ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ០៧ កញ្ញា ២០២០ 2622

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនារសៀលម៉ោង ១៥:០០ នាទី ថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្មនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសស្វីស ដែលបាននិងកំពុងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដោយភាគីស្វីសបានបន្តការអនុវត្តគម្រោង ប្រើប្រាស់ប្រព័ន្ធព័ត៌មានផ្កាយរណបជាមូលដ្ឋាន និងការធានារ៉ាប់រងដំណាំស្រូវក្នុងប្រទេសកម្ពុជា RIICE តាំងពីឆ្នាំ២០១២។ ដោយទទួលបានលទ្ធផលជាផ្លែផ្កា ភាគីស្វីសបានបន្តការអនុវត្តគម្រោងនេះជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបច្ចុប្បន្ននេះបានឈានដល់ជំហានទី៣ ២០១៩~២០២១ ក្នុងគោលបំណងគ្រប់គ្រងគ្រោះធម្មជាតិដែលប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវ និងស្វែងយល់ព័ត៌មានទិន្នន័យមួយចំនួនទៀតដូចជាផ្ទៃដីដាំដុះជាក់ស្តែង ពេលវេលាចាប់ផ្តើមរដូវដាំដុះ កម្រិតកំពូលនៃរដូវដាំដុះ ការព្យាករណ៍ទិន្នផលពាក់កណ្តាលរដូវ ការប៉ាន់ស្មានទិន្នផលពេលប្រមូលផល និងការវាយតម្លៃការបាត់បង់ដោយសារគ្រោះធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចេកវិទ្យា និងព័ត៌មានទាំងអស់នេះ គឺមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីជំនាញក្នុងការផ្តល់ទិន្នន័យនិងព័ត៌មានដល់ប្រជាកសិករ ហើយពិតជាស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួងក្នុងការជំរុញការអនុវត្តទំនើបកម្មកសិកម្ម យន្តុបនកម្មកសិកម្ម ការធ្វើកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការធ្វើផែនទីកំណត់តំបន់ដាំដុះ ជាពិសេសលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម និងតម្លៃបន្ថែម។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ភាគីស្វីស បន្តផ្តល់កិច្ចសហការដល់ក្រសួងលើការងារខាងលើ និងពិនិត្យលទ្ធភាពពង្រឹងសមត្ថភាពមន្ត្រីនិងប្រជាកសិករ កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាប្រព័ន្ធស្រោចស្រពដើម្បីឆ្លើយតបទៅនឹងបញ្ហាកង្វះទឹកបង្កដោយការប្រែប្រួលអាកាសធាតុ និងជំរុញការសិក្សា ស្រាវជ្រាវនិងផលិតពូជគ្រឹះ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

លោក Markus Buerli បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងដែលបាន និងបន្តអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយប្រសិទ្ធភាព តាមរយៈការជំរុញផលិតកម្មក្នុងស្រុក ជាពិសេសក្នុងដំណាក់កាលនៃជំងឺវីរុសកូវីដ-១៩។ លោកក៏ឯកភាពចំពោះកង្វល់របស់ឯកឧត្តមរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងបញ្ហាកង្វះទឹក និងកម្ពស់ទឹកនៅទន្លេមេគង្គមានកម្រិតទាបនៅឡើយ ដែលអាចជះឥទ្ធិពលដល់ការងារបង្កបង្កើនផលក្នុងឆ្នាំនេះ។ ហេតុដូច្នេះ ភាគីស្វីសកំពុងធ្វើការពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍មួយដែលកំពុងប្រតិបត្តិការនៅកម្ពុជាផងដែរ ដើម្បីរៀបចំគម្រោងឧបត្ថម្ភរយៈពេលខ្លី ផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងប្រព័ន្ធស្រោចស្រពដល់កសិករ។ មួយវិញទៀត ដោយពិនិត្យឃើញថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងអនុវត្តគម្រោង RIICE ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ភាគីស្វីសនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង ដោយគ្រោងនឹងចុះកិច្ចព្រមព្រៀងលើការអនុវត្តគម្រោងមួយផ្សេងទៀត ដែលជាគម្រោងជំរុញខ្សែច្រវាក់ផលិតកម្មដំណាំសាកវប្បកម្ម ហៅថាគម្រោងបន្លែ ផ្លែឈើកម្ពុជា CHAIN ជំហានទី៣ ពីខែមករា ឆ្នាំ២០២១ ដល់ ខែធ្នូ ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរក៏បានលើកប្រធានបទមួយចំនួនទៀតមកពិភាក្សាផងដែរ ដូចជាវឌ្ឍនភាពនៃការធ្វើវិសោធនកម្មច្បាប់ជលផល និងច្បាប់ព្រៃឈើផងដែរ។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...