ដើម្បី​បង្កើន​ទិន្នផល​ត្រូវ​ដល់ពេល​ដែល​ប្រជាកសិករ​ទទួល​បច្ចេក​វិជ្ជា ប.វ.ស ហើយ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 1355

ឯកឧត្តមបណ្ឌិត ច​ន្ទ័ សារុន ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ  បាន​រំលឹក​ដល់​កសិករ ​នៅ​ស្រុក​រមាសហែក ខេត្តស្វាយរៀងថា ដើម្បី​បង្កើន​ទិន្នផល​ស្រូវ​គឺ ដល់ពេល​ហើយ​ដែល​កសិករ​ត្រូវ​ទទួលយក​បច្ចេកទេស​ថ្មី ​ក្នុងការ​អនុវត្តន៍​ប្រពលវប្បកម្ម​តាម​គោលការណ៍​ធម្មជាតិ ដែល​ហៅ​កាត់​ថា ប.វ.ស។

មន្ត្រី​ខុទ្ទកាល័យ​ឯកឧត្តម​រដ្ឋមន្ត្រី​ បានឱ្យដឹង​កាលពី​ថ្ងៃទី១១ ខែតុលា​នេះ​ថា​ កាលពី​ថ្ងៃទី១០ ខែតុលា ឯកឧត្តម​រដ្ឋមន្ត្រី ​រួមជាមួយ​ទីប្រឹក្សា មន្ត្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​មួយចំនួន​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការធ្វើ​ស្រែ​បង្ហាញ ការប្រើប្រាស់​កាកសំណល់​ឡ​ជីវឧស្ម័ន សិប្បកម្ម​ផលិត​នំ​បញ្ចុក​របស់​កសិករ និង​ជួប​សំណេះសំណាល​ជាមួយ​កសិករ និង​ភ្នាក់ងា​ពេទ្យសត្វ​ភូមិ​ចំនួន២២នាក់។

តាម​របាយការណ៍​រប​ស់លោក​ប្រធាន​មន្ទីរ​កសិកម្ម​ បានឱ្យដឹង​ថា នៅ​ដើមឆ្នាំ​ការងារ​ដាំ​ដុះ​ជួប​បញ្ហា​រាំងស្ងួត សត្វ​មមាច​ត្នោត​ដោយ​កន្លែង។ ទោះជា​យ៉ាងណាក៏ដោយ​មន្ទីរ​កសិក​ម្ម​ក៏ដូចជា​បងប្អូន​ប្រជាកសិករ​ បាន​ខិតខំ​ដក​ស្ទូង​ហើយ​គ្រប់​ផែនការ ​ដែល​បានកំណត់​ជាក់ស្ដែង​ទូទាំង​ខេត្ត​សម្រេចបាន​ជាង១៦៦ពាន់​ហិច​តា ហើយ​តាម​ការវាយតំ​លៃ​ជារួម​ឆ្នាំនេះ​ស្រូវ​មានការ​លូតលាស់​បានល្អ​ស្ទើរតែ​ទូទាំង​ខេត្ត។

ឆ្លៀត​ក្នុងឱកាស​នោះដែរ ដោយ​អនុវត្តន៍​តាម​ប្រសាសន៍​ណែនាំ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ប្រាប់​ប្រជាកសិករ​ថា ក្រសួងកសិកម្ម​បានសម្រេច​បញ្ចេញ​ពូជស្រូវ១០ប្រភេទ។ ការបញ្ចេញ​ពូជ​ទាំង១០ប្រភេទ​នេះ គឺ​ក្នុង​គោលបំណង​បង្កើន​ផលិតកម្ម​ស្រូវ ដើម្បី​ជំរុញ​ការនាំចេញ​ឱ្យបាន​គ្រប់១លាន​តោន​ក្នុង១ឆ្នាំ​តាម​ផែនកា​របស់​រដ្ឋាភិបាល និង​ជាពិសេស​ដើម្បីឱ្យ​បងប្អូន​ប្រជាកសិករ​បាន​ស្គាល់ និង​យកទៅ​ប្រើប្រាស់។

ដើម្បី​បង្កើន​ទិន្នផល​ស្រូវ​យើង​ត្រូវ​ទទួលយក​នូវ​បច្ចេកវិជ្ជា ប.វ.ស រួមផ្សំ​នឹង​ការធ្វើ​កំណត់ត្រា​ដូចជា​ការប្រើ​ជី ពូជ កម្លាំង​ពលកម្ម រួច​ទូទាត់​នៅពេល​ទទួលផល តើ​ខាត ឬ​ចំណេញ? មួយវិញទៀត​ក្រោយពេល​ច្រូតកាត់​កុំ​ទុក​ដី​ឱ្យនៅ​ទំនេរ​ត្រូវ​ប្រើ​វា​ឱ្យអស់​លទ្ធភាព។

ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើរ​ឱ្យ​មន្ទីរ​កសិកម្ម​ក៏ដូចជា​អគ្គនាយកដ្ឋាន​កសិកម្ម​ត្រូវ​នាំគ្នា​ពិនិត្យ​ពិចារណា​ឡើងវិញ​លើ​ផ្ទៃដី​ស្រែប្រាំង​របស់​យើង​ឆ្នាំនេះ ព្រោះ​កម្រិត​ទឹកភ្លៀង និង​ទឹកទន្លេរ​មាន ទាប​ជាង​ឆ្នាំមុន។ ចំពោះ​គម្រោង​រៀបចំ​តាំងពិព័រណ៍​កសិកម្ម​ឆ្នាំ ២០១០ របស់​មន្ទីរ​កសិកម្ម​ក៏័​សុំឱ្យ​អ​ញ្ចើ​ញ​មន្ទីរ​កសិកម្ម​គ្រប់​ខេត្ត​ទាំងអស់​ចូលរួម​ដើម្បី​ដកស្រង់​បទពិសោធន៍ ហើយក៏​សូមឱ្យ​មន្ទីរ​កសិកម្ម​គ្រប់​ខេត្ត​រៀបចំ​ធ្វើឱ្យបាន​គ្រប់គ្នា​រៀងរាល់​ឆ្ឋាំ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងសហការី បានអញ្ជើញចូលរួមបានស្ដាប់បទបង្ហាញអំពីយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម
នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodriguez Barrios អគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា
រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រីបន្តជួបពិភាក្សាការងារជាមួយលោកជំទាវ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសារធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា
នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបសំណេះសំណាលជាមួយ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងប្អូនៗជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្
ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្តល់អនុសាស្ត្រ៣ចំណុចសំខាន់ៗ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ...
កម្មវិធីទី៤៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យសិប្បកម្មត្រីចំហុយ ជា ធូ នៅ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
កម្មវិធីទី៣៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យការកែច្នៃបង្គាក្រៀមរបស់សហគមន៍នេសាទ នៅតំបន់ព្រៃការពារកោងកាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់...
កម្មវិធីទី២៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យផលិតកម្មបន្លែ នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
កម្មវិធីទី១៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា មួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ លើការងារអភិវឌ្ឍវិស័យកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងសហការីអមដំណើរ ចុះពិនិត្យផលិតកម្មចេកអំបូងលឿង របស់ក្រុមហ៊ុន Long Mate នៅស្រុកឈូក ខេត្តកំពត
កម្មវិធីទី២៖២៣-វិច្ឆិកា ឆ្នាំ២០២២ (ស្រុកឈូក ខេត្តកំពត)៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានចុះពិនិត្យទីសត្តឃាតដ្ឋានទំនើបរបស់ក្រុមហ៊ុន CP Cambodia
កម្មវិធីទី១៖២៣-វិច្ឆិកា ឆ្នាំ២០២២ (ឃុំជម្ពូវ័ន្ត ស្រុកជុំគិរី ខេត្តកំពត)៖ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តជួបសំណេះសំណាលជាមួយបងប្អូនម្ចាស់ចម្ការទុរេននៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត
ចូលដល់កម្មវិធីទី៥៖ នាសៀលថ្ងៃទី២២ ខែវិច្ឆិកា នេះដែរ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម ម៉ៅ ធនិន្ទ​ អភិបាលនៃគណ:អភិបាលខេត្តកំពត លើការងារអភិវឌ្ឍវិស័យកសិកម្ម
កម្មវិធីទី៤៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដដែល៖ ឯកឧត្តមរដ្ឋមន្ត្រីបានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម...