វេទិកាស្តីពី “ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព” ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ ២២ មករា ២០១៩ 449

នៅសណ្ឋាគារអង្គរផាលេសខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ៍ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ មានរៀបចំកិច្ចប្រជុំពេញអង្គលើកទី៨ នៃវេទិកាស្តីពី “ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព” ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា តំណាងមកពីស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងសមាជិក សមាជិកាប្រមាណ ២៥០នាក់។ វេទិកានេះត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គការរួមមាន IRRI, WCS, IFC, Global Affairs Canada, UN Environment និង FAO ក្នុងគោលបំណងទី១- លើកកម្ពស់ផលិតកម្មស្រូវប្រកបដោយគុណភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន ទី២- ការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងការកែច្នៃអង្ករ ទី៣- ការធ្វើពិពិធកម្មទីផ្សារអង្ករ និងជំរុញការនាំចេញ និងទី៤- បញ្ហាប្រឈម។លោកស្រី Jacqueline Hughes នាយករងវិទ្យាស្ថាន IRRI និងលោកស្រី Kundhavi Kadiresan តំណាងអង្គការ FAO ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិច បានធ្វើបទអន្តរាគមន៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីស្ថានភាពទូទៅនៃផលិតកម្មស្រូវ ការកែច្នៃ ការធ្វើពាណិជ្ជកម្ម ការងារស្រាវជ្រាវ ផ្សព្វផ្សាយ តម្លៃបន្ថែម ខ្សែច្រវាក់ផលិតកម្ម ការចូលរួមអភិវឌ្ឍន៍ពីគ្រប់ភាគីពាក់ព័ន្ធ វិស័យឯកជន និងបញ្ហាប្រឈមសំខាន់ៗដូចជាបញ្ហាជំងឺ សត្វល្អិត ការប្រែប្រួលអាកាសធាតុ និងបញ្ហាឱនភាពដីដែលអាចប៉ះពាល់ដល់ផលិតកម្មស្រូវ និងការផ្លាស់ប្តូរកម្មវត្ថុនៃការប្រើប្រាស់ដីកសិកម្ម ទៅជាដីលំនៅឋានវិញ។ល។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំពេញអង្គលើកទី៨នៃវេទិកាស្តីពី “ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព” ដ៏មានសារសំខាន់នាពេលនេ ហើយលោកក៏បានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានាដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងរៀបចំវេទិកានេះឡើងបានយ៉ាងល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ជូនអង្គពិធីជ្រាបថា បច្ចុប្បន្នវិស័យកសិកម្មកម្ពុជាកំពុងមានសក្តានុពល កាលានុវត្តភាព និងឧត្តមភាពសម្រាប់ទីផ្សារផលិតផលកសិកម្ម និងវត្ថុធាតុដើមនៅក្នុងតំបន់ និងនៅលើសាកលលោក ដោយប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអង្ករធំៗទាំង១០ ដែលក្នុងឆ្នាំ២០១៧ កម្ពុជាផលិតស្រូវបានចំនួនជាង ១០,៥លានតោន សល់ស្រូវចំនួនជាង៥លានតោនសម្រាប់នាំចេញ និងបាននាំចេញអង្ករផ្លូវការចំនួនជាង ៦៣៥ពាន់តោន។ បច្ចុប្បន្ន ដើម្បីឱ្យវិស័យនេះមានការរីកចម្រើនថែមមួយកម្រិតទៀត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងចក្ខុវិស័យក្នុងការធ្វើទំនើបភាវូបនីយកម្មផលិតកម្មកសិកម្មឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលនាំដល់កំណើនប្រាក់ចំណូល វិបុលភាព និងសុខុមាលភាពជូនប្រជាជន។ ជារួម គោលដៅអភិវឌ្ឍន៍វិស័យកសិកម្មគឺត្រូវបង្កើនការនាំចេញកសិផល ប្រកបដោយគុណភាព និងសុវត្ថិភាព តាមរយៈការលើកកម្ពស់ផលិតភាពផលិតកម្ម បង្កើនតម្លៃបន្ថែម និងពង្រីកការប្រកួតប្រជែងទីផ្សារ ព្រមទាំងរក្សាបានតុល្យភាពនៃការប្រើប្រាស់ដីកសិកម្មប្រកបដោយនិរន្តរភាព។
ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់យោបល់់មួយចំនួនជូនអង្គេពិធីដើម្បីជាចក្ខុវិស័យអនុវត្ត ផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព ដូចខាងក្រោម៖

ទី១- ត្រូវគិតគូររៀបចំដីស្រែឱ្យបានត្រឹមត្រូវតាមបច្ចេកទេស គ្រប់គ្រងទឹក ជី និងសត្វល្អិតឱ្យបានល្អ។ ត្រូវជ្រើសរើសប្រភេទពូជ ដែលផ្តល់ទិន្នផលខ្ពស់ សមស្របនឹងក្សេត្របរិស្ថាន ធន់នឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបនឹងតម្រូវការទីផ្សារ។ ត្រូវផ្តល់ការលើកទឹកចិត្ត និងពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្ម ដើម្បីផលិតក្នុងទ្រង់ទ្រាយធំ ដោយអនុវត្តយន្តការផលិតកម្មកសិកម្ម តាមកិច្ចសន្យាដោយស្មោះត្រង់រវាងអ្នកផលិត និងអ្នកប្រមូលទិញ ដោយអនុវត្តតាមស្តង់ដារផលិតកម្មស្រូវប្រកបដោយនិរន្តរភាព រួមបញ្ចូលទាំងការអនុវត្តកសិកម្មល្អ និងកសិកម្មសរីរាង្គ។
ទី២- ត្រូវបង្កើតស្តង់ដារផលិតកម្មស្រូវប្រកបដោយនិរន្តរភាព ព្រមទាំងកំណត់សូចនាករ និងយន្តការក្នុងការវាយតម្លៃបញ្ជាក់គុណភាពឱ្យបានត្រឹមត្រូវ ដើម្បីទទួលផលិតផលល្អពិតប្រាកដ ដែលទទួល ស្គាល់ដោយទីផ្សារជាតិ និងអន្តរជាតិ។
ទី៣- ត្រូវគ្រប់គ្រងជីជាតិដីឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវនិរន្តរភាពផលិតកម្ម ប្រសិទ្ធភាពសេដ្ឋកិច្ច និងតុល្យភាពប្រព័ន្ធបរិស្ថាន តាមរយៈការប្រើប្រាស់ជី ជាលក្ខណៈចម្រុះរវាងជីធម្មជាតិនិងជីគីមី ដោយផ្អែកលើប្រភេទដី និងតាមតម្រូវការជាក់ស្តែងរបស់ដំណាំ។ ព្យាយាមដាំដំណាំឆ្លាស់ ដូចជាដំណាំអំបូរសណ្តែកជាមួយដំណាំស្រូវ ដើម្បីកែលម្អគុណភាពដី បង្កើនជីជាតិដី និងកាត់បន្ថយការបំផ្លាញរបស់សមាសភាពចង្រៃ។ ទន្ទឹមនឹងនេះ ត្រូវអនុវត្តបច្ចេកទេសប្រមូលផល និងក្រោយពេលប្រមូលផលឱ្យបានល្អប្រសើរ ដើម្បីកាត់បន្ថយការបាត់បង់ផលស្រូវ និងបង្កើនគុណភាពស្រូវ អង្ករ ស្របតាមស្តង់ដារដែលអាចទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ។
ទី៤- ត្រូវបន្តពង្រឹង និងពង្រីកចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឱ្យបានល្អរវាងវិទ្យាស្ថាន IRRI និង UN Environment ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងប្រទេសដើម្បីជាប្រយោជន៍ដល់គ្រប់ភាគី ជាពិសេសដល់ប្រជាកសិករតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ និងសហគមន៍”។
 
ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថាគំនិត ទស្សនៈ និងបទពិសោធន៍ថ្មីៗពីអ្នកជំនាញ ក៏ដូចជាភាគីពាក់ព័ន្ធនានាដែលចូលរួមក្នុងអង្គវេទិកានេះពិតជាធាតុចូលដ៏មានសារៈសំខាន់ សម្រាប់ការចងក្រងនូវគោលនយោបាយ ផែនការមេអភិវឌ្ឍន៍វិស័យកសិកម្ម និងវិធានការជាដំណោះស្រាយនាពេលខាងមុខប្រកបដោយប្រសិទ្ធផល។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសហគមន៍កសិកម្មឆ្នើមឆ្នាំ២០២០ និងពិធីប្រកាសទទួលស្គាល់សម្ព័ន្ឋសហគមន៍កសិកម្មកម្ពុជា
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃអង្គារ ៣កើត ខែផល្គុន...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោក Yuichi Sugano (Chief Representative, JICA Cambodia) និង លោក NAKADA Shunichi (Senior Advisor of Agriculture Policy, Rural Development Department of JICA in Japan) និងសហការីដើម្បីសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០ព្រឹក ថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកនាយកប្រតិបត្តិនៃអង្គការ AFoCo និងសហការី ចូលជួបពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រ...
បន្ទាប់ពីពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គីភ័យដែលជាអំណោយរបស់ស្ថាប័នសេវាកម្មព្រៃឈើកូរ៉េនៃសាធារណៈរដ្ឋកូរ៉េ...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារ ណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តពន្លត...
នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ នារសៀលថ្ងៃចន្ទ ២កើត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Olga Reuvekamp, MBA (Executive Director Minnesota Agriculture and Rural Leadership (MARL) និងសហការី ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង១៤:៣០ រសៀលថ្ងៃសុក្រ...
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នារសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ...
សិក្ខាសាលាស្តីពីការ "ការពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ" ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី...
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យ Dr. Buyung Hadi តំណាងអង្គការ IRRI ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនារសៀលថ្ងៃអង្គារ ១០រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Ophelie BOURHIS នាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបាំរាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ថ្មីប្រចាំកម្ពុជា លោក Christain FUSILLIER...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច...
កិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព...
នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
កិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម "ឈ") ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម “ឈ”
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល សាលប្រជុំសែនពិដោរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុម “ក” បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ( ក្រុម"ក" ) នៃវេទិការរ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូអញ្ជើញមកពីក្រុមហ៊ុននាំមុខធំៗផ្នែកវិស័យកសិកម្មនៅសហរដ្ឋអាមេរិកចូលជួបសំដែងការគួរសម...
នៅទីស្តីការក្រសួង វេលាម៉ោង ១៥:៣០ រសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ...
ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅអគ្គនាយកដ្ឋានកៅស៊ូ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស...
ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេសម៉ាឡេស៊ី
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេសម៉ាឡេស៊ី។...