ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានជួបពិភាក្សាជាមួយឯកឧត្តម Oded Forer រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃរដ្ឋអ៊ីស្រាអែល

ចេញ​ផ្សាយ​ ២៩ សីហា ២០២២ 2010

នៅវេលាម៉ោង ១៦:០០ ថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃរដ្ឋអ៊ីស្រា អែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងសហការីបានជួបពិភាក្សាជាមួយឯកឧត្តម Oded Forer រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃរដ្ឋអ៊ីស្រាអែល។ ជាបឋម តាមរយ:ឯកឧត្តម Oded Forere និងលោក Janathan Tzedakah តំណាងឲ្យក្រសួងការបរទេសនៃរដ្ឋអ៊ីស្រាអែល ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនលោកផ្ទាល់ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលអ៊ីស្រាអែល តាមរយ:ក្រសួងការបរទេស និងក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃរដ្ឋអ៊ីស្រាអែល ដែលបានផ្តល់កិច្ចសហ ប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាលើការអភិវឌ្ឍវិស័យកសិកម្មយ៉ាងល្អប្រសើរជារួម និងដោយឡែកការអភិវឌ្ឍធនធានមនុស្សតាមរយ:ការផ្តល់ឱកាសឲ្យនិស្សិតកម្ពុជាឆ្នាំទី៣ បានមកធ្វើកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋានក្នុងប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកទប់បច្ចុប្បន្នមានរយ:ពេល ១៤ឆ្នាំហើយ សរុបមាន និស្សិតចំនួន ១ ៤៦៩នាក់។ ឯកឧត្តមបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរពិតជាបានរឹតថែមមួយកម្រឹតទៀតដោយថ្មីៗនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានឯកភាពតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្កើនកូតានិស្សិតថែមក្នុង១ឆ្នាំ ៥០នាក់បន្ថែមទៀតសរុប ២៥០នាក់/ឆ្នាំ។ បច្ចុប្បន្នពួកគេបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការរួមចំណែក និងចែករំលែកបទពិសោធន៍ល្អៗទាក់ទងបច្ចេកវិទ្យាកសិកម្មទំនើបៗ ដែលទទួលបានពីប្រទេសអ៊ីស្រាអែលដើម្បីអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែរីកចម្រើនស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ចកម្ពុជា។ តាមរយ:កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អនុវិស័យសាកវប្បកម្មកម្ពុជាបាននិងកំពុងអភិវឌ្ឍគួរឲ្យកត់សម្គាល់ ឧទាហរណ៍ផ្ទះសំណាញ់បាននិងកំពុងរីកដុះដាលនៅទូទាំងប្រទេស ប្រព័ន្ធដំណក់ទឹកសម្រាប់ដំណាំ និងបន្លែបាននិងកំពុងអនុវត្តយ៉ាងទូលំទូលាយ។ ជាងនេះទៅទៀត មាននិស្សិតមួយចំនួនបាននិងកំពុងដំណើការអាជិវកម្មកសិកម្មដោយខ្លួនគេផ្ទាល់ នេះសរបញ្ជាក់ឲ្យឃើញថានិស្សិតបានបោះជំហានពីកសិករទៅជាកសិ-ធុរកិច្ចជាបន្តបន្ទាប់សម្រាប់ពេលអនាគត។ សម្រាប់ជំហានបន្ទាប់នៃកិច្ចសហប្រតិបត្តិការ ឯកឧត្ដមរដ្ឋមន្រ្តីបានលើកសំណើជូនឯកឧត្តមរដ្ឋមន្ត្រី Oded Forer និងក្រសួងការបរទេសឲ្យពិចារណា និងពិនិត្យលទ្ធភាពជួយឧបត្ថម្ភមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបង្ហាញបច្ចេកវិទ្យាកសិកម្មដែលរដ្ឋអ៊ីស្រាអែលឈានមុខមានដូចជាប្រព័ន្ធស្រោចស្រព ប្រព័ន្ធដំណក់ទឹក ផ្ទះសំណាញ់ និងកសិ-ធុរកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី Oded Forer បានសម្តែងនូវសេចក្តីរីករាយចំពោះវឌ្ឍនភាពន៍នៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសដំណឹងដែលនិស្សិតកម្ពុជាទទួលបានជោគជ័យនាពេលពួកគាត់បញ្ចប់កម្មសិក្សានៅប្រទេសអ៊ីស្រាអែល ហើយបានយកចំណេះដឹង និងបទពិសោធន៍ល្អៗទាំងនោះដើម្បីចូលរួមដល់ការអភិវឌ្ឍវិស័យនេះ។ ឯកឧត្តមរដ្ឋមន្ត្រី Oded Forer បន្ថែមថា ការផ្តល់កម្មសិក្សាជូននិស្សិតកម្ពុជានេះគឺគ្រាន់តែជំហានដំបូង និងជាឆ្អឹងខ្នងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំហានបន្ទាប់គឺត្រូវផ្សាភ្ជាប់វិស័យឯកជនរបស់ប្រទេសទាំងពីរ ជាក់ស្តែងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្រ្តីនេះតែម្តង។ ចំពោះករណីស្នើសុំបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបង្ហាញបច្ចេកវិទ្យាកសិកម្ម ភាគីអ៊ីស្រាអែលថានឹងយកទៅពិនិត្យ ពិចារណា និងពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធមួយជំហានសិន។ បច្ចុប្បន្ន វិស័យកសិកម្មនៅរដ្ឋអ៊ីស្រាអែលបាន និងកំពុងមានការផ្លាស់ប្តូរ ពីការផ្តោតសំខាន់លើការងារបង្កើនទិន្នផល មកជាការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ម្ហូបអាហារដែលផលិតនៅតំបន់វាលខ្សាច់ និងសមុទ្រ ដើម្បីឆ្លើយតបតាមការបម្រែបម្រួលអាកាសធាតុ។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រី Oded Forer អញ្ជើញ និងសង្ឃឹមថា ឯកឧត្តមរដ្ឋមន្រ្តីនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអន្តរជាតិដែលនឹងរៀបចំនៅរដ្ឋអ៊ីស្រាអែលនាខែតុលាខាងមុខនេះ។ សូមជម្រាបជូនថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីនៃក្រសួងទាំងពីរបានឯកភាពបង្កើតក្រុមការងារជំនាញ ដើម្បីរៀបចំអនុស្សារណៈនៃការយោគយល់គ្នាក្នុងស្មារតីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព បរិយាប័ន្ន និងនិរន្តរភាព។

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការរួមកម្ពុជា អឺរ៉ុប នៅទីក្រុងប្រុយសែល ប្រទេសប៊ែលហ្សិក ដើម្បីពិភាក្សាលើរបៀបវា...
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...