ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម អ៊ុន សំអាត ឯកឧត្តមអេង ជាសាន ឯកឧត្តម កែវ អូម៉ាលីស្ស លោក ង៉ាន់ ភិរុណ លោក ទា គឹមសុទ្ធ និងសហការីបានអញ្ជើញចុះមកពិនិត្យសកម្មភាពចិញ្ចឹមត្រីឆ្តោ ត្រីប្រា និងត្រីពោ ក្នុងកសិដ្ឋានចិញ្ចឹមត្រីលោក លី ហាំងសេង

ចេញ​ផ្សាយ​ ០៤ ឧសភា ២០២០ 3451

នៅរសៀលថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំជូត ទោស័ក .. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អ៊ុន សំអាត រដ្ឋលេខាធិការ ឯកឧត្តមអេង ជាសាន ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីបានអញ្ជើញចុះមកពិនិត្យសកម្មភាពចិញ្ចឹមត្រីឆ្តោ ត្រីប្រា និងត្រីពោ ក្នុងកសិដ្ឋានចិញ្ចឹមត្រីលោក លី ហាំងសេង ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប និងលោក តូ លៀងធឹង នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

លោក ហាំង សេង បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបយ៉ាងក្បោះក្បាយថា លោកបានចាប់យករបរចិញ្ចឹមត្រីតាំងពីឆ្នាំ២០១៧ មកទល់បច្ចុប្បន្នកសិដ្ឋានពង្រីកផ្ទៃដីបាន ៥០ហ. មានស្រះចិញ្ចឹម១៩ ស្រះនីមួយៗ មានទំហំ ០០០ម៉ែត្រការេ ប្រើពលកម្មសរុប ៣០នាក់។ អនុវត្តតាមគោលការណ៍បច្ចេកទេសចិញ្ចឹមត្រីដូចជាការផ្តល់ចំណី ការសម្អាតស្រះត្រី ការដាក់កូនត្រី ការគ្រប់គ្រង ប្រើប្រាស់ និងសម្អាតទឹក។ល។ ដែលទទួលបានពីមន្រ្តីជំនាញរបស់មន្ទីរ និងរដ្ឋបាលជលផល។ បច្ចុប្បន្ន ជាមធ្យមអាចប្រមូលផលបានពី១ ៥០០-២០០០តោន/ឆ្នាំ ទទួលបានចំណូលសរុប ,-២លានដុល្លារ/ឆ្នាំ (មិនទាន់ទូទាត់ចំណាយ) ចេញពីកសិដ្ឋានលោក លី ហាំងសេង លោកបន្តដំណើរមកស្រះចិញ្ចឹមត្រីរបស់លោក តូ លៀងធឹង នៅភូមិអារញ្ញ សង្កាត់សៀមរាប។ លោក តូ លៀងធឹង គាត់ចិញ្ចឹមត្រីឆ្តោជាលក្ខណ:គ្រសារ ក្នុងស្រះទំហំ៨ ៦០០ ម៉ែត្រការេ ប្រើប្រាស់ពលកម្មក្នុងគ្រួសារ និងជួលពីខាងក្រៅ។ ជាមធ្យមត្រីឆ្តោចិញ្ចឹមរយ:ពេល ៨ខែ មានទម្ងន់ ,kg អាចប្រមូលផលបានជាង ៦០តោន/ឆ្នាំ ហើយក្នុង ១ឆ្នាំ គាត់អាចរកចំណូលបាន ១៨ម៉ឺនដុល្លារ (មិនទាន់ទូទាត់ថ្លៃដើម) ក្នុងឆ្នាំ២០១៩ ត្រីទាំងពីរប្រភេទមានទីផ្សារ និងតម្លៃល្អប្រសើរ ដែលធ្វើឲ្យពួកគាត់មានកម្លាំងចិត្តចង់ពង្រីកផលិតកម្មដើម្បីធានាបរិមាណផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញ ប៉ុន្តែបញ្ហានៅត្រង់ថាទុនវិនិយោគដែលខ្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុឯកជនមានការប្រាក់ខ្ពស់ពេក នេះបើតាមម្ចាស់កសិដ្ឋានបានលើកឡើង។ សំខាន់ជាងនេះ ខេត្តសៀមរាបជាតំបន់ទេសចរណ៍ សេចក្តីត្រូវការស្បៀង (អង្ករ ត្រី សាច់ បន្លែ ផ្លែឈើ) គឺមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែដោយសារស្ថានការណ៍ជំងឺឆ្លងសកលកូវីដ-១៩ ធ្វើឲ្យតម្រូវការទីផ្សារ និងតម្លៃត្រីមានការធ្លាក់ចុះពី ២០០០រៀល/kg មកនៅត្រឹម ១០០០០រៀល/kg ពួកគាត់ទាំងពីរនាក់ សង្ឃឹម និងជឿជាក់អនាគតដ៏ខ្លី បន្ទាប់ពីស្ថានភាពជំងឺឆ្លងត្រឡប់ទៅរកស្ថានភាពប្រក្រតី ទាំងទីផ្សារនិងតម្លៃនឹងបានល្អប្រសើរជាបន្តបន្ទាប់ឡើងវិញ។

ពិនិត្យឃើញទិដ្ឋភាព និងសកម្មភាពប្រមូលផលត្រីទាំងពីរកន្លែងរួចមក ឯកឧត្ដមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រីដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងខេត្ត និងកាត់បន្ថយការនាំចូល បើទោះជាតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យពួកគាត់បន្តរក្សាមុខរបរនេះ រង់ចាំស្ថានភាពល្អប្រសើរឡើងវិញ ពីព្រោះនេះគឺជាអាជីពយ៉ាងរឹងមាំ និងជាប្រភពចំណូលក្នុងគ្រួសារ យើងមានបទពិសោធន៍ និងចុះទុនវិនិយោគជាច្រើន ដូច្នេះត្រូវអត់ធ្មត់ តស៊ូរង់ចាំឱកាសល្អវិញ។ ឆ្លៀតយកឱកាសនេះ លោកបានណែនាំឲ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយទំនាក់ទំនងរកឈ្មួញនៅទីក្រុងភ្នំពេញ និងទីផ្សារក្រៅពីខេត្តសៀមរាប ដើម្បីជួយរំដោះផលត្រីដែលមានក្នុងស្តុក។ នៅក្នុងស្ថានភាពល្អប្រសើរគួរជួយរៀបចំផែនការផលិតកម្ម និងអនុវត្តបច្ចេកទេសបានត្រឹមត្រូវដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ និងឈានទៅធ្វើការកែច្នៃសាច់ត្រីហ្វីឡេដើម្បីនាំចេញ។

សូមជម្រាបជូនថា នៅទូទាំងខេត្តសៀមរាប ក្នុងឆ្នាំ២០១៩ មានលទ្ធភាពផ្គត់ផ្គង់ត្រីឲ្យទីផ្សារក្នុងស្រុកទាំងផលត្រីចាប់ពីប្រភពទឹកធម្មជាតិ និងពីវារីវប្បកម្ម (ចិញ្ចឹមក្នុងស្រះ ១១៥០ បែ ៨១០ និងចិញ្ចឹមក្នុងតង់ប្លាស្ទីក ៦៣) មានបរិមាណសរុប ១៧ ១៤៤តោន។ ទីផ្សារក្នុងខេត្តត្រូវការផលត្រីស្រស់ ១៣ ១៨៥តោន សល់ពីនេះសម្រាប់ធ្វើការកែច្នៃជាប្រហុក ផ្អក មាំ ត្រីងៀត ចំណីសត្វ ទឹកត្រី និងនាំចេញទៅទីផ្សារក្រៅខេត្ត។ ដោយឡែក ៤ខែដើមឆ្នាំ២០២០ នេះ ផលចាប់សរុបបានចំនួន ៦៩៤តោន ក្នុងនោះចាប់ពីបែបាន ៧១០តោន (ត្រីរ៉ស់ ត្រីឆ្តោ ត្រីប្រា ត្រីអណ្តែង) ចាប់ពីស្រះបាន ៩៨៤តោន (ត្រីប្រា ត្រីអណ្តែង ត្រីក្រាញ់ កង្កែប ត្រីឆ្ពិន ទីឡាព្យា)

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...