ឯកឧត្ដមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទជាតិលើកទី៥ ស្តីពីការអភិវឌ្ឍន៍កសិកម្ម និងជនបទក្រោមប្រធានបទ “និរន្តរភាពសេដ្ឋកិច្ចជនបទតាមរយៈកសិកម្ម វៃឆ្លាតខាងអាកាសធាតុ ការកែច្នៃ និងពាណិជ្ជកម្មកសិកម្ម”

ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០១៨ 2930

នៅសាលាជាតិកសិកម្មព្រែកលៀប នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទជាតិលើកទី៥ ស្តីពីការអភិវឌ្ឍន៍កសិកម្ម និងជនបទក្រោមប្រធានបទ “និរន្តរភាពសេដ្ឋកិច្ចជនបទតាមរយៈកសិកម្ម វៃឆ្លាតខាងអាកាសធាតុ ការកែច្នៃ និងពាណិជ្ជកម្មកសិកម្ម” ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតយ៉ាងច្រើនកុះករ។ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ពាក់ព័ន្ធទាំងអស់ដែលបានខិតខំសហការជាមួយអន្តរស្ថាប័ន ក៏ដូចជាដៃគូអភិវឌ្ឍន៍ទាំងអស់ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះដើម្បីផ្សារភ្ជាប់ទៅនឹងការអប់រំ បណ្តុះបណ្តាល ក្នុងស្មារតីបន្តរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយសក្តានុពល ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសេចក្តីត្រូវការរបស់ប្រទេសជាតិក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក្នុងបរិបទនៃឌីជីថលរូបនីយកម្ម និងបដិវត្ដន៍ឧស្សាហកម្មទី៤នេះ។

យោងលើខ្លឹមសារនៃប្រធានបទរបស់អង្គសន្និសីទនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថាចក្ខុវិស័យក្នុងវិស័យកសិកម្មដល់ឆ្នាំ២០៣០ គឺឆ្ពោះទៅរកការធ្វើទំនើបកម្មកសិកម្មក្នុងការរួមចំណែកធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ ការលុបបំបាត់ភាពក្រីក្រ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ស្ថិតក្នុងអន្តរកាលនៃកំណើនសេដ្ឋកិច្ចជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់ទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗដើម្បីអនុវត្តមានជាអាទិ៍១. ការបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដោយត្រូវជំរុញកំណើនផលិតកម្មគ្រប់មុខដំណាំក្នុងរង្វង់១០% ក្នុងមួយឆ្នាំ។ ២.ការជំរុញ ផលិតកម្មសត្វនិងសុខភាពសត្វ តាមរយៈជំរុញការចិញ្ចឹមសត្វក្នុងអត្រាកំណើន៣% ក្នុងមួយឆ្នាំដោយផ្អែកលើប្រសិទ្ធភាពនៃការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមសត្វមានលក្ខណៈប្រកួតប្រជែង បង្កើនសមត្ថភាពលើការបង្ការទប់ស្កាត់ជំងឺឆ្លងសត្វ ធានាការផ្គត់ផ្គង់សត្វ ផលិតផលសត្វ ប្រកបដោយអនាម័យ គុណភាព សុវត្ថិភាព និងនិរន្តរភាព។ ៣. ជំរុញការអភិវឌ្ឍវារីវប្បកម្មក្នុងកំណើន១៥% ក្នុងមួយឆ្នាំ កែលម្អគុណភាព និងសុវត្ថិភាពផលិតផលជលផល សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញ ជាពិសេស ការអភិរក្សធនធានធម្មជាតិនិងមច្ឆជាតិជិតផុតពូជ និង៤. ការលើកកម្ពស់ការគ្រប់គ្រង និងប្រើប្រាស់ធនធានដីកសិកម្ម ព្រៃឈើ និងជលផលឲ្យមានតុល្យភាពរវាងការអភិរក្ស និងអភិវឌ្ឍប្រកបដោយភាតរបរិស្ថាន។ ប្រាកដណាស់ថា រាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រ ពង្រឹង និងពង្រីកភាពជាដៃគូរវាងតួអង្គពាក់ព័ន្ធទាំងអស់ ពិសេសគឺភាពជាដៃគូរវាងរដ្ឋនិងរដ្ឋ រដ្ឋនិងវិស័យឯកជនដើម្បីលើកស្ទួយវិស័យកសិកម្មនិងសេដ្ឋកិច្ចជនបទឲ្យកាន់តែមានការរីកចម្រើន។ ឧទាហរណ៍ ថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយស្តីពីការគាំទ្រ លើកស្ទួយនិងអភិវឌ្ឍសហគ្រាស ធុនតូចនិងមធ្យមលើវិស័យកសិកម្ម និងកសិឧស្សាហកម្មដើម្បីបង្កើតការងារសម្រាប់ទាក់ទាញកម្លាំងពលកម្មឲ្យនៅបម្រើការងារនៅឯមូលដ្ឋានវិញ។
ប្រធានបទ “និរន្តរភាពសេដ្ឋកិច្ចជនបទ តាមរយៈកសិកម្ម វៃឆ្លាតខាងអាកាសធាតុ ការកែច្នៃ និងពាណិជ្ជកម្មកសិកម្ម” គឺមានសារៈសំខាន់ក្នុងអន្តរកាលនៃការវិវឌ្ឍន៍រីកចម្រើនវិស័យកសិកម្ម និងកំណើនសេដ្ឋកិច្ចជាតិ។ ដូច្នេះ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យអង្គសន្និសីទធ្វើការពិភាក្សា ផ្តល់មតិ ចែករំលែកចំណេះដឹងនិងបទពិសោធន៍ដែលជាធាតុចូលដ៏ចាំបាច់ក្នុងការរិះរកគន្លឹះដោះស្រាយបញ្ហា និងដាក់ចេញគោលការណ៍អនុវត្តច្បាស់លាស់ ត្រឹមត្រូវ និងសមស្របប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មកសិកម្ម និងសេដ្ឋកិច្ចជនបទ ឆ្លើយតមទៅតាមនិន្នាការទីផ្សារ ដែលមានការប្រកួតប្រជែងខ្ពស់ និងបរិយាប័ន ហើយក៏ត្រូវយកចិត្តទុកដាក់ពីការប្រែប្រួលអាកាសធាតុ ការធ្វើទំនើបកម្មកសិកម្ម ដែលនេះគឺបានចែងនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០៣០។ ក្នុងនោះ ចំណុចគន្លឹះមួយចំនួនទៀតក៏គួរតែពិនិត្យ ពិចារណាផងដែរមានជាអាទិ៍៖ ទី១-ជំរុញការអនុវត្តពិពិធកម្មកសិកម្មប្រកបដោយចីរភាព និងមានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ដោយដាក់បញ្ចូលគោលការណ៍ប្រព័ន្ធអេកូឡូស៊ីជាមូលដ្ឋាន។ ទន្ទឹមនឹងនេះ ក៏ត្រូវកំណត់អត្តសញ្ញាណ និងផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ ប្រកបដោយភាពឆ្លាតវៃ និងត្រូវធ្វើឲ្យប្រសើរឡើងដល់ការកំណត់ និងការគ្រប់គ្រងហានិភ័យធម្មជាតិឲ្យស្របទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុនៅគ្រប់កម្រិត។ ទី២-ត្រូវអនុវត្តរាល់វិធានការនានា ដើម្បីកាត់បន្ថយការបំផ្លាញគុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងត្រូវបន្តសហការគ្នារៀបចំកំណត់តំបន់ដីកសិកម្មឲ្យបានសមស្របសម្រាប់ទិសដៅប្រើប្រាស់យូរអង្វែង និងត្រូវអនុវត្តគោលការណ៍ពាក់ព័ន្ធដើម្បីឈានដល់ការគ្រប់គ្រងធនធានធម្មជាតិ ដែលកើតពីវិធានការអភិវឌ្ឍប្រកបដោយចីរភាព ដោយប្រមូលផ្តុំនៅក្នុងប្រព័ន្ធគ្រប់គ្រងអេកូឡូស៊ី និងការអភិវឌ្ឍផ្អែកលើមូលដ្ឋានជីវៈចម្រុះ។ ជាមួយគ្នានេះដែរ ក៏ត្រូវលើកកម្ពស់គោលនយោបាយប្រើប្រាស់ដីធ្លី ដើម្បីជួយដល់កសិករដែលមានដីស្រែចម្ការតិចតួច ប្រកបដោយសមធម៌ និងរក្សាបាននូវស្ថិរភាពនៃការប្រើប្រាស់ដី និងប្រភពធនធានធម្មជាតិ តាមរយៈការធ្វើកសិកម្មចម្រុះឲ្យអស់លទ្ធភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។ ទី៣-ត្រូវធ្វើទំនើបកម្មកម្មវិធីសិក្សា ការពិសោធន៍ស្រាវជ្រាវ ឧបទេសសិក្សា ការបន្តលើកកម្ពស់សមត្ថភាពស្របតាមនិន្នាការរីកចម្រើនរបស់ទីផ្សារ និងសង្គមជាតិ។

 

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...