ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញបន្តដំណើរមកពិនិត្យចំការកាកាវរបស់ក្រុមហ៊ុនកាំកាវ ខូអិលធីឌី ឃុំស្រែអំពូម ស្រុកពេជ្រដា

ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០១៩ 4358

កម្មវិធីទី២.
ចេញពីក្រុងសែនមនោរម្យ ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញបន្តដំណើរមកពិនិត្យចំការកាកាវរបស់ក្រុមហ៊ុនកាំកាវ ខូអិលធីឌី ឃុំស្រែអំពូម ស្រុកពេជ្រដា។ លោក ជាន ចាន់ផុល អ្នកគ្រប់គ្រងទូទៅបានឱ្យដឹងថាដោយពិនិត្យឃើញពីសក្តានុពលនៃទឹកដីខេត្តមណ្ឌលគីរី ក្រុមហ៊ុនបានដាក់ទុនជា ៣លានដុល្លារ វិនិយោគលើដំណាំកាកាវតាំងពីឆ្នាំ២០១៤ ក្នុងគោលបំណង៣ គឺ១ ដាំដុះខ្លួនឯង ២.បណ្តុះកូនរួចលក់ជូនដៃគូដាំដូចជា សហគមន៍ ឬកសិករ និង៣.ប្រមូលទិញផលពីដៃគូក្នុងតម្លៃតាមកិច្ចសន្យា។ បច្ចប្បន្នក្រុមហ៊ុនមានផ្ទៃដីដាំសរុបចំនួន ២៤ហត ហើយនៅឆ្នាំ២០១៨ ហើយផ្ទៃដី ៨ហត ប្រមូលផលបានគ្រាប់ស្ងួតចំនួន ៤០០kg សម្រាប់ទុកធ្វើពូជ។ នៅដើមឆ្នាំ២០១៩ ក្រុមហ៊ុនបណ្តុះកូនបាន ចំនួន ២៧,៥០០ដើម សម្រាប់ទុកដាំលើផ្ទៃដី ២៥ហត ដោយសហការដាំជាមួយសហគមន៍ ឬកសិករ ដោយអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា រនិងផ្តល់បច្ចេកទេសបន្ថែម។ ជាមធ្យមកាកាវដាំបាន៣ឆ្នាំអាចប្រមូលផលបានពីរដងក្នុងមួយឆ្នាំ ហើយការប្រមូលផលម្តងទទួលបាន ៣,៥-៤តោន/ហត តម្លៃនៅលើទីផ្សារបច្ចុប្បន្នប្រមាណជាង ២០០០ដុល្លារ/តោន ហើយមានតម្រូវការខ្ពស់។ លោកចាន ផុល បានសំណូមពរឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធជួយគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុន សហគមន៍ក្នុងការដាំដំណាំកាកាវឱ្យទទួលបានជោគជ័យ ជាពិសេសជួយសម្រួលបែបបទនាំចេញផលិតផលកាកាវនាពេលអនាគត។
 
ជារួមឯកឧត្ដមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានខិតខំអភិវឌ្ឍដំណាំកាកាវជា បន្តបន្ទាប់ដោយបានរៀបចំជាខ្សែច្រវាក់ផលិតកម្ម ដាំ វេចខ្ចប់ និងនាំចេញ ហើយសង្ឃឹមថាក្រុមហ៊ុននឹងអាចបង្កើនបរិមាណនាំចេញកាកាវទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀតនាពេលអនាគត។ ឯកឧត្តមបានណែនាំឱ្យក្រុមការងារជំនាញបច្ចេកទេស និងច្បាប់ចុះមកជួយសហការរៀបចំចងក្រងសហគមន៍ផលិតឱ្យបានត្រឹមត្រូវ និងបង្កើនសេចក្តីទុកចិត្ត ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មកាកាវទាំងបរិមាណ និងគុណភាព។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...