សកម្មភាពចូលរួមជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងចុះត្រួតពិនិត្យលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងជំរុញការកែលម្អចំណុចខ្វះខាតដែលក្រសួងបានណែនាំឱ្យកែលម្អកន្លងមក

ចេញ​ផ្សាយ​ ១០ សីហា ២០២០ 9010

សកម្មភាពចូលរួមជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងចុះត្រួតពិនិត្យលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងជំរុញការកែលម្អចំណុចខ្វះខាតដែលក្រសួង​​បាន​ណែនាំ​​ឱ្យកែលម្អ​កន្លង​មក ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ដែលមានការអញ្ជើញចូលរួមផងដែរ​ពី​ ឯកឧត្តម​ ណី​ លន់​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ អមដំណើរដោយឯកឧត្តម គង់ វ៉ាញ អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងលោក ទី ចាន់ណាប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និងលោកប្រធានការិយាល័យទទួលពាក្យបណ្តឹង នៃអគ្គាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។  គោលបំណងជួបថ្នាក់ដឹកនាំមន្ទីរ៖

ក-ពង្រឹងការងារដឹកនាំ និងការងារគ្រប់គ្រងមន្ទីរ៖

   ១-ការងារបុគ្គលិក និងអភិវឌ្ឍន៏ធនធានមនុស្ស

   ២-ការងារអធិការកិច្ច និង

   ៣-ការងារចុះបញ្ជីទ្រព្យសម្បត្តិរបស់រដ្ឋ

ខ-ណែនាំបន្ថែមដល់ថ្នាក់ដឹកនាំមន្ទីរទាក់ទងការងារស្ថិតក្នុងក្របខណ្ឌ ឬដីការតែងតាំងដោយរដ្ឋបាលខេត្ត ក្នុងការអនុវត្ត៖

   ១- អនុក្រឹត្យលេខ២៤០អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ។

   ២- សេចក្តីណែនាំលេខ៧៨៨មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការស៊ីវិល នៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានា នៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិរបស់ក្រសួងមុខងារសាធារណៈ។

   ៣- អនុក្រឹត្យលេខ១៥៦ អនក្រ.បកចុះថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

គ-ណែនាំបន្ថែមដល់ថ្នាក់ដឹកនាំមន្ទីរទាក់ទងការងារស្ថិក្នុងក្របខណ្ឌក្រសួង និងមន្ទីរ៖ មន្ទីរ ត្រូវបន្តផ្សព្វផ្សាយដល់មន្ត្រី ស្តីពី៖

   ១-ច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី៥ មាត្រា៣៣-៣៩

   ២-អនុក្រឹត្យលេខ១០ អនក្រ.បក ចុះថ្ងៃទី២៨ខែមករាឆ្នាំ១៩៩៧ ស្តីពីនីតិវិធីនៃការអនុវត្តន៍វិន័យ ចំពោះមន្ត្រីរាជការស៊ីវិល និងប្រកាសលេខ២២០ ប្រក.កសក.ប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅរបស់មន្ទីរ កសិកម្មរាជធានី-ខេត្ត។

   ៣-អនុវត្តការងារតាមឋានានុក្រម បែងចែកតួនាទី ភារកិច្ច ដាក់បទបញ្ជា ឬផែនការ តាមដាន និង ត្រួតពិនិត្យ មិនអនុវត្ត អប់រំ ព្រមានដាក់វិន័យ បើមិនកែប្រែ ធ្វើរបាយការណ៏សុំគោលការទៅរដ្ឋបាលខេត្ត ឬក្រសួង ក្នុងករណីចាំបាច់ ចុងក្រោយ គឺត្រូវអនុវត្តអនុក្រឹត្យលេខ១០ អនក្រ.បក ចុះថ្ងៃ ទី២៨ ខែមករា ឆ្នាំ ១៩៩៧ ស្តីពីនីតិវិធីនៃការអនុវត្តន៍វិន័យចំពោះមន្ត្រីរាជការស៊ីវិល។

   ៤-យកចិត្តទុកដាក់អនុវត្តន៏សារាចរណ៏ណែនាំ សេចក្តីណែនាំ លិខិតណែនាំនានា របស់ កសក ក៏ដូចជា ការងារផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការងារផលិតកម្ម បសុព្យាបាល ការងារនីតិកម្ម ការងារ សហគមន៏។ល។

   ៥-បន្តការងារទប់ស្កាត់បទល្មើសព្រៃឈើ ជលផល ការចរាចរណ៏ដឹកជញ្ជូនសត្វខុសច្បាប់។ល។

   ៦-បន្តអនុវត្តផែនការក្នុងការប្រមូលចំណូល និងគៀគរធនធានពីភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៏វិស័យ កសក របស់មន្ទីរ។

   ៧-បន្តយកចិត្តទុកដាក់រៀបចំសកម្មភាពការងារជារូបភាព ស្តីពីសកម្មភាព និងវឌ្ឍនភាពវិស័យ កសក ឧ្យមានភាពទាក់ទាញ និងសរសេរខ្លឹមសារអមខ្លីៗឆ្លុះបញ្ចាំងអំពីរូបភាព រួចបញ្ជូនមក ឯឧរដ្ឋមន្ត្រី ក្នុងរបាយការណ៏ប្រចាំថ្ងៃ។

   ៨-បន្តសម្របសម្រួល និងទំនាក់ទំនងជាមួយរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំជារដ្ឋលេខាធិការទទូល បន្ទុ រាជធានី-ខេត្ត និងលើកសំណើមកក្រសួង ក្នុងករណីមានការងារចាំបាច់។

   ៩-រៀបចំរបាយការណ៏គោរពជូនឯឧ រដ្ឋមន្ត្រី ស្តីពីកិច្ចការដែលមន្ទីរបានដំណើរការចាត់ចែងតែ មិនទាន់បានបញ្ចប់ទៅតាមនិតិវិធី ជាពិសេស ការងារចុះបញ្ជីរដីធ្លី និងការងារជួលទីតាំងដីរបស់រដ្ឋ ការអនុវត្ត ដីសម្បទានសេដ្ឋកិច្ច ដីគម្របព្រៃឈើដែលនឹងត្រូវគ្វៀល ជូនប្រជាពលរដ្ឋ។

   ១០- ត្រូវមានរបបប្រជុំប្រចាំខែរបស់មន្ទីរ និងរៀបចំរបាយការណ៏គោរពជូនឯឧ រដ្ឋមន្ត្រី និងរដ្ឋបាលខេត្ត។

   ១១-កែលម្អរនូវចំណុចខ្វះខាតដោយតាមស្មារតីនៃលទ្ធផលអង្គប្រជុំថ្ងៃទី០៣ ខែសីហា ២០២០។

ឃ-ជួបពិភាក្សាជាមួយរដ្ឋបាលខេត្ត ដើម្បី៖

   ១-ជម្រាបជូនអំពីគោលបំណងជួបថ្នាក់ដឹកនាំមន្ទីរ ជាពិសេស ចំណុចខ្វះខាតលើការដឹកនាំ និងគ្រប់គ្រង រួមមាន៖

     -ការងារបុគ្គលិក និងអភិវឌ្ឍន៏ធនធានមនុស្ស

     -ការងារអធិការកិច្ច និង

     -ការងារចុះបញ្ជីទ្រព្យសម្បត្តិរបស់រដ្ឋ

   ២- ស្នើសុំរដ្ឋបាលខេត្តបន្តកិច្ចសហការជាមួយ កសក ស្តីពីការអនុវត៖ - អនុក្រឹត្យលេខ២៤០អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ និង

     -ការងារអនុវត្តសេចក្តីណែនាំលេខ៧៨៨មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការស៊ីវិល នៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានា នៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិរបស់ក្រសួងមុខងារសាធារណៈ ដោយយោងស្មារតីណែនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាកិច្ចប្រជុំកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភាជាតិ។

   ៣-ស្នើសុំរដ្ឋបាលខេត្តបន្តពិនិត្យ និងតែងតាំងថ្នាក់ដឹកនាំមន្ទីរ ដើម្បីបំពេញរចនាសម្ព័ន្ធដែលនៅខ្វះពុំទាន់បានតែងតាំង។

   ៤-សើ្នសុំមតិយោបល់ពីឯកឧត្តមអភិបាលខេត្តអំពីទស្សនៈឯកឧត្តមរដ្ឋមន្ត្រីមានបំណងចង់តម្លើងនាយខណ្ឌរដ្ឋបាលព្រៃឈើ និងនាយខណ្ឌរដ្ឋបាលជលផល

ទៅជាអនុប្រធានមន្ទីរ ដើម្បីជាការលើកទឹកចិត្ត។

 

 

បើកកិច្ចប្រជុំស្តីពី “ ស្តាប់របាយការណ៍សកម្មភាពការងារតាមការិយាល័យជំនាញចំណុះឱ្យអគ្គាធិការដ្ឋានប្រចាំឆ្នាំ២០២៣ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ របស់អគ្គាធិការដ្ឋាន...
នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨...
បើកកិច្ចប្រជុំស្តីពី “ ស្តាប់របាយការណ៍សកម្មភាពការងារតាមការិយាល័យជំនាញចំណុះឱ្យអគ្គាធិការដ្ឋានប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០...
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្រ្តីអធិការកិច្ចអគ្គាធិការដ្ឋាន ប្រធានបទ “ វិធីសាស្ត្រអធិការកិច្ច ”
នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨...
បើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្រ្តីអធិការកិច្ចអគ្គាធិការដ្ឋាន ក្រោមប្រធានបទ “ វិធីសាស្ត្រអធិការកិច្ច ”
នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា...
បើកកិច្ចប្រជុំស្តីពី “ ពិភាក្សាបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ច ឆ្នាំ២០២៣ ”
នៅថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា...
បើកកិច្ចប្រជុំស្តីពី “ ស្តាប់របាយការណ៍សកម្មភាពការងារតាមការិយាល័យជំនាញចំណុះឱ្យអគ្គាធិការដ្ឋានប្រចាំខែឧសភា ឆ្នាំ២០២៣ បូកសរុបលទ្ធផលការងារប្រចាំខែមេសា-ឧសភា ឆ្នាំ២០២៣...
នៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា...
បើកកិច្ចប្រជុំស្តីពី “ ស្តាប់របាយការណ៍សកម្មភាពការងារតាមការិយាល័យជំនាញចំណុះឱ្យអគ្គាធិការដ្ឋានប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៣...
នៅព្រឹកថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨...
សកម្មភាពចុះធ្វើអធិការកិច្ចលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​​ខេត្តស្ទឹងត្រែង និងពិនិត្យ​លើចំណុចខ្វះខាតមួយ​ចំនួន​របស់មន...
សកម្មភាពចុះធ្វើអធិការកិច្ចលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្ម...
ពិភាក្សាដោះស្រាយការងារផ្ទៃក្នុងអគ្គាធិការដ្ឋាន
នៅព្រឹកថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ...
កិច្ចប្រជុំស្តីពី “ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ របស់អគ្គាធិការដ្ឋាន និងលើកទិសដៅការងារអនុវត្តឆ្នាំ២០២៣ ”
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥...
កិច្ចប្រជុំស្តីពី “ បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ របស់អគ្គាធិការដ្ឋាន ”
នៅព្រឹកថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០...
កិច្ចប្រជុំស្តីពី “ បូកសរុបលទ្ធផលការងារ ប្រចាំនព្វមាស ឆ្នាំ២០២២ របស់អគ្គាធិការដ្ឋាន លើកទិសដៅការងារបន្ត និងពង្រឹងប្រសិទ្ធភាពការងារផ្ទៃក្នុងអគ្គាធិការដ្ឋាន ”
នៅព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១...
សកម្មភាពបទបង្ហាញគ្រូឧទ្ទេស ដោយលោក អ៊ីវ សុខសាន្ត អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមប្រធានបទ
នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨...
រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្រ្តីអធិការកិច្ចផ្ទៃក្នុងអគ្គាធិការដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨...
ប្រជុំស្តីពី “ សកម្មភាពការងារតាមការិយាល័យជំនាញចំណុះឱ្យអគ្គាធិការដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២២ បូកសរុបលទ្ធផលការងារអគ្គាធិការដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់...
នៅព្រឹកថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩...