កម្មវិធីសិក្ខាសាលាស្តីពីការប្រើប្រាស់ និងគ្រប់គ្រង Web Admin នៃអង្គភាពក្រោមឱវាទរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ ១០ មីនា ២០១៨ 817

ព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពីការប្រើប្រាស់ និងគ្រប់គ្រង Web Admin នៃអង្គភាពក្រោមឱវាទរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព លោក ហុង ណារិត ប្រធានមជ្ឈមណ្ឌលព័ត៌មាននិងឯកសារកសិកម្ម។
គោលបំណងសំខាន់នៃវគ្គសិក្ខាសាលានេះ គឺដើម្បីបង្ហាញថាគេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានធ្វើបច្ចុប្បន្នភាពរួចរាល់ មានទ្រង់ទ្រាយ រូបរាងថ្មី និងបានធ្វើតំណភ្ជាប់គេហទំព័រអង្គភាពក្រោមឱវាទទាំងអស់មាន អគ្គនាយកដ្ឋាន និងនាយកដ្ឋានទាំងអស់ដែលនៅក្រោមឱវាទក្រសួង ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានី-ខេត្តផងដែរ។ លោកប្រធានមជ្ឈមណ្ឌលបានស្នើឲ្យមានការសហការគ្នាឲ្យបានល្អក្នុងការបញ្ចូលព័ត៌មានទៅក្នុងគេហទំព័ររបស់អង្គភាពនីមួយៗរៀងៗខ្លួន ដើម្បីឲ្យគេហទំព័រថ្មីនេះមានព័ត៌មានគ្រប់គ្រាន់សម្រាប់ផ្សព្វផ្សាយដល់មហាជនទូទៅ។ លោកប្រធានបានសង្កត់ធ្ងន់ថាការផ្សាព្វផ្សាយព័ត៌មាន គឺជារឿងសំខាន់ និងចាំបាច់ណាស់ ព្រោះវាជាភស្តុតាងសបញ្ជាក់ពីសកម្មភាព និងកិត្យានុភាពរបស់ក្រសួងទាំងមូល។ ដូច្នេះហើយបានជាយើងត្រូវប្រើប្រាស់គេហទំព័រក្នុងការផ្សព្វផ្សាយ ព្រោះវាជាព័ត៌មានផ្លូវការ អាចជឿជាក់ និងទុកចិត្តបាន ដោយមិនមានជនណាម្នាក់អាចបន្លំបាននោះទេ ដោយសារតែរាល់ព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយគឺមានអ្នកទទួលខុសត្រូវលើព័ត៌មាននោះ។
ជាចុងក្រោយលោកប្រធាន សំណូមពរឲ្យសិក្ខាកាមទាំងអស់គ្នាព្យាយាមត្រងត្រាប់យកចំណេះដឹងពីគ្រូឧទ្ទេស ដើម្បីអាចមានសមត្ថភាពក្នុងការបញ្ចូលព័ត៌មានក្នុងគេហទំព័ររៀងៗខ្លួនបន្ទាប់ពីបញ្ចប់វគ្គសិក្ខាសាលានេះ និងបានជូនពរឲ្យសិក្ខាកាមទាំងអស់មានសុខភាពល្អ និងជោគជ័យគ្រប់ភារៈកិច្ច។

កិច្ចប្រជុំស្តីពីការពិភាក្សាការងារផ្តល់សេវាសាធារណៈ នីតិវិធីនៃការរៀបចំផ្តល់ព័ត៌មានអំពីសេវា និងនីតិវិធីនៃការអនុវត្តការផ្តល់សេវាក្នុងកម្រងព័ត៌មានសេវាសាធារណៈ...
នារសៀលថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា...
សិក្ខាសាលាស្តីពី វឌ្ឍនភាពនៃការប្រើប្រាស់គេហទំព័ររបស់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យកសិកម្ម
ថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា...
សិក្ខាសាលាស្តីពី បច្ចេកវិទ្យាព័ត៌មានផ្សារភ្ជាប់នឹងវិស័យកសិកម្ម
ថ្ងៃចន្ទ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩...
ការតាមតាន ការអនុវត្ត ការប្រើប្រាស់ និងបង្ហាញមុខងារប្រើប្រាស់ថ្មីៗនៃគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប
នៅថ្ងៃពុធ ០៩កើត ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា...
ការតាមតាន ការអនុវត្ត ការប្រើប្រាស់ និងបង្ហាញមុខងារប្រើប្រាស់ថ្មីៗនៃគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង
នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា...
ការតាមដាន ការប្រើប្រាស់ និងបង្ហាញមុខងារប្រើប្រាស់ថ្មីៗនៃគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង
នៅថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា...
ការតាមដាន ការប្រើប្រាស់ និងបង្ហាញមុខងារប្រើប្រាស់ថ្មីៗនៃគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
នៅថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា...
ការតាមដាន ការប្រើប្រាស់ និងបង្ហាញមុខងារប្រើប្រាស់ថ្មីៗនៃគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម
នៅថ្ងៃច័ន្ទ ០៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា...
សិក្ខាសាលាស្តីពី “តួនាទីបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា"
នៅថ្ងៃព្រហស្បតិ៍១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១...
សិក្ខាសាលាស្តីពី បច្ចេកវិទ្យាព័ត៌មានផ្សារភ្ជាប់នឹងវិស័យកសិកម្ម
នៅថ្ងៃច័ន្ទ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា...
សិក្ខាសាលាស្តីពី ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម
ខេត្តកំពត៖ ថ្ងៃពុធ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២...
សិក្ខាសាលាស្តីពី ការពិនិត្យវឌ្ឍនភាពនៃរបៀបប្រើប្រាស់ និងគ្រប់គ្រងគេហទំព័ររបស់អង្គភាពក្រោមឱវាទ និងអមទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ថ្ងៃពុធ០២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា...
ចុះបណ្តុះបណ្តាលអំពីការប្រើប្រាស់គេហទំព័រព័ត៌មានភូមិសាស្រ្តកសិកម្ម ដោយបញ្ចូលទិន្នន័យទីតាំងពាក់ព័ន្ធនឹងផលិតកម្ម ការប្រមូលទិញ និងការច្នៃផលិតផលកសិកម្ម
នៅថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា...
សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យកសិកម្ម
ថ្ងៃអង្គារ ០៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា...
ការជួបពិភាក្សាជាមួយក្រុមការងារនៃគម្រោងកិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ទំនិញកសិកម្មនៅតំបន់អាស៊ាន
នារសៀលថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២...
បណ្ណាល័យកសិកម្មចុះសិក្សាពីការរៀបចំ តម្កល់ ផ្សព្វផ្សាយ និងប្រមូលឯកសារ អត្ថបទបច្ចេកទេសកសិកម្ម ជាទម្រង់ភីឌីអេហ្វ (PDF) សៀវភៅ វីដេអូ (Video) ស្ថិតិកសិកម្ម និងទីផ្សារដំណាំកសិកម្ម...
នៅថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤...
វគ្គបណ្តុះបណ្តាលគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តកំពង់ស្ពឺ និងកោះកុង
សកម្មភាពរបស់ការិយាល័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ នៃមជ្ឈមណ្ឌលព័ត៌មាន...
កម្មវិធីសិក្ខាសាលាស្តីពីការប្រើប្រាស់ និងគ្រប់គ្រង Web Admin នៃអង្គភាពក្រោមឱវាទរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨...