វិស័យកសិកម្មរួមចំណែកធានាសន្តិសុខស្បៀង និងកាត់បន្ធយភាពក្រីក្រ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 144

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន ​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម បាន​អះអាងថា​ព្រះរាជាណាចក្រ​កម្ពុ ជា​ខឿនសេដ្ឋកិច្ច​ជាតិ​ បាន​ពឹងផ្អែក​មួយ​ភាគ​ធំ ​លើ​វិស័យ​កសិកម្ម​ ហើយ​ដែល​ប្រជាជន​ប្រមាណ​ជា៨០ភាគរយ​ រស់នៅ​ជនបទ​ប្រកប​របរ​កសិកម្ម។ ដូចនេះ​វិស័យ​កសិកម្ម​ បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ ក្នុងការ​ធានា​នូវ​សន្ដិសុខ​ស្បៀង​ និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា ។

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន ​បាន​លើកឡើងថា ការអប់រំ​បណ្ដុះបណ្ដាល​ស្រាវជ្រាវ​កសិកម្ម ​ជា​កក្ដា​មួយ​យ៉ាងសំខាន់​ ក្នុង​ដំណើរការ​លើកស្ទួយ​វិស័យ​កសិកម្ម។ ដើម្បី​ឆ្លុះបញ្ចាំង​និង​ឆ្លើយតប​ ទៅនឹង​គោលដៅ​យុទ្ធសាស្ដ្រ​ចតុកោណ ​ដំណាក់កាល​ទី២ របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បានរៀបចំ​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម ​ឆ្នាំ២០០៩-២០១៣ និង​បានដាក់​បញ្ចូល​នូវ​ការអភិវឌ្ឍ​ន៏​ធនធានមនុស្ស​ លើ​វិស័យ​កសិកម្ម​ ជា​កម្មវិធី​អាទិភាព​មួយ ​ក្នុងចំណោម​កម្មវិធី​អាទិភាព​ទាំង៥។

កាលពី​ព្រឹក​ ​ថ្ងៃទី១៨ ខែតុលា ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន​ រដ្ឋមន្ដ្រីក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​អញ្ជើញ​ធ្វើជា​អធិបតី ​នៅក្នុង​ពិធី​ បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​លើក​ទី៥៨ របស់​មជ្ឈមណ្ឌល ​ប្រចាំ​តំបន់​អាស៊ី​អា​គ្នេ​យ៏​ សម្រាប់​ការសិក្សា​ជាន់ខ្ពស់ និង​ស្រាវជ្រាវ​កសិកម្ម (The Southeast Asian Regional Center for Graduate Study and Research in Agriculure=SEARCA) ដោយមាន​ការអញ្ជើញ​ចូលរួម​លោក​បណ្ឌិត ​Luis Rey I Velasco ប្រធាន​ក្រុមប្រឹក្សាភិបាល ​SEARCA និង​លោក​បណ្ឌិត Gil C. Saguiguit. Jr និង​នាយក SEARCE ព្រមទាំង​សហការី​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ។

នៅក្នុង​ពិធី​នោះ ​ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន​ បាន​មាន​ប្រសា​ស​ន៏​ថា SEARCA ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ១៩៦៦ តាមរយៈ SEAMEO  (Southeast Asian Minister of Education Organization) ក្នុង​គោលបំណង​ ផ្ដល់ជូន​ប្រទេស​ជា​សមាជិក​ទាំងអស់​ នូវ​ការសិក្សា​ជាន់ខ្ពស់​ លើ​វិស័យ​កសិកម្ម​ ដែល​ប្រកប ដោយ​គុណភាព​ខ្ពស់​លើក​កមពស់​ប្រតិ​ប​ត្ដិ​ការ​និង​សម្របសម្រួល​កម្មវិធី​ស្រាវជ្រាវ ​ដែល​ទាក់ទង​នឹង​តម្រូវការ​ និង​បញ្ហា​នានា​ ក្នុង​តំបន់​អាស៊ី​អា​គ្នេ​យ៏​ និង​ផ្សព្វផ្សាយ​លទ្ធផល​ នៃ​ការស្រាវជ្រាវ​ពិសោធ​ន៏​លើ​វិស័យ​កសិកម្ម។

ឯកឧត្ដម​បាន​បន្ដថា ចាប់ពី​ប្រទេស​កម្ពុជា​ បាន​ចូលរួម​ជា​សមាជិក ​SEARCA តាំងពី​ឆ្នាំ១៩៧៣​ មកដល់ពេល បច្ចុប្បន្ននេះ SEARCA បានផ្ដល់​នូវ​អាហា​រូប​ករ​ណ៏​សម្រាប់​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​ ដល់​និស្សិត​កម្ពុជា​បាន​ចំនួន៤៦នាក់។ ក្រៅពី​កិច្ចសហប្រតិបត្ដិការ​រ​វាង SEARCA និង​កម្ពុជា​បាន​ចូលរួមចំណែក​យ៉ាងច្រើន ​លើ​ការ​បំពាក់បំប៉ន​ និង​ពង្រឹងសមត្ថភាព​បន្ថែម ​លើ​ការងារ​គ្រប់គ្រង​ដឹកនាំ​ស្ថាប័ន អង្គភាព ការស្រាវជ្រាវ​វិទ្យាសាស្ដ្រ បច្ចេកទេស ការចូលរួម​សិក្ខាសាលា សន្និសីទ និង​វគ្គ​បណ្ដុះបណ្ដាលផ្សេងៗទៀត​ជាច្រើន​ជូន​ដល់​អ្នកដឹកនាំ និង​អ្នកបច្ចេកទេស​កសិកម្ម​កម្ពុជា ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​បន្ថែមថា​ ដោយឡែក SEARCA បាន​សហការ​ដោយផ្ទាល់​ ជាមួយ​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ និង​អង្គភាព​ជំនាញ​មួយចំនួន​ផ្សេងទៀត ដូចជា​នៅក្នុង​ឆ្នាំ២០០៦ SEARCA បាន​ចុះហត្ថលេខា​ ជាមួយ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ លើ​អនុស្សរណៈ​យោគយល់​សម្រាប់​កិច្ចសហប្រតិបត្ដិការ ​រ​វាង​ស្ថាប័ន​ទាំងពីរ​ ក្នុង​គោលបំណង​សហ​ប្រតិ​ប​ត្ដិ​កា​រ លើ​ការ​អនុវត្ដ​ន៏​គម្រោង​កម្មវិធី​ និង​ធ្វើ​សកម្មភាព​រួមគ្នា​ផ្លាស់ប្ដូរ​សម្ភារៈ​ បោះពុម្ព​ផ្សព្វផ្សាយ​ និង​បែងចែក​ព័ត៌មាន​វិ​ទ្យ​សាស្ដ្រ​បច្ចេកទេស​ជាដើម។

ឯកឧត្ដម​រដ្ឋមន្ដ្រី​ បានឱ្យដឹង​ទៀត ថា​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល ​លើក​ទី៥៨ របស់​SEARCA នាពេលនេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ​ចំពោះ​ការអប់រំ​ និង​ស្រាវជ្រាវ​លើ​វិស័យ​កសិកម្ម​ នៅ​តំបន់​អាស៊ី​អា​គ្នេ​យ៏ ​ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ។

ឯកឧត្ដម​បន្ដទៀតថា នាពេល​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​ ក៏​ជា​ប្រទេស​នានា​ ក្នុង​តំបន់ ​និង​នៅលើ​ពិភពលោក​ផងដែរ ដែល​បាន​រង​នូវ​ឥទ្ធិពល​នៃ​វិបត្ដិ​ហិរញ្ញវត្ថុ​សកល ក្នុងខណៈ​ពេលនេះ​វិស័យ​កសិកម្ម​ បាន​ដើរតួនាទី​កាន់តែ​សំខាន់​ថែមទៀត ក្នុងការ​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ចកម្ពុជា ។

នៅក្នុង​បរិបទ​នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា ​រាជរដ្ឋាភិបាល បានចាត់ទុក​វិស័យ​កសិកម្ម​ថា ជា​វិស័យ​អាទិភាព​មួយ​គ្រប់​កាលៈទេសៈ ​ហើយ​ដែល​វិស័យនេះ បាន​ចំណែក​រហូតដល់​ទៅ​ជាង៣០ភាគរយ​នៃ​ផលិតផល​ ក្នុងស្រុក​សរុប (ផ.ស.ស) ក្នុងនោះ​អនុវិស័យ​ដំណាំ ​ដែលមាន​ស្រូវ​ជា​ដំណាំ​សំខាន់​ជាងគេ​មាន​ចំណែក​រហូតដល់​ទៅជិត២០ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប រីឯ​អនុវិស័យ​ផលិតកម្ម​ និង​ព​សុ​ព្យាបាល​បានរួម​ចំណែក​ប្រមាណ​ជា១,៥៣ភាគរយ​វិស័យ​ជលផល២,៥២ភាគរយ ​និង​វិស័យ​ព្រៃឈើ៦,៦ភាគរយ ។

ឯកឧត្ដម​បានបញ្ជាក់​ថា ថ្មីៗនេះ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែលមាន​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានដាក់​ចេញ​នូវ​គោលនយោបាយ ​ស្ដីពី​ការជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការនាំចេញ​អង្ករ។ ដើម្បី​សម្រេច​ឱ្យបាន​នូវ​គោ​លន​យោ​បាយនេះ​ ក្រសួង​បាននិងកំពុង​រៀបចំ​ផែនការ​សកម្មភាព ​ប្រមូល​ និង​ប្រើប្រាស់​ឱ្យអស់​លទ្ធភាព​នូវ​រាល់​សក្ដានុពល​ និង​ធនធាន ​ដែលមាន​ និង​ជាពិសេស​ពង្រឹង​ និង​ពង្រីក​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​លើ​គ្រប់​កម្រិត ៕

ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប ភូមិចារ ដើម្បីមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ Dong Sung Farm
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប...
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង ស្រុកសំរោងទងដើម្បីពិនិត្យការដាំបន្លែរបស់ប្រជាកសិករ
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវព្រមទាំងសហការី បានចុះពិនិត្យការងារបង្កបង្កើនផលក្នុងវិស័យកសិកម្មរបស់ប្រជាកសិករ
នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា...
ឯកឧត្ដមរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ ”
នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី) នាថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលរដ្ឋានបានរៀបចំពិធីប្រគល់ទូកម៉ាស៊ីនចំនួន...
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ញើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន...
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រធានក្រុមហ៊ុនដៃគូវិនិយោគដាំឈើ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១១កើត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យសត្តឃាតដ្ឋានមាន់របស់ក្រុមហ៊ុន 3PLE FARM ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន្ត ស្រុកជុំគីរី
នេះជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមកកាន់ខេត្ត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត រួមជាមួយសហការី បានបន្តដំណើរមកសំណេះសំណាលជាមួយសមាជិកសហគមន៍នេសាទត្រពាំងសង្កែ ចំនួន៣៣គ្រួសារ ឃុំព្រែកត្នោត
អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមបង្គារដែលវិនិយោគដោយវិស័យឯកជន ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្តកំពត រួមជាមួយសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមបង្គា
ចូលដល់ថ្ងៃទី២ នៃការអញ្ជើញចុះមកបំពេញបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទា
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទារបស់លោក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic
លោកបានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic របស់លោក ឈួន...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ (ត្រសក់ទ្រើង ត្រសក់ស្រូវ ត្រឡាច សណ្តែកកួរ ម្រះ...)
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹម និងភ្ញាស់ស៊ុតមាន់ស្រែ
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹម...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ អមដំណើរដោយសហការី បានចុះពិនិត្យ តាមដាន និងវាយតម្លៃលើការងារបង្កបង្កើនផល
នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា...