាសម្បត្...
កម្ពុជា និងចិន ចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមអបអរសាទររមណីយដ្ឋានប្រាសាទកោះកេររបស់កម្ពុជា ជាបេតិកភណ្ឌវប្បធម៌រូបិយពិភពលោកនៃអង្គការយូណេស្កូ
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយធនាគារពាណិជ្ជកម្ម​ក្រៅប្រទេសនៃកម្ពុជា​ (FTB)
នៅរសៀលថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់គណៈប្រតិភូក្រុមហ៊ុន Pricerite Group Limited មកពីទីក្រុងហុងកុង
នៅព្រឹកថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Nishida Barley Processing Co., Ltd
នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ក្រសួងកសិកម្មដឹកនាំអ្នកសារព័ត៌មានចំនួន១៩ស្ថាប័ន ទៅទស្សនកិច្ចសហគ្រាសជលផលក្រោយប្រមូលផល នៅតាមបណ្តារាជធានី-ខេត្តចំនួន៣ ដែលទទួលបានការគាំទ្រពីគម្រោង CAPFish
នៅព្រឹកថ្ងៃអាទិត្យទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ឯកឧត្តម ឌិត ទីណា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន
នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...