នៅរសៀលថ្ងៃដដែលបន្ទាប់ពីកម្មវិធីពិពណ៌ផ្សារណាត់នៅខេត្តសៀមរាបត្រូវបានបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានដឹកនាំគណៈប្រតិភូក្រសួងបន្តដំណើរអញ្ជើញមក ចូលរួមក្នុងកម្មវិធីពិពណ៌ផ្សារណាត់ដែលបានរៀបចំឡើង នៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

ចេញ​ផ្សាយ​ ៣១ កក្កដា ២០១៨ 2126

នៅរសៀលថ្ងៃដដែលបន្ទាប់ពីកម្មវិធីពិពណ៌ផ្សារណាត់នៅខេត្តសៀមរាបត្រូវបានបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានដឹកនាំគណៈប្រតិភូក្រសួងបន្តដំណើរអញ្ជើញមក ចូលរួមក្នុងកម្មវិធីពិពណ៌ផ្សារណាត់ដែលបានរៀបចំឡើង នៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។

ជារួមទិដ្ឋភាពពិពណ៌ផ្សារណាត់បន្លែ និងផលិតផល សុវត្ថិភាពក្នុងខេត្តកំពង់ធំគឺជាខេត្តទី៨ ក្នុងខេត្តគោលដៅទាំង១១ ដែលបានរៀបចំពិព័ណ៌ ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពដោយមានការចូលរួមពីកសិករ អាជីវករ សហគមន៍ វិស័យឯកជន និងអតិថិជនយ៉ាងច្រើនកុះករ។ ក្នុងបរិយាកាសសប្បាយរីករាយ រួមជាមួយនិងសេចក្តីមោទនក្នុងនាមរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ក៏ដូចខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ លំ គន្ធារីអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់លើសមិទ្ធផលដែលគម្រោងជំរុញផលិតកម្មស្បៀងសម្រេចបានកន្លងមក ដោយលទ្ធផលនេះបាននិងកំពុងចូលរួមចំណែកក្នុងការជួយបំពេញតម្រូវការបន្លែ និងផលិតផលសុវត្ថិភាពនៅលើទីផ្សារក្នុងស្រុក កាត់បន្ថយបរិមាណបន្លែនាំចូលពីប្រទេសជិតខាង។ ស្តែងចេញពីសមិទ្ធផល ដែលសម្រេចបាននេះគឺស្របពេលដែលប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍពេញលេញ ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើសេដ្ឋកិច្ចជាតិកម្ពុជា មានកំណើនបានល្អប្រសើរក្នុងរយៈពេលជាងម្ភៃឆ្នាំកន្លងមកនេះ និងបានធ្វើឲ្យប្រាក់ចំណូលរបស់ប្រជាជនមានការកើនឡើងជាលំដាប់ ហើយសង្ឃឹមថា ប្រទេសកម្ពុជានឹងឈានទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នា ឆ្នាំ២០៣០។ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងរៀបចំកសាងគោលនយោបាលនិង យុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០៣០ ដោយផ្តោតលើការធ្វើទំនើបកម្មកសិកម្ម យន្តូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មជាសំខាន់។ នៅចំពោះមុខអាជីវករ ផលិតករ អតិថិជន ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវឲ្យប្រជាពលរដ្ឋងាកមកចូលរួម លើកស្ទួយ ឧបត្ថម្ភ គាំទ្រ និងបរិភោគផលិតផលក្នុងស្រុកដែលកសិករយើងជាអ្នកផលិត ដើម្បីគាំទ្រសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយចំណាកស្រុក ពិសេសដើម្បីសុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់យើងទាំងអស់គ្នា។

 

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...