កិច្ចពិភាក្សារវាងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្មជាមួយតំណាងមកពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC)

ចេញ​ផ្សាយ​ ១២ មីនា ២០២០ 3485

នាព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋានពូជដំណាំ និងសហការី បានទទួលជួបលោក Edo Lin ស្ថិតក្នុងតួនាទីជា Milling and Export Manager នៃកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC)។ កិច្ចប្រជុំខាងលើត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីលទ្ធភាពរបស់ CAVAC ក្នុងការជួយឧបត្ថម្ភគាំទ្រដល់នាយកដ្ឋានពូជដំណាំ ដែលជានាយកដ្ឋានមួយទើបតែបង្កើតថ្មីរបស់អគ្គនាយកដ្ឋានកសិកម្ម។ នៅក្នុងជំនួបនោះ ឯកឧត្តមប្រតិភូ បានបញ្ជាក់ជូនតំណាង CAVAC អំពីតួនាទី និងការទទួលខុសត្រូវរបស់នាយកដ្ឋានពូជដំណាំ ដោយក្នុងនោះ មានការងារមួយចំនួនធ្លាប់នៅក្រោមការទទួលខុសត្រូវរបស់នាយកដ្ឋានដំណាំស្រូវ នាយកដ្ឋានដំណាំឧស្សាហកម្ម និងនាយកដ្ឋានសាកវប្បកម្មនិងដំណាំរួមផ្សំ។ នៅក្នុងកិច្ច ប្រជុំនេះ តាមការបញ្ជាក់របស់លោក Edo Lin កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) នឹងជួយផ្តល់ថវិកាដើម្បីរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីរបស់នាយកដ្ឋានពូជដំណាំលើការងារវិញ្ញាបនកម្មគ្រាប់ពូជ (Seed Certification) ប៉ុន្តែអគ្គនាយកដ្ឋានកសិកម្មត្រូវរៀបចំឯកសារទស្សនទាន និងគម្រោងស្នើសុំថវិកា ហើយត្រូវផ្ញើទៅ CAVAC ជាមុនសិន។ ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមប្រតិភូ បានសុំឱ្យ CAVAC ជួយឧបត្ថម្ភថវិកាលើការរៀបចំសិក្ខាសាលាស្តីពី ប្រព័ន្ធស្វ័យប្រកាសគុណភាពគ្រាប់ពូជដំណាំ (Quality Declared Seed System) ដោយមានការចូលរួមពីនាយកដ្ឋានពូជដំណាំ កសិករ សហគមន៍កសិកម្ម អាជីវករលក់ដូរគ្រាប់ពូជ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងនាយកដ្ឋាននីតិកម្មកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមប្រតិភូ បានសុំឱ្យ CAVAC ជួយឧបត្ថម្ភជាថវិកា ក្នុងការរៀបចំ Data Base សម្រាប់រក្សាទុកទិន្នន័យពូជដំណាំថ្មីដែលបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) មកដល់អគ្គនាយកដ្ឋានកសិកម្ម ដើម្បីបញ្ចូលពូជដំណាំទាំងនេះទៅក្នុងបញ្ជីពូជដំណាំជាតិ និងបានស្នើសុំការជួយជ្រោមជ្រែងពី CAVAC ក្នុងការរៀបចំ Seed Catalogue។ ជាការឆ្លើយតប តំណាង CAVAC ទទួលយកសំណើដែលបានលើកឡើងខាងលើ និងបានស្នើឱ្យអគ្គនាយកដ្ឋានកសិកម្ម ជាពិសេស នាយកដ្ឋានពូជដំណាំ រៀបចំឯកសារទស្សនទាន និងគម្រោងស្នើសុំថវិកា រួចផ្ញើមក CAVAC ដើម្បីពិនិត្យលទ្ធភាពជួយឧបត្ថម្ភគាំទ្រដល់ការងារនេះ។

វឌ្ឍនភាពស្តីពីការចុះអន្តរាគមន៍កម្ចាត់សត្វល្អិតចង្រៃលើដំណាំ តាមបណ្តាខេត្ត ប្រចាំថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤
នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា...
ការចុះពិនិត្យសភាពការណ៍ និងអន្តរាគមន៍កម្ចាត់សត្វល្អិតចង្រៃលើដំណាំស្រូវ ខេត្តព្រះវិហារ ខេត្តកំពង់ធំ កំពង់ចាម កំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ
នៅថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ...
សកម្មភាពបណ្តុះបណ្តាលដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី
រតនគិរី៖ នាថ្ងៃទី២៥-២៧ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច...
ទិវាចម្ការបង្ហាញលទ្ធផលពិសោធន៍ប្រៀបធៀបពូជដំឡូងមីធន់នឹងជំងឺម៉ូសាអ៊ិកនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ
ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា...
វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបច្ចេកទេសសមស្របវៃឆ្លាតនឹងអាកាសធាតុក្នុងការសន្សំសំចៃទឹកលើដំណាំស្រូវ
នៅថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ មន្រ្តីជំនាញការិយាល័យសិក្សាស្រាវជ្រាវតម្រូវការទឹក...
ពិព័រណ៍កសិអេកូឡូស៊ី៖ ការរួមចំណែកមួយឆ្ពោះទៅកាន់ទស្សនវិស័យកសិកម្មសរីរាង្គខេត្តព្រះវិហារ
ពិព័រណ៍កសិអេកូឡូស៊ី៖ ការរួមចំណែកមួយឆ្ពោះទៅកាន់ទស្សនវិស័យកសិកម្មសរីរាង្គខេត្តព្រះវិហារ ===================== នៅថ្ងៃទី២២...
ការសិក្សាថ្លៃដើមផលិតកម្មដំណាំបន្លែ
ការសិក្សាថ្លៃដើមផលិតកម្មដំណាំបន្លែ ============ នៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៤...
សិក្ខាសាលាស្ដីពី ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២៤-២០២៨
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារទទួលបន្ទុកផែនការនៃអគ្គនាយកដ្ឋានកសិកម្ម...
កិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសបារាំង (The French Chamber of Commerce) និងក្រុមហ៊ុនឯកជនដែលបាននឹងកំពុងវិនិយោគក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា
នៅអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ងិន...
សិក្ខាសាលាថ្នាក់តំបន់ស្តីពីការការពារ និងគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺលើដំណាំចេកប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ី ក្រោមក្របខណ្ឌកម្មវិធីកិច្ចសហប្រតិបត្តិការ...
ថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ជស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣...
សិក្ខាសាលាផ្ទៀងផ្ទាត់ការរៀបចំផែនទីវៃឆ្លាតនឹងអាកាសធាតុ និងផែនការបន្សាំ (CS-Map) នងចុះប្រជុំផ្ទៀងផ្ទាត់ជាមួយក្រុមកសិករនៅខេត្តព្រៃវែង
នៅថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម...
កិច្ចប្រជុំពិភាក្សាពង្រឹងការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម
កាលពីថ្ងៃទីចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា...
សិក្ខាសាលាស្តីពីស្ថានភាពបច្ចុប្បន្ន និងទស្សនវិស័យអនាគតនៃការអភិវឌ្ឍពូជពោតអ៊ីប្រ៊ីដនៅកម្ពុជា
ថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារអាស៊ាន ខេត្តកំពង់ចាម មានការរៀបចំសិក្ខាសាលាស្តីពីស្ថានភាពបច្ចុប្បន្ន...
កិច្ចប្រជុំស្តីពីការងារតាមដាន និងវាយតម្លៃការអនុវត្តថវិកាកម្មវិធីឆ្នាំ២០២៣
ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា...
ពិធីចែកគ្រាប់ពូជស្រូវ OM-5451 ជូនដល់កសិករដែលទទួលរងការខូចខាតដោយគ្រោះទឹកជំនន់ ក្នុងស្រុកត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេ...
ថ្ងៃអង្គារ ០៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា...