ផែនការប្រចាំឆ្នាំ២០១១របស់គម្រោងការវ៉ាក់ (CAVAC)

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 242

សិក្ខាសាលា​មួយ ​បាន​ប្រារព្ធ​ធ្វើ ​កាលពី​ថ្ងៃទី១៦ ខែ​វិ​ច្ឆ​កា នៅ​ទីស្ដីការ​ក្រសួងកសិកម្ម ដែលជា​សិក្ខាសាលា​ពិគ្រោះ​យោបល់​ លើ​ផែនការ​ប្រចាំឆ្នាំ២០១១ របស់​គម្រោង​CAVAC។

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន​ រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ លោក​ស្រី​ Kathirine Mitchell តំណាង​ស្ថាន​ឯកអគ្គរដ្ឋទូត​អូស្ដ្រាលី​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក Peter Roggekamp ប្រធាន​គម្រោង CAVAC ព្រមទាំង​ភ្ញៀវ​ជាតិ អន្ដរជាតិ​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ។

ថ្លែង​នៅក្នុង​ពិធី​នេះ ​ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន ​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម បាន​មាន​ប្រសា​ស​ន៏​ថា តាមរយះ​ការ​អនុវត្ដ​ន៏​គម្រោង​នេះ​ ក្រសួង​សង្ឃឹម ​និង​ជឿ​ល​ជា​ក់ថា ភាពក្រីក្រ ​របស់​ប្រជាកសិករ​ នៅជនបទ​ក្នុង​ខេត្ដ ​គោលដៅ​របស់​គម្រោង​ និង​ត្រូវ​កាត់បន្ថយ​មួយកម្រិត​ថែមទៀត ​តាមរយៈ​ការបង្កើន​តម្លៃ​កសិផល​ និង​ការបង្កើន​ប្រាក់ចំណូល​គ្រួសារ ​ដោយ​ការ​អនុវត្ដ​ន៏​សមាសភាគ​គម្រោងសំខាន់ៗ ចំនួន​បួន​គឺ (១)ការអភិវឌ្ឍ​ន៏​ក​សិ​ធុរកិច្ច (២)ការលើកកម្ពស់​ការគ្រប់គ្រង​ទឹក (៣)ការលើកកម្ពស់​ លើ​ការងារ​ស្រាវជ្រាវ​ និង​ផ្សព្វផ្សាយ​កសិកម្ម​ និង (៤)ការបង្កើត​បរិយាកាស​មុខជំនាញ ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​ ​ក៏បាន​ជូន​យោបល់ ​ដល់​អ្នកចូលរួម ​ដែល​សុទ្ធតែជា​អង្គ​សំខាន់ ​ឱ្យ​ចាប់​អារ​ម្ម​ណ៏ ​ទៅលើ​ចំណុច​មួយចំនួន ដែល​ក្នុងនោះ​ត្រូវយក​ចិ​ត្ដ​ទុកដាក់​ចូលរួម​ពិភាក្សា ​ឱ្យបាន​ផុលផុស ​ដោយ​ឡែ​ផ្អែកលើ​បទពិសោធ​ន៏​ចំណេះដឹង​ និង​ជាពិសេស​លើ​មេរៀន​ជា​បទពិសោធ​ន៏ ​ដែល​ទទួលបាន​ដោយ​ជោគជ័យ ​នៃ​ការ​អនុវត្ដ​ន៏​គម្រោង​ផ្សព្វផ្សាយ​កសិកម្ម​កម្ពុជា-អូស្ដ្រាលី ​គម្រោង​លើកកម្ពស់​គុណភាព​កសិក​ម្ម​ គម្រោង​ ECOSORN ។ល។

ក្នុងន័យ​ធ្វើយ៉ាងណា​រៀបចំ​ផែនការ​សកម្មភាព​គម្រោង​សម្រាប់​ឆ្នាំ២០១១ ឱ្យមាន​លក្ខណៈ​ស៊ីជម្រៅ​ ប្រទាក់ក្រឡា​គ្នា ​និង​ស្របតាម​គោលនយោបាយ ជា​បច្ចុប្បន្នភាព ​របស់​រាជរដ្ឋាភិបាល។ គម្រោង​ត្រូវ​បង្កើនល្បឿន​អនុវត្ដ ​ឱ្យបាន​ទាន់​ផែនការកម្ម​វិធី ​របស់​ខ្លួន​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​រួម​ ​និង​ប្រសិទ្ធភាព​នៃ​ការចំណាយ​ថវិកា​គម្រោង ។

ជំរុញ​ការងារ​ផលិត​ពូជស្រូវ ​ដែល​បានកំណត់​ចំនួន១០ពូជ​ថ្មី ​ដល់​សហគម​ន៏​កសិកម្ម​នៅតាម​បណ្ដា​ខេត្ដ​គោលដៅ ដើម្បី​ចូលរួម​អនុវត្ដ​គោលនយោបាយ ​ស្ដីពី​ការជំរុញ​ផលិតកម្ម​ដំណាំ​ស្រូវ​ និង​ការនាំចេញ​អង្ករ។ ដោយ​ត្រូវ​ជួយ​បណ្ដុះបណ្ដាល​គ្រូ​ជំនាញ​ផលិតកម្ម​ដំណាំ​ស្រូវ ​នៅតាម​បណ្ដាល​ខេត្ដ​ គោលដៅ​បណ្ដុះបណ្ដាល​បទដ្ឋាន​បច្ចេក​ទេស​ដំណាំ​ស្រូវ​ ដល់​ភ្នាក់ងារ​ផ្សេ​ព្វ​ផ្សាយ​កសិកម្ម​ នៅ​មូលដ្ឋាន​ស្រុក ​និង​ភ្នាក់ងារ​ផ្សព្វផ្សាយ កសិកម្ម​ភូមិ ។

ជំរុញឱ្យមាន​បណ្ដា​ញក​សិ​ធុរកិច្ច​សហគម​ន៏​កសិកម្ម ​លើ​ផលិតកម្ម​ដំណាំ ស្រូវសំខាន់។ ទន្ទឹមនេះ​គម្រោង​ត្រូវ​សហការ​ជាមួយ​ដៃគូ​អនុវត្ដ​ន៏​គម្រោង​ និង​ម្ចាស់ជំនួយផ្សេងៗទៀត ​ឱ្យបាន​ជិតស្និទ្ធ ដើម្បី​ប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល ​នៃ​ការ​អនុវត្ដ​ន៏​គម្រោង។ កំណ​ត់ ​និង​ឯកភាព​ លើ​ប្រព័ន្ធធារាសាស្ដ្រ ដែលមាន​លទ្ធភាព​ស្រោចស្រព ២-៣ដង​ស្ថិតនៅក្នុង​តំបន់​គោលដៅ​ នៃ​គម្រោង CAVAC។

កំណត់ ​និង​ឯកភាព​លើ​បណ្ដាល​សកម្មភាព​នានា ដែល​ត្រូវ​ណែនាំ​ ដល់​កសិករ​ឱ្យប្រើ​ប្រាស់​អស់​លទ្ធភាព​ទឹក ​ដែលមាន​តាមរយៈ​ការបង្កើត​សហគម​ន៏​កសិករ​នូវ​បច្ចេកវិជ្ជា ​និង​បច្ចេកទេស​ ក្នុង​ផលិតកម្ម​ដំណាំ​ស្រូវ ពិសេស​ការលក់​ពូជស្រូវ១០មុខ ដែល​បានកំណត់​រួចហើយ ។ កំណត់​ជា​តំបន់​គំរូ ​ដែល​ផ្អែក​ឯកជន​អាចធ្វើ​ទំនាក់ទំនង​ និង​ចូលរួម​ប្រមូល​ទិញ​ឬ​ផលិត​តាមរយៈ​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា (Contract Farming)។

កំណត់ ​និង​ឯកភាពគ្នា​លើ​បណ្ដា​សកម្មភាព​ខ្លះ​ដែល​ CAVAC អាច​គាំទ្រ​ថវិកា ហើយ​ដែល​ត្រូវដាក់​ឆ្លង​សហប្រធាន​គណៈកម្មាការ​តម្រង់ទិស​របស់​គម្រោង (Co-chair of the Steering Committee) ។

ក្នុង​ពិធី​នោះដែរ ​ឯកឧត្ដម​រដ្ឋមន្ដ្រី​ ក្នុងនាម​ក្រសួងកសិកម្ម​ និង​ឯកឧត្ដម​ផ្ទាល់ ​បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​ទីភ្នាក់ងារ​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម​គ្រប់​កាលៈទេសៈ ហើយ​សង្ឃឹម​ឯកឧត្ដម​ថា កិច្ច​សហ​ប្រតិ​ប​តិ​ប​ត្ដិ​ការ នេះ​នឹង​បន្ដ​នូវ​ប្រពៃណី​ដ៏​ល្អ​ផូរផង​តទៅទៀត ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ របស់​ប្រជាពលរដ្ឋ​កម្ពុជា ​ឱ្យ​បានជា​អតិបរមា​តាម​ទិសដៅ​អភិវឌ្ឍ​ន៏ សហស្សវត្ស​រ៏​នៅ​កម្ពុជា ក៏ដូចជា​ក្នុង​ក្របខ័ណ្ឌ​ នៃ​សកល​ភា​វូ​នីយកម្ម​ផងដែរ។

ស្របតាម​ប្រសា​ន៏​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​តែងតែ​រំលឹកថា បញ្ហាសំខាន់​របស់​យើង​នៅពេល​ដែលមាន​វិបត្ដិ​ហិរញ្ញវត្ថុ​ពិភពលោក គឺ​ការទប់ស្កាត់​កុំឱ្យ​អ្នកក្រីក្រ ដែល​ត្រូវបាន​ចាក​ផុតពី​ភាពក្រីក្រ ហើយ​នោះ​ត្រូវ​ធ្លាក់​ចូលទៅក្នុង​ខ្សែបន្ទាត់​ក្រីក្រ​វិញ ។

ឯកឧត្ដម​រដ្ឋមន្ដ្រី ​បាន​រំលឹក​ផងដែរ ​ទាក់ទង​ទៅនឹង​ការគាំទ្រ​របស់​អូស្ដ្រាលី។ ឯកឧត្ដម​បានបញ្ជាក់​ថា ប្រទេស​អូស្ដ្រាលី​ជា​ម្ចាស់ជំនួយ​យ៉ាងសំខាន់ ​ក្នុងការ​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម ​នៅ​កម្ពុជា ​ចាប់តាំងពី​ឆ្នាំ១៩៩០មក​ម្លះ ហើយ​ដែល​បានផ្ដល់​ជំនួ​យ​ថវិការ​យ៉ាងច្រើន​ដល់​កម្ពុជា ដើម្បី​អភិវឌ្ឍ​ន៏​សមត្ថភាព​ស្រាវជ្រាវ​​ និង​ផ្សព្វផ្សាយ​កសិកម្ម​តាមរយៈ​កម្មវិធី​ជំនួយ​អភិវឌ្ឍ​ន៏​អន្ដរជាតិ​របស់​ AusAID និង ACIAR។

ប៉ុន្មាន​ឆ្នាំ​ក្រោយនេះ ជំនួយ​ហិរញ្ញវត្ថុ​ប្រមាញ៤០ភាគរយ ​នៃ​កម្មវិធី​ទ្វេភាគី​ត្រូ​ផ្ដល់​ដល់ក​ម្ពូ​ជា ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ភាពក្រីក្រ​ នៅ​ជនបទ​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ លើ​ការលើកកម្ពស់​ផលិតកម្ម កសិកម្ម​និង​ទីផ្សារ​កសិផល ។

ជារួម​អូស្ដ្រាលី​ បាន​បង្កើត​ទំនាក់​ទំនង​ការងារ ​យ៉ាងរឹងមាំ​ជាមួយ​ក្រសួងកសិកម្ម ហើយ​បាន​ចូលរួម​វិភាគទាន​ យ៉ាង​សន្ធឹកសន្ធាប់​ ក្នុងការ​អភិវឌ្ឍ​ន៏​វិស័យនេះ​ ដូចជា​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​អភិវឌ្ឍ​ន៏​កសិកម្ម​កម្ពុជា ​និង​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម​ជាដើម។ ក្រៅពីនេះ AuaAID បាន​ចូលរួម​ពិគ្រោះ​យោបល់​ តាំងពី​ឆ្នាំ២០០៥ លើ​វិធានការ​ទាំង​ឡា​យ ​ដែល​អាច​អនុវត្ដ​ ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម ​និង​កាត់បន្ថយ​ភាពក្រីក្រ​ នៅ​ជនបទ​តាម​គោលនយោបាយ​ដ៏​ស៊ីជម្រៅ​ របស់​រាជរដ្ឋាភិបាល។ AusAIDជា​ស្ថាបនិក​នៃ​យុទ្ធសាស្ដ្រ​កសិកម្ម ​និង​ទឹក​ដ៏​សំខាន់បំផុត ហើយ​ឥឡូវនេះ​កំពុង​ក្លាយជា​ដៃគូ​មួយ​ ក្នុង​ការផ្ដល់​ហិរញ្ញប្បទាន​ចាំបាច់ ​ក្នុងការ​អ​និ​វត្ដ​ន៏​យុទ្ធសាស្ដ្រ​នេះ ​ក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង ​CAVAC ដ៏​មាន​សារ​ប្រ​យោ​ជ​ន៏​នេះ៕

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងថ្នាក់ដឹកនាំក្រសួង ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ
នារសៀលថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បាន បំពាក់គ្រឿងឥស្សរិយយស សហមេត្រីជូនសាស្រ្តាចារ្យជប៉ុនចំនួន ៣នាក់
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ១២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញារង បរិញ្ញា និងបរិញ្ញាជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទ...
នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Dina Umali-Deininger នាយកគ្រប់គ្រងផ្នែកអាហារ និងកសិកម្មសកលប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកថ្មីនៃធនាគារពិភពលោក និងសហការី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:០០ ព្រឹក ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណៈប្រតិភូអញ្ជើញមកពីក្រសួងឧស្សាហកម្មបឋមនៃប្រទេសណូវែលហ្សឺឡង់ ដឹងនាំដោយលោកស្រី Jenny Reid ប្រធានផ្នែកគ្រប់គ្រងទីផ្សារអាស៊ីខាងត្បូង...
នៅទីស្តីការក្រសួង នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ពិធីចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្តីពី "អាទិភាពជាយុទ្ធសាស្រ្តស្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម" រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយមជ្ឈមណ្ឌលអូស្រ្តាលី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកអង្គារ ៩កើត ខែកត្តិក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី "ការលើកស្ទួយការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងកង្វះអាហា...
នៅសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្កិក ឆ្នាំកុរ ឯកស័ក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាថ្នាក់ជាតិ ស្តីពីវិធានការចម្រុះគ្រប់គ្រងដំណាំ និង សុវត្ថិភាពស្បៀងអាហារ
នៅសណ្ឋាគារអប្សារាផាឡេស (Apsara Palace Hotel) ខេត្តសៀមរាបនាព្រឹកថ្ងៃអង្គារ ២កើត ខែកត្តិក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ព្រមទាំងសហការីបានបន្តដំណើរមកភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីពិនិត្យ ស្ថានីយស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្ម...
កម្មវិធីទី៣ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ ទស្សនកិច្ចស្ថានីយ៍ស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍ ក្នុងភូមិស្វាយប៉ាត...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានបន្តដំណើរឆ្ពោះទៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
កម្មវិធីទី២ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអគាររដ្ឋបាលមន្ទីរកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមម៉ុម សារើន រួមជាមួយមន្ត្រីគម្រោងគ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គបានចុះពិនិត្យស្ថានភាព វឌ្ឍនភាព និង...
កម្មវិធីទី១ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ បន្តចុះពិនិត្យស្ថានភាព វឌ្ឍនភាព...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តក្រចេះ រួមដំណើរដោយលោកស្រី ចំរើន មុទិតា នាយកគម្រោងស្តីពី ការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២...
កម្មវិធីទី៣៖ ការចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ស្តីពីការបែងចែកដីសង្គមកិច្ច...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានបន្តដំណើរមកឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ
កម្មវិធីទី២៖ ការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង គ្រប់គ្រងធនធានទឹក ជលផល...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ព្រមទាំងសហការីបានដង្ហែអង្គកឋិនទានសាមគ្គីទៅវត្តមង្គលគីរី
បេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការីរយៈពេល ០៣ថ្ងៃ ពីថ្ងៃ២៧-២៩ ខែតុលា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Murayama Tsetuo នាយកក្រុមហ៊ុន Top Planning Japan Co., Ltd ដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបអំពីដំណើរការនៃការសិក្សាពីសក្តានុពលដំណាំស្វ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច...