ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន" ត្រូវបានរៀបចំពិធីប្តូរសារ រវាងឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជាមួយឯកឧត្តម Wang Wentain

ចេញ​ផ្សាយ​ ១០ មិថុនា ២០២០ 2915

ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន" ត្រូវបានរៀបចំពិធីប្តូរសារ រវាងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិត នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក .. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។ ដោយមានការអញ្ញើញចូលរួមសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មន្រ្តីអមស្ថានទូត លោកឧកញ៉ាដែលជាអគ្គនាយក អគ្គនាយករងក្រុមហ៊ុន អ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

មានប្រសាសន៍ស្វាគមន៍ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវទឹកចិត្តចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីមួយទៀតដែលអគ្គនាយកដ្ឋានកសិកម្ម និងអគ្ករដ្ឋបាលលគយចិន រួមជាមួយភាគីពាក់ព័ន្ធដែលបានធ្វើឲ្យសម្រេចបាននាថ្ងៃនេះ។ តាមរយ:ភាពជោគជ័យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានយកចិត្តទុកដាក់គិតគូ និងឆ្លើយតបជាវិជ្ជមានបានទាន់ពេលនូវសំណើដ៏ចាំបាច់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការនាំចេញផ្លែស្វាយស្រស់នៅកាន់ទីផ្សារចិន។ តាមរយ:ពិធីសារនេះ ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមបានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើន ដែលសមជាមិត្តដែកថែប និងជាដៃគូសហប្រតិបត្តិការដើម្បីការអភិវឌ្ឍក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ដោយឡែក ចំពោះវិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេចបង្កើនកូតានាំចូលអង្ករកម្ពុជាដល់ ៤០ម៉ឺនតោនក្នុងមួយឆ្នាំ ហើយជិតពីរឆ្នាំកន្លងមកនេះបានអនុញ្ញាតឲ្យកម្ពុជានាំចេញចេកអំបូងលឿងដោយត្រង់ទៅកាន់ទីផ្សារចិនដែលត្រូវការ ៨លានតោនក្នុង១ឆ្នាំ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាអំពីពីនីតិវិធីនិងលកខខ័ណ្ធតម្រូវ ហើយនិងបច្ចេកទេសមួយចំនួនដើម្បីឈានទៅធ្វើការអនុម័តលើឯកសារសំណើនាំចេញ ម្រេច មានប៉ៃលិន ក្រូចថ្លុង ធុរ៉េន និងទឹកមាត់ត្រចៀកកាំ ហើយសង្ឃឹមថាកិច្ចការនេះនឹងអាចចាប់ផ្តើមធ្វើការនាំចេញនាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថាតាមរយ:ការផ្លាស់ប្តូរពិធីសារនេះ ទីផ្សារនៃផលិតផលស្វាយស្រស់របស់កម្ពុជានឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីពិធីសារដ៏មានសារសំខាន់មួយនេះ។ ក្រៅពីនេះ វិស័យ ផលិកម្មស្វាយស្រស់នឹងត្រូវបានលើកកម្ពស់ និងឱ្យតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនផែមទៀត។ យកឱកាសដ៏ពិសេសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យវិស័យឯកជនចូលរួម និងសហការឱ្យបានពេញពេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែលកំពុងមានក្នុងដៃឱ្យបានជាប្រយោជន៍ដើម្បី ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ហើយសង្ឃឹមថា កម្ពុជាមានឱកាសក្នុងការប្រកួតប្រជែងប្រកបដោយកិតកិយស និងកិត្តិនាមរបស់ផលិតផលខ្មែរលើឆាកអន្តរជាតិ។

នាឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរសារទ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនេះ និងបានធ្វើចំណាប់អារម្មណ៍ទាក់ទងនឹងពិធីសារនេះដោយបានរំលេចខ្លឹមសារ សំខាន់ៗអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីលើគ្រប់វិស័យ ដោយឡែកវិស័យកសិកម្ម បាននឹងកំពុងបន្តពង្រឹង និងពង្រីកយ៉ាងសកម្មធ្វើយ៉ាងណាពង្រីកសក្តានុពលនាំចេញកសិផលកម្ពុជានៅកាន់ទីផ្សារធំចិន ហើយជាក់ស្តែងក្រៅពីផលិតផលអង្ករ និងចេកអំបូងលឿង ពិធីសារនាថ្ងៃនេះ និងបើកផ្លូវឱ្យផលិតផលផ្លែស្វាយស្រស់កម្ពុជាហូរចូលទីផ្សារចិន។ ពិតណាស់ ការនាំ ចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិននាពេលនេះ ប្រាកដជានឹងជួយសេដ្ឋកិច្ចកម្ពុជាដែលទទួលរងនូវជំងឺឆ្លងសកលកូវីដ-១៩ ឱ្យមានកំណើនប្រសើរឡើងវីញក្នុងពេលឆាប់ៗ ខណ:ដែលវិស័យកាត់ដេរកំពុងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ឯកឧត្តមឯកអគ្គរដ្ឋទូតមានក្តីសង្ឃឹម និងជឿជាក់ថាតាមរយ:ពិធីសារនេះ វិនិយោគិនក្នុង និងក្រៅប្រទេស ជាពិសេសកសិករដែលជាម្ចាស់ចំការនឹងចាប់យកកាលានុវត្តភាពស្របតាមប្រសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីបង្កើនផលិតភាពផលិតកម្ម និងនាំចេញផ្លែស្វាយស្រស់ ដ៏មានគុណភាព និងគុណតម្លៃផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់ទីផ្សារដ៏មានសក្តានុពលរបស់ចិន ហើយសង្ឃឹមថាពិធីសារលើការនាំចេញផលិតផលកសិកម្មផ្សេងៗទៀតនឹងកើតមានឡើងជាបន្តបន្ទាប់។

សូមអនុញ្ញាតជម្រាបជូនថា តាមរយ:ការចរចាលើឯកសារពិធីសារនេះដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នាយ៉ាងស្វិតស្វាញ ស៊ីជម្រៅលើសំណុំឯកសារស្នើសុំរបស់ភាគីកម្ពុជា លក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីចិន និងបញ្ជីសមាសភាពចង្រៃដែលត្រូវបានហាមឃាត់ដោយភាគីចិន។ ក្រៅពីឯកសារផ្លូវច្បាប់ ទាក់ទងការងារបច្ចេកទេស និងឯកសាររដ្ឋបាល ភាគីទាំងពីរបានផ្លាស់ប្តូរគណប្រតិភូ និងមន្រ្តីជំនាញដើម្បីចុះមកពិនិត្យ និងធ្វើអធិការកិច្ចលើការអនុវត្តជាក់ស្តែងផ្នែកបច្ចេកទេសលើការដាំដុះ ការប្រមូលផលនៅចំការ និងរោងចក្រវេចខ្ចប់ និងជាពិសេសសង្កត់ធ្ងន់លើការធ្វើអនាម័យ និងភូតគាមអនាម័យ(SPS) ក្នុងស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការពេញលេញ យុទ្ធសាស្រ្តអភិវឌ្គ្រប់ជ្រុងជ្រោយ និង យូរង្វែង ដើម្បីប្រយោជន៍របស់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ភាគីទាំងពីរបានឈានដល់ ការសម្រេចអនុម័តចុះហត្ថលេខាលើពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន" នាពេលនេះ។ គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន ២០ ក្រុមហ៊ុនម្ចាស់ចម្ការ ដែលមានផ្ទៃដីចំនួន ២១ ២៨៦ហិកតា។ បន្ទាប់ពីពិធីសារនេះចូលជា ធរមាន អគ្គនាយកដ្ឋានកសិកម្មនឹងចុះត្រួតពិនិត្យ និងវាយតម្លៃចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចផ្ញើជូនភាគីចិន ដើម្បីចុះមកវាយតម្លៃ បញ្ចប់មុនឈានដល់ការនាំចេញបាន។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...