មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានអះអាងថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់មានការបាត់បង់ពូជត្រីណាមួយនៅឡើយទេ។ ប៉ុន្តែ លោកបានអំពាវនាវឲ្យប្រជាជន កម្ពុជាចូលរួមអភិរក្សពូជត្រី និងជំរុញធ្វើវារីវប្បកម្ម។
ថ្លែងនៅចំពោះមុខប្រជាជនជាង២០០គ្រួសារ ក្នុងពិធីលែងមេត្រីពូជ (ត្រីអណ្ដែង ត្រីរស់...) នៅសហគមន៍ជម្រកត្រីធម្មជាតិត្រពាំងព្រលាន និងដាំកូនរាំងជានិមិត្តរូប នៅឃុំកណ្ដាល ស្រុកបុទុម សាគរ ខេត្តកោះកុង លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ច័ន្ទ សារុន បានមានប្រសាសន៏ថា រហូតមកដល់ពេលនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនទាន់មានបាត់បង់ ពូជត្រីណាមួយត្រូវបានបាត់បង់ទេ តែសូមឲ្យប្រជាជននទូទាំងប្រទេសចូលរួមថែរក្សាពូជត្រីកុំឲ្យបាត់ បង់។លោកបានបន្តទៀតថា នេះជាមោទនភាពមួយសម្រាប់ជាតិយើង ប៉ុនែ្តយើងមិនត្រូវភ្លេចការប្រុង ប្រយ័ត្ន ដោយមិនធ្វើការអភិរក្សមេត្រីពូជ និងការទប់ស្កាត់សកម្មភាពបំផ្លិចបំផ្លាញធនធានមច្ឆជាតិ ដោយឧបករណ៍ល្មើសច្បាប់នោះដែល។
លោកមន្ត្រីបានអំពាវនាវថា រដ្ឋបាលជលផលគ្រប់ថ្នាក់ អាជ្ញាធរគ្រប់ថ្នាក់ គ្រប់កម្លាំងពាក់ព័ន្ធ ទាំងអស់ចូលរួមលុបបំបាត់ឲ្យខាងតែបាននូវការប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ពីសកម្មភាពឆក់ត្រី និងធ្វើយ៉ាងណាបញ្ចុះបញ្ចូលឲ្យប្រជាជនប្រគល់ឧបករណ៍ខុសច្បាប់ទាំងនោះឲ្យសមត្ថកិច្ច។ លោក បន្តថា កន្លែងដែលមានសហគមន៍ហើយត្រូវធ្វើសកម្មភាពទប់ស្កាត់សកម្មភាពនេះឲ្យមានប្រសិទ្ធភាព។ មន្ទីរកសិកម្មខេត្តត្រូវណែនាំប្រជាកសិករកុំប្រើជីគីមី លុបបំបាត់ការប្រើប្រាស់ថ្នាំពុលកសិកម្ម លើដំណាំគ្រប់ប្រភេទ។ ប្រជាជនក្នុងមូលដ្ឋានត្រូវជួយការពារស្រះជម្រកត្រីនេះឲ្យបានគង់វង្ស។
ដោយផ្អែកលើអនុសាសន៏សម្ដេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន កាលពីថ្ងៃទី ០១ កក្កដា ២០០៩ នៅខេត្តកែបដែលថា”គ្រួសារនីមួយៗគួរជីកស្រះតាមផ្ទះ “ នោះលោករដ្ឋមន្ត្រីបានណែ នាំដល់អធិការដ្ឋានខណ្ឌ ផ្នែករដ្ឋបាលជលផលធ្វើសកម្មភាពជាក់ស្ដែងក្នុងការពន្យល់ និងជំរុញឲ្យ គ្រួសារនីមួយៗមានស្រះទឹក ឬយ៉ាងហោចណាស់មួយភូមិមានស្រះទឹកសហគមន៍មួយ។ ជាមួយគ្នា នេះនាយខណ្ឌត្រូវជំរុញចិញ្ចឹមត្រីឲ្យបានទូលំទូលាយ ដែលពុំត្រូវតែសម្រាប់ការហូបចុកក្នុងគ្រួសារទេ តែគឺសម្រាប់លក់ដូររកចំណូលសម្រាប់គ្រួសារផងដែរ។
សម្រាប់ស្រុកបុទុមសាគរ លោករដ្ឋមន្ត្រីបានជំរុញឲ្យមានស្រះសហគមន៏មានកន្លែងភ្ញាស់កូន ត្រីឲ្យបានគ្រប់២៨ឃុំ។ អធិការដ្ឋានខណ្ឌផ្នែកត្រូវបន្តលែងកូនត្រី និងត្រីមេនៅតាមកន្លែងដែលមាន ទឹកធម្មជាតិ។
លោករដ្ឋមន្ត្រីបានអញ្ជើញទៅទីនោះកាលពីថ្ងៃទី២៥ ខែមករា។