ដំណេីរទស្សនកិច្ចរបស់និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

ចេញ​ផ្សាយ​ ១៧ តុលា ២០១៨ 2008

នៅថ្ងៃច័ន្ទ ៦កេីត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក​ ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈេីបានចាត់មន្ត្រីរដ្ឋបាលព្រៃឈេីមួយក្រុម សហការ​ជាមួយគម្រោងរេដបូកកម្ពុជា-កូរ៉េ (KCRP) ចុះជួយសម្របសម្រូលដំណេីរទស្សនកិច្ចនិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ចំនួន១១៥នាក់ ដឹកនាំដោយ ឯកឧត្តម ជីវ រដ្ឋា អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិយុវជនកម្ពុជា និងជាអគ្គនាយករងយុវជន នៃក្រសួងអប់រំ​ យុវជន និងកីឡា ដេីម្បីសិក្សាស្វែងយល់អំពីការសិក្សាស្រាវជ្រាវ និងស្តារព្រៃឈេីឡេីងវិញ​​ នៅក្នុងភូមិសាស្ត្រឃុំក្រយា និងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណេីរទស្សនកិច្ចរបស់ក្រុមនិស្សិតនេះ ក៏មានការចូលរួមសហការពីនាយរងខណ្ឌ នាយរងផ្នែក នាយ នាយរង​សង្កាត់​ និងមន្ត្រីនៃខណ្ឌរដ្ឋបាលព្រៃឈេីកំពង៉ធំ លោក ឈិត ខឿន​​ មេឃុំបឹងល្វា (តំណាងអាជ្ញាធរដែនដី) និងតំណាងសហគមន៍ព្រៃឈេីមូលដ្ឋាន។ សរុបសមាសភាចូលរួមនៃកម្មវិធីទស្សនកិច្ចនេះ​ មានចំនួនប្រមាណជាង ១៥០នាក់។ សកម្មភាពសំខាន់ៗ ក្នុងដំណេីរទស្សនកិច្ចមួយថ្ងៃនេះរួមមាន ÷
១. សិក្សាស្វែងយល់នៅស្ថានីយ៍អង្កេតស្រាវជ្រាវអំពីរំភាយចំហាយទឹក ក្រោមកម្មវិធីស្រាវជ្រាវពីវដ្តចរន្តទឹកនៅតំបន់ទីជម្រាលក្នុងប្រទេសកម្ពុជា អាស៊ី-មូសុង
២. ចូលរួមដាំកូនឈេី នៅក្នុងសួនដាំដេិមឈេីអនុស្សាវរីយ៍ឧបត្ថម្ភគាំទ្រដោយគម្រោងរេដបូកកម្ពុជា-កូរ៉េ
៣. សិក្សាស្វែងយល់នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្រាវជ្រាវ អូរបឹងរូង ស្ថិតនៅក្នុងភូមិសាស្ត្រឃុំក្រយា ស្រុកសន្ទុក ដែលបានដាំស្តារនៅឆ្នាំ២០១៣
៤. ចុះពិនិត្យ និងស្វែងយល់អំពីការដាំឈេីរុក្ខទិវា នៅទីតាំងព្រះរាជពិធីរុក្ខទិវា ០៩​ កក្កដា ២០១៥ នៅភូមិសំលៀង​ ឃុំក្រយា ស្រុកសន្ទុក។
ជាមួយនឹងសកម្មខាងលេីនេះ មានការផ្តល់បង្ហាញសង្ខេប ការពន្យល់បកស្រាយ និងឆ្លេីយសំណួរ អំពីការស្រាវជ្រាវ ការស្តារព្រៃឈេីឡេីងវិញ និងការខំប្រឹងប្រែងរបស់រដ្ឋបាលព្រៃឈេីថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន​ ដោយលោក តិប ញាតា នាយរងអធិការនៃអធិការដ្ឋានរដ្ឋបាលព្រៃឈេីខាងជេីងបឹងទន្លេសាប​ ព្រមទាំងអំពីដំណេីរការ សកម្មភាព និងលទ្ធផលសម្រេចបានក្នុងការអនុវត្តគម្រោងរេដបូកកម្ពុជា-កូរ៉េ ដោយលោក ប៊ុន រ៉ាដា អនុប្រធាននាយកដ្ឋានឧស្សាហកម្មព្រៃឈេី និងសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋបាលព្រៃឈេី និងជាប្រធានគម្រោងរេដបូកកម្ពុជា-កូរ៉េ។
កម្មវិធីទស្សនកិច្ចសិក្សានេះ​ បានឆ្លុះបញ្ចាំង​ និងឆ្លេីយតបទៅនឹងកម្មវិធីព្រៃឈេីជាតិ​ (NFP)​ ផែនការសកម្មភាពរបស់រដ្ឋបាលព្រៃឈេី និងគោលបំណងរបស់គម្រោងរេដបូក-កម្ពុជា ក្នុងការងាផ្សព្វផ្សាយ អប់រំ និងចែករំលែកចំណេះដឹងអំពីការស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យព្រៃឈេី​ដល់អ្នកពាក់ព័ន្ធ ជាពិសេសពលរដ្ឋកម្ពុជាជំនាន់ក្រោយ ដែលនឹងក្លាយជាអ្នកដឹកនាំនាពេលអនាគត។

ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានព្រៃឈើតំបន់ស្វ័យយ័តក្វាងស៊ី...
នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧...
កម្មវិធីដាំកូនឈើ និងចែកកូនឈើ ចំនួន ៦០០០ ដើម ជូនដល់សហគមន៍ព្រៃឈើត្រពាំងក្បាលខ្មោច និងសហគមន៍ព្រៃឈើផ្សេងទៀតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធ...
នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលព្រៃឈើ អជ្ញាធរខេត្តកំពង់ធំ និងអង្គការស្បៀងអាហារកសិកម្ម...
ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងទស្សនកិច្ចសិក្សាស្តីពីរបាយការណ៍ការលើកកម្ពស់...
នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ...
កិច្ចប្រជុំអំពីការធ្វើបទបង្ហាញស្តីពី "CW Series Unmanned Aerial Vehicle System(UAS)" របស់ក្រុមហ៊ុន China National Aero-technology Import & Export Corporation(CATIC)
កាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ...
សិក្ខាសាលាស្តីពី «អនុសញ្ញាអន្តរជាតិសាយតេស ( CITES Convention) និងការអនុវត្តអនុសញ្ញាសាយតេសនៅកម្ពុជា»
ថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលព្រៃឈើបានរៀបចំសិក្ខាសាលាស្តីពី «អនុសញ្ញាអន្តរជាតិសាយតេស...
ការរៀបចំការងារកាត់តម្រឹមដើមមេប្រេងខ្យល់ ការដាក់ជីដើមមេ និងការកាត់ត្រួយបណ្តុះ (ប្រភេទប្រេងខ្យល់-Eucalyptus sp. និង អាកាស្យា-Acacia hybrid)
នាថ្ងៃទី ០៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ចម្ការព្រៃដាំ...
សិក្ខាសាលាចាប់ផ្តើមគម្រោង និងកិច្ចប្រជុំលើកទី១នៃគណៈកម្មការដឹកនាំគម្រោងស្តីពី"ការបង្កើតសួនអាស៊ាន-កូរ៉េនៅកម្ពុជា"
នាថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា...
សិក្ខាសាលាពិគ្រោះយោបល់អ្នកពាក់ព័ន្ធថ្នាក់ជាតិសម្រាប់ការរៀបចំបង្កើតគម្រោងស្តីពី សកម្មភាពសហគមន៍ដើម្បីនិរន្តភាពព្រៃឈើ (Community Action for Sustainable Forest, CASFor)
នាព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១...
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃនៃរដ្ឋបាលព្រៃឈើ បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវវិស័យព្រៃឈើ និងផលិតផលព្រៃឈើ (FFPRI) នៃប្រទេសជប៉ុន ចុះប្រមូលទិន្នន័យដូចជាសំណើមដី...
កាលពីថ្ងៃទី ០១ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៣ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ...
កិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្ដលេីរបាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ តម្រង់ទិសឆ្នាំ២០២៣ និងលេីកទិសដៅឆ្នាំ២០២៤” (ផ្នែកព្រៃឈើ...
នារសៀលថ្ងៃព្រហស្បត្តិ៍ ១២កេីត ខែមាឃឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២...
កិច្ចប្រជុំពិភាក្សាជាមួយក្រុមបេសកកម្មរបស់ JICA ពីប្រទេសជប៉ុន
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២...
Signing of agreement for restoring Asian drylands: Landscape Partnership for Asia 22 October 2020 16:00 – 17:00 UTC +9 Join with Zoom
Signing of agreement for restoring Asian drylands: Landscape Partnership for Asia 22 October 2020 16:00 – 17:00 UTC +9 Join with Zoom Seoul, Republic of Korea, 20 Oct 2020 –...
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការស្ថារតំបន់ដីស្ងួត៖ ភាពជាដៃគូតំបន់ទេសភាពសម្រាប់អាស៊ី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ [4:00 PM – 5:00 PM, UTC +9] ចូលរួមតាមរយៈ ហ្សូម (Zoom)
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការស្ថារតំបន់ដីស្ងួត៖ ភាពជាដៃគូតំបន់ទេសភាពសម្រាប់អាស៊ី ថ្ងៃទី២២...
កិច្ចប្រជុំពិភាក្សាលើការរៀបចំគោលការណ៍ណែនាំស្តីពីការបង្កើត និងចុះបញ្ជីព្រៃឯកជន និងការអភិវឌ្ឍព្រៃឯកជននៅកម្ពុជា ដើម្បីប្រមូលនូវព័ត៌មាន និងធាតុចូលសំខាន់ៗពីរដ្ឋបាលព្រៃឈើមូលដ្ឋាន...
នាថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា...
កិច្ចប្រជុំពិភាក្សាលើ គំរូពាក្យស្នើសុំបង្កើត និងចុះបញ្ជីព្រៃឯកជន សៀវភៅបន្ទុក និងវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីព្រៃឯកជន
រសៀលថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា...