លោក ជំទាវ សុខ កែវ ច​ន្ទ័ សារុន និង​ព្រះ​មង្គល​បញ្ញា សៅរ៍ តា​រ៉ាវី​នាំ​អំណោយ​ឧបត្ថម្ភ កងទ័ព​នៅ​សមរភូមិ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 397

កាលពី​ថ្ងៃទី១៨ មិថុនា កន្លងទៅនេះ​អំណោយ​ គិត​ជា​ទឹកប្រាក់​សរុប​ចំនួន៨៦លាន ១៦២ពាន់៩រយ​រៀល ​ត្រូវបាន​លោកជំទាវ​សុខ កែវ ច​ន្ទ័ សារុន ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ឯកឧត្តម​បណ្ឌិត​ច​ន្ទ័ សារុន ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​ និង​ព្រះ​មង្គល​បញ្ញា សៅរ៍​តា​រ៉ាវី​ ទីប្រឹក្សា​សម្តេច​មហាសង្ឃរាជ ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា រួម​ទាំង​ក្រុមការងារ​គណៈ​ពង្រឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ​នាំយកទៅ​ផ្តល់ជូន​កងពល​លេខ៤២ដែល​កំពុងតែ​ឈរជើង​យ៉ាង​អង់អាច​ក្លាហាន ​នៅ​តំបន់​ប្រាសាទ​តា​មាន់ និង​តា​ក្របី។

ក្នុង​ចំនួន​ទឹកប្រាក់​ខាងលើនេះ ​ថវិការ​ផ្ទាល់​របស់លោក​ជំទាវ​សុខ​កែ​វច​ន្ទ័ សារុន មាន​ចំនួន១៥,៤៩៩ដុល្លារ​ និង​ថវិកា​របស់លោក​លី អ៊ូ​លៀង សមាជិកសភា​ពាណិជ្ជកម្ម​ខេត្តតាកែវ​ចំនួន២,០៤០ដុល្លារ។ ក្រៅពីនេះ​ជា​ថវិការ​ជំនួយ​សប្បុរស ​ពី​មន្ត្រី​ក្រោម​ឱវាទ​ក្រសួងកសិកម្ម ក្រុមការងារ​ចុះជួយ​ស្រុក​ត្រាំកក់ របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ នេះ​គណៈប្រតិភូ​ បាន​នាំយក​អំណោយ​ទាំង​ថវិកា សម្ភារ​ប្រើប្រាស់​ទៅ​ឧបត្ថម្ភ​ជូន​អង្គភាព​កង​ទ​ព័​ពល​លេខ៤២មាន​ចំនួន៣៥០កេស, ទឹកត្រី១០០កេស, ទឹកបរិសុទ្ធ​ចំនួន២៣៥កេស, ទឹកក្រូច១០០កេស, អំបិល​ចំនួន៦០០គីឡូក្រាម,ត្រីងៀត​ចំនួន១០០គីឡូក្រាម, ផ្អក​ចំនួន១០០គីឡូក្រាម, សាប៊ូ​ចំនួន២០កេស, អាវ​ភ្លៀង​ចំនួន១០០, ក្រមា​ចំនួន២៧៨, គ្រាប់ពូជ​បន្លែ៥មុខ​ ចំនួន១០០កញ្ចប់, ចានដែក​ចំនួន៥, ធុង​ទឹកកក​ចំនួន២, បំពង់​ទឹក​ក្តៅ​ចំនួន១, ជ្រញ់​ចំនួន៥, ចាន​មាន​គ្រប​ចំនួន២, ឆ្នាំង​តូច​ចំនួន១០, ឆ្នាំង​ធំ​ចំនួន២, កំសៀវ​ចំនួន៤, ចាន​ចំនួន១៦, ថវិការ​ចំនួន៣,០០០,០០០,រៀល។ មាន​ឧបត្ថម្ភ​ពលទាហាន​នៅ​ប្រាសាទ​តា​មាន់​ និង​ប្រាសាទ​តា​ក្របី​ចំនួន៦៥០នាក់​ ក្នុងម្នាក់ៗទ​ទូល​បាន​ថវិការ​ចំនួន៣០,០០រៀល​សរុប​ចំនួន១៩លាន៥សែន​រៀល។

ក្រៅពីនេះ​គណៈប្រតិភូ​ បាន​ឧបត្ថម្ភ​ដល់​អង្គភាព​នគរបាល​ព្រំដែន ​ប្រចាំ​ទិស​ប្រាសាទ​តា​មាន់ ​រួមមាន៖ ត្រីខ​ចំនួន១កេស, ទឹកត្រី​ចំនួន១០យួរ, ទឹកស៊ីអ៊ីវ​ចំនួន១០កេស, ទឹកបរិសុទ្ធ​ចំនួន២០កេស, មី​ចំនួន២០កេស, ថវិការ​ចំនួន១០០០០០០រៀល។

កម្លាំង​ប៉ូលិស​ចំនួន១២នាក់​ ក្នុងម្នាក់ៗទ​ទូល​បាន​ថវិការ​ចំនួន២០០០០រៀល។ មិនមែន​តែ​កង​ទ​ព័​ និង​នគរបាល​ព្រំដែន​នោះទេ​ សូម្បី​គ្រូ​សារ​កង ទ​ព័ ​នូវ​ភូមិ​អភិវឌ្ឍន៍​តា​មាន់​សែន​ជ័យ​ ក៏បាន​ទទួល​ជំនួយ​ដ៏​ថ្លៃថ្លា​នេះដែរ ​ពោលគឺ​គ្រួសារ​ទ​ព័​ចំនួន៩៥គ្រួសារ ​ដែល​ក្នុង​មួយ​គ្រូសារៗទទួលបាន៖ មី​ចំនួន១កេស, ទឹកស៊ីអ៊ីវ​ចំនួន៦ដប, សាប៊ូ​ចំនួន១កញ្ចប់, ក្រមា​ចំនួន១កញ្ចប់, ថវិកា​ចំនួន៣០០០០រៀល។

បន្ទាប់ពី​សាកសួរ​សុខទុក្ខ​កង​ទ​ព័​គ្រូ​សារ​កង​ទ​ព័ នគរបាល​ព្រំដែន​រួច​គណៈប្រតិភូ​ បាន​បន្តដំណើរ​ទៅសួរសុខទុក្ខ​កង​ទ​ព័​ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ចំនួន២០នាក់​ថែមទៀត។ ក្នុងនោះ​កង​ទ​ព័ម្នាក់ៗ ទ​ទូល​បាន៖ មី​ចំនួន១កេស, ទឹកបរិសុទ្ធ​ចំនួន១កេស, ទឹកស៊ីអ៊ីវ​ចំនួន៦ដប, អង្ករ​ចំនួន២០គីឡូក្រាម, សាប៊ូ​ចំនួន១កញ្ចប់, ក្រមា​ចំនួន១, ត្រីងៀត​ចំនួន១គីឡូក្រាម, ត្រីខ​ចំនួន៦ក​ប៉ុង, ថវិកា​ចំនួន៦០០០០រៀល។

ជាមួយគ្នានេះដែរ​ ក៏បាន​ឧបត្ថម្ភ​ជូន​អង្គភាព​ពេទ្យ ​កង​ប្រចាំ​ទិស​ប្រាសាទ​តា​មាន់ និង​តា​ក្របី​រួមមាន៖ ត្រីខ​ចំនួន២កេស, ទឹកត្រី​ចំនួន១០យួរ, ទឹកស៊ីអ៊ីវ​ចំនួន១០កេស, ទឹកបរិសុទ្ធ​ចំនួន២០កេស, មី​ចំនួន២០កេស, អង្ករ​ចំនួន១០០គីឡូក្រាម, ឆ្នាំង​ចំនួន៥, ចានដែក​ចំនួន៥,​ ភួយ​ចំនួន៥, មុង​ចំនួន១៧, កន្ទេល​ចំនួន១០, ផ្តិល​ទឹក​ចំនួន៣, កំសៀវ​ទឹក​ចំនួន១, បំពង់​ទឹក​ក្តៅ​ចំនួន១, ធុង​និង​ឃ្នាប​ចាប់​ទឹកកក​ចំនួន១, កែវ​ចំនួន៥, វែក​ចំនួន១៣, ខ្ទះ​ចំនួន៣, ចង្អើរ​អាំងត្រី​ចំនួន១, កន្ត្រង​ច្រោះ​ដូង​ចំនួន១, កន្ថោរ​ចំនួន៣, ខ្នើយ​ចំនួន២, ថវិកា​ចំនួន២០០០០០០រៀល។

ចំពោះ​បុគ្គលិក ​ដែល​បម្រើ​ការងារ​ ក្នុង​អង្គភាព​ពេទ្យ​ចំនួន៤នាក់​ក្នុងម្នាក់ៗទទួលបាន៖មី​ចំនួន១កេស,អង្ករ​ចំនួន២០គីឡូក្រាម,ទឹកបរិសុទ្ធ​ចំនួន១កេស, ទឹកស៊ីអ៊ីវ​ចំនួន៦ដប, សាប៊ូ​ចំនួន១កញ្ចប់, ក្រមា​ចំនួន១, គ្រាប់ពូជ​បន្លែ៥មុខ​ចំនួន១កញ្ចប់, ថវិការ​ចំនួន៣០០០០រៀល។

ក្នុង​ពិធី​សំណេះសំណាល​ និង​ផ្តល់​អំណោយ​នេះ ​លោកជំទាវ​សុខ កែវ​ច​ន្ទ័ សារុន​នាំយក​សេចក្តី សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​ទាំងបី​គឺ​សម្តេច ហេង សំរិន សម្តេច​ជាស៊ីម សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​សម្តែង​យ៉ាង​យកចិត្តទុកដាក់​បំផុត ​អំពី​សួរសុខទុក្ខ​របស់​កង​ទ​ព័។ លោកជំទាវ​មានប្រសាសន៍ថា​ទីណា​មាន​កង​ទ​ព័ស​ម្តេច ហ៊ុន សែន​ ការលំបាក​របស់​កង​ទ​ព័​ គឺជា​ជំងឺ​របស់​សម្តេច។

លោកជំទាវ​ បាន​សម្តែង​ការកោតសរសើរ​ចំពោះ​វីរភាព​របស់​កង​ទ​ព័ ​ដែល​ប្រកាន់​ភ្ជាប់​នូវ​អនុសាសន៍ ​របស់​សម្តេច​ គឺ​មួយ​មិល្លីម៉ែត្រ​ មិន​ឲ​បាត់​បង់ហើយ​មួយ​មិល្លីម៉ែត្រ​ក៏​កុំ​បំពាន​គេ​នោះដែរ។ ក្នុង​ឱ​កាស​នោះដែរ​ ព្រះ​មង្គល​បញ្ញា សៅរ៍​តា​រ៉ាវី​ ទីប្រឹក្សា​សម្តេចព្រះ​មហាសង្ឃរាជ​ មាន​ថេរ​ដីកា​ទៅកាន់​កង​ទ​ព័​ថា ​បន្ទាប់ពី​ការបញ្ចប់​ការសិក្សា​ នៅ ភូមិន្ទ​រដ្ឋបាល ​ដែល​ទ​ទូល​សញ្ញាបត្រ​ផ្តា​ល់ ពី​សម្តេចនាយក​រដ្ឋមន្ត្រី​ ព្រះអង្គ​មាន​ឱ​កាស​និង​យក​ពេលទំនេរ​នេះ ​រួម​ដំនើរ​ជាមួយ​លោកជំទាវ​សុខ​កែ​វច​ន្ទ័ សារុន​ ដើម្បី​សួរសុខទុក្ខ​កង​ទ​ព័។

ព្រះ​តេជគុណ​បន្តទៀតថា​ សមរភូមិ​ក្រោយ​ និង​សមរភូមិ​មុខ​ កាន់តែ​ខិតជិត​គ្នា​នៅកៀក​នឹង​គ្នា ចិត្ត​រួមគ្នា​សេចក្តីសុខ​ និង​ទុក្ខ​ក៏​រូ​ម​គ្នា​តូ​យ៉ាង​ ដូចជា​ពេលនេះ​ជាដើម។ ការដែល​អាច​រស់នៅ​កៀក​នឹង​គ្មា​បែបនេះ ក៏បាន​មកពី​ការអភិវឌ្ឍន៍​ជាពិសេស​ប្រព​ន្ធ័​ផ្លូវជាតិ និង​ផ្លូវលំ។ លើសពីនេះ​ព្រះអង្គ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះឯកឧត្តម​បណ្ឌិត ច​ន្ទ័ សារុន​រដ្ឋមន្ត្រី​ក្រ​សូង​កសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ ដែល​បាន​បង្កឱ​កាស​ឲ​ព្រះអង្គ​ រួម​ដំណើរ​ជាមួយ​លោកជំទាវ​ជា​ភរិយា។ ដូចគ្នានេះដែរ​ព្រះ​មង្គល​បញ្ញា​ក៏​យក​ឪ​កាស​ថ្លែងអំណរគុណ​ចំពោះ​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ​ខ្លូត ធីតា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​ក្នុងនាម​លោក​បណ្ឌិតសភា ចា​រ្យ​សុខ អាន​បានទទួល​ចំណែក​មី​ចំនួន១០០កេស​ទឹកបរិសុទ្ធ​វី​តា​ល់​ចំនួន១៧០កេស​និង​ក្រមា​ចំនួន​ន៤០។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group និង Shanxi Institute of National Medical Biology ដែលដឹកនាំដោយលោក ឧកញ៉ា ឆាវ អ៊ីនទ័រ ដើម្បីសម្តែងការគួរសម និងពិភា...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៥:០០ ថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យសមាគមវារីវប្បករកម្ពុជា ដែលដឹកនាំដោយលោក សុខ រ៉ាដែន ចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ១៥កើត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំតុមូល ស្តីពី ផលិតកម្មចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក និងកសិដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត...
នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះមកផ្តល់កំលាំងចិត្ត និងផ្តល់គោលការណ៍ណែនាំសំខាន់ៗមួយចំនួនឲ្យដល់ក្រុមការងារអន្តរក្រសួង...
ឆ្លងចូលថ្ងៃទី៤ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តីអញ្ជើញមកកាន់ខេត្តមណ្ឌលគីរី...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខ និងសួរនាំកសិករពីលទ្ធផលការងារបង្កបង្កើនផលស្រូវដើមរដូវវស្សាឆ្នាំ២០២០ នៅក្នុងឃុំស្រែសង្គម ស្រុកកោះញ...
នៅថ្ងៃដដែល នៅពេលដែលឯកឧត្តមធ្វើដំណើរវិលត្រឡប់មកកាន់ទីរួមខេត្តមណ្ឌលគីរីវិញឯកឧត្តមបានឈប់ចុះពិនិត្យ...
ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានអញ្ជើញមកជួបក្រុមមន្រ្តីសុរិយោដីនៅតាមគោលដៅនៅតាមបណ្តាឃុំ ក្នុងស្រុកកោះញែក ខេត្តមណ្...
នៅវេលាម៉ោង ១ និង៣០ រសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្រ្តី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរដោយ ឯកឧត្តម ប្រាក់ សុវណ្ណ និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាកសិករ និងចែកតង់ផ្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណីត្រី...
នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៦...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមទាំងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមទា យកស៊ុត របស់កសិករ សូ យក់សេង
កម្មវិធីចុងក្រោយនៃរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តមរដ្ឋមន្រ្តី...
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញបន្តចុះពិនិត្យ ចំការដំណាំត្រសក់ផ្អែម ឪឡឹកលឿង របស់កសិករ ធួន ព័រ
ក្រោយពីបានជួបសំណេះសំណាល និងពិធីចែកកូនត្រីអណ្តែង កូនកង្កែប និងចំណីជូនកសិករនៅឃុំបុស្បូវ...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងចែក តង់ កូនត្រីអណ្តែង កូនកង្កែប និង ចំណី ជូនកសិករ ៥០ គ្...
នៅរសៀលថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ ព្រមទាំងសហការី បានឆ្លៀតឱកាសអញ្ជើញចូលទស្សនាការតាំងលក់បន្លែសុវត្ថិភាពនៅផ្សារណាត់ជាប់ដងស្ទឹងសៀមរាប
បន្ទាប់ពីបានចុះពិនិត្យកសិដ្ឋានចិញ្ចឹមកង្កែបនៅស្រុកប្រាសាទបាគងរួចមក ឯកឧត្តមរដ្ឋមន្រ្តី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរដោយ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមកង្កែបដើម្បីភ្ញាស់យកកូនលក់...
នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចជំនួបពិភាក្សាជាមួយក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា
នៅរសៀលថ្ងៃពុធ ២កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជជាណាចក្រកម្ពុជា បានអញ្ជើញមកចូលរួមភ្ជួររាស់ សាបព្រោះ និងប្រមូលផលស្រូវវស្សាដើមរដូវ និងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករនៅភូមិពន្ទង...
នាព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវ នឹងថ្ងៃទី២១...
ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញមកធ្វើទស្សនកិច្ចស្វែងយល់អំពីដំណើរការអាជីវកម្មផ្នែកដឹកជញ្ជូន ឃ្លាំងស្តុក ទូត្រជាក់ របស់ក្រុមហ៊ុន Nippon Express Cambodia Co., Ltd
ដើម្បីជំរុញការអភិវឌ្ឍបន្លែសុវត្ថិភាពកម្ពុជាឲ្យទាន់សភាពការបច្ចុប្បន្ន...