ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី KAMEI Haruko នាយិកាអង្គការ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ចេញ​ផ្សាយ​ ០៩ មេសា ២០២១ 3641

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩ព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច  ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី KAMEI Haruko នាយិកាអង្គការ JICA ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា និងក្រុមការងារបច្ចេកទេសរបស់គម្រោងដើម្បីពិនិត្យ និងវាយតម្លៃរួមលើវឌ្ឍនភាពនៃការអនុវត្តគម្រោងសម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២១។  
ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកស្រីនាយិកា និងសមាជិកក្រុមការងារបច្ចេកទេស ដែលបានខិតខំបំពេញ ការងារយ៉ាងស្វិតស្វាញសម្រេចបានលទ្ធផលដែលយើងនឹងពិនិត្យ និងវាយតម្លៃរួមគ្នាក្នុងពេលបន្តិចទៀតនេះ។ សកម្មភាពនេះបាន បង្ហាញពីការចូលរួមទទួលខុសត្រូវលើការអនុវត្តគម្រោងដែលទទួលបានការជួយឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ធានាបាននូវសន្តិសុខស្បៀង បង្កើតឱកាសការងារ និងកំណើនប្រាក់ចំណូលក្នុងគ្រួសារ។
កិច្ចប្រជុំបានដំណើរការតាមកម្មវិធី ដោយបានលើកយកលទ្ធផលរបស់គម្រោងនីមួយៗ និងបញ្ហាសំខាន់ៗមកពិនិត្យ វាយតម្លៃ និងពិភាក្សា ផ្តល់ធាតុចូលសំខាន់ៗក្នុងន័យធ្វើយ៉ាងណាឲ្យសកម្មភាពរបស់គម្រោងរក្សាបាននូវនិរន្តរភាព ជោគជ័យ ស្របទៅតាមបរិបទនៃស្ថានភាពបច្ចុប្បន្ន។ លទ្ធផលគម្រោងដែលលើកយកមកបង្ហាញ និងពិភាក្សាមាន ៖
១- Rice Seed Production and Promotion.
២- Capacity Buildig for Pesticide Residue Analysis in Agricultural Produce.
៣- Development and Dissemination of Sustainable Production System Based on Invasive Pest Management of Cassava. 
បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញដោយសង្ខេបអំពីលទ្ធផលរបស់គម្រោងទាំង៣ ដោយមន្រ្តីជំនាញ JICA រួចមក អង្គប្រជុំបានពិភាក្សា ចោទសួរ និងផ្តល់យោបល់ទាក់ទងនឹងដំណើរការនៃការអនុវត្តគម្រោង វឌ្ឍនភាពដែលយើងទទួលបាននាពេលនេះ រួមទាំងបញ្ហានានាដែលត្រូវរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមស្ថានភាពជាក់ស្តែងដែលយើងកំពុងប្រឈមនាពេលនេះ។ តាមការបង្ហាញរបស់មន្រ្តីអនុវត្តគម្រោង ឃើញថាលទ្ធផលសំខាន់ៗដែលគម្រោងទទួលបានគឺ៖ 
- គម្រោងបានរៀបចំប្រព័ន្ធវាយតម្លៃ និងបញ្ជាក់គុណភាពគ្រាប់ពូជស្រូវ (QDS: Quality Declared Seed System) និងបានបញ្ជូនទៅអគ្គនាយកដ្ឋានកសិកម្មដើម្បីពិនិត្យ និងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការលើកដំបូងនៅប្រទេសកម្ពុជា ហើយប្រព័ន្ធនេះបានសាកល្បងអនុវត្តរួចហើយនៅខេត្តព្រៃវែង តាកែវ និងខេត្តមួយចំនួនទៀត។ 
- បានបង្កើនការយល់ដឹងអំពីការប្រើប្រាស់ គ្រោះថ្នាក់ ការវិភាគ និងការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតចង្រៃ ព្រមទាំងការយល់ដឹងអំពីបច្ចេកទេស និងច្បាប់ពាក់ព័ន្ធដែលមានជាធរមាន។ 
- បានអភិវឌ្ឍប្រព័ន្ធផលិតកម្មពូជដំឡូងមី និងអភិរក្សពូជតាមរយ:ការបណ្តុះជាលិកានៅមន្ទីរពិសោធន៍ សុខភាពពូជ សត្វល្អិត និងជំងឺឆ្លង។ល។ 
- ជួយលើកកម្ពស់សមត្ថភាពយល់ដឹងអំពីខ្សែច្រវាក់តម្លៃផលិតកម្មវារីវប្បកម្ម ធ្វើឲ្យប្រសើរឡើងលើការបញ្ជាក់វិញ្ញាបនបត្រគុណភាពផលិតផលត្រី ដូចជា Cam-GAP និង Cam-ORG។ 
ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រចំពោះលទ្ធផលដែលក្រុមការងារសម្រេចបាន និងលើកទឹកចិត្តដល់ក្រុមការងារឲ្យបន្តខិតខំបន្ថែមទៀត ធ្វើយ៉ាងណាឲ្យគម្រោងមានឥទ្ធិពលកាន់     តែទូលំទូលាយដល់ថ្នាក់មូលដ្ឋាន ជាពិសេសវារីវប្បករ កសិករ និងសមាគមន៍កសិកម្មផលិតពូជស្រូវ ដំឡូងមី ទទួលយកទៅអនុវត្តបានល្អប្រសើរ ប្រយោជន៍ចូលរួមលើកកម្ពស់ផលិតភាព ផលិតកម្មពូជ វារីវប្បកម្ម ធានាបានគុណភាព និងសុវត្ថិភាព។ ព្រមជាមួយគ្នា ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យ JICA ពិនិត្យលទ្ធភាពជួយដល់ប្រព័ន្ធខ្សែច្រវាក់រក្សាផលត្រី និងបន្លែក្នុងទូត្រជាក់ ដើម្បីរក្សាទុកផលិតផលបានយូ ជាពិសេសជួយដល់សមាគមន៍ផលិតបន្លែ ឬបណ្តុំអាជីវកម្មបន្លែ និងត្រីនៅខេត្តគោលដៅរបស់គម្រោង។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតក្រុមហ៊ុន CSNC Agriculture Co.,Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមប្រជុំគណៈកម្មាធិការរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជា ក្រោមក្របខណ្ឌអ...
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះប្រតិបត្តិការបង្រ្កាប បទល្មើសនៅឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច ជលផលផ្នែករដ្ឋបាលជលផលក្រគរ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារជួបប្រជុំ​ជាមួយសហគមន៍កសិកម្មជ័យជំនះ នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ...
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំប្រតិភូក្រសួង ចូលរួមពិធីបុណ្យទន្លេ លើកទី៨ នៅខេត្តសៀមរាប
រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារជួបប្រជុំសហគមន៍សាលាវិស័យ នៅឃុំសាលាវិស័យ ក្នុងខេត្តកំពង់ធំ
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ...
ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លើកទី៤...
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានរៀបចំកិច្ចប្រជុំ...
សមត្ថកិច្ចជលផល ដឹកនាំដោយព្រះរាជអាជ្ញារងខេត្តកណ្តាល ចុះបង្ក្រាបទីតាំងផលិត និងលក់ចែកចាយឧបករណ៍ឆក់ត្រី នៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចជលផល នៃអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ...
ក្រុមការងារក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បពិនិត្យពិភាក្សា ពីស្ថានភាពខ្សែច្រវាក់តម្លៃស្វាយចន្ទីនាពេលបច្ចុប្បន្ន និងស្វែង...
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការស្ម័គ្រចិត្តអន្តរជាតិសម្រាប់ការផ្លាស់ប្តូរ និងសាមគ្គីភាព ន...
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ក្រុមការងាររបស់ខណ្ឌរដ្ឋបាលជលផល សហការជាមួយ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា ចុះប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី ជលផល និងបានណែនាំឲ្យប្រជាពលរដ្ឋប្រគល់ឧបករណ៍អាំងវែទ័រឆក់ត្រីជូនសមត្ថកិច្ចនៅសាលាឃុំអំពិលទឹក...
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមការងាររបស់ខណ្ឌរដ្ឋបាលជលផល បានសហការជាមួយ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» ដែលពិភាក្សាលើប្រធានបទស្ដីពី «ការផ្តល់ព័ត៌មាន...
នៅថ្ងៃ១២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំ២០២៣-២០២៤ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រួមជាមួយក្រុមការងារនិងដៃគូអភិវឌ្ឍន៍ ចុះពិនិត្យទីតាំងកែច្នៃរបស់ ក្រុមហ៊ុន អ៊ែមភល អាហ្រ្គោ ប្រដាក់ ឯ.ក (Ample Agrp Product Co.,...
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំក្រុមការងារពិនិត្យវឌ្ឍនភាពនិងតម្រង់ទិសការអនុវត្ដគម្រោងថ្នាក់ជាតិ CASDP/MAFF នៅខេត្តចំនួន៥
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម...