ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញធ្វើទស្សនកិច្ចត្រួតពិនិត្យសកម្មភាពការងារ និងជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI)

ចេញ​ផ្សាយ​ ១៦ មករា ២០២៣ 1917

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញធ្វើទស្សនកិច្ចត្រួតពិនិត្យសកម្មភាពការងារ និងជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) ====== នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីអមដំណើរបានអញ្ជើញធ្វើទស្សនកិច្ចត្រួតពិនិត្យសកម្មភាពការងារ និងជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) ។ ក្នុងពិធីទស្សនកិច្ចនេះ ឯកឧត្តម រដ្ឋមន្ត្រី បានអញ្ជើញត្រួតពិនិត្យទៅលើលទ្ធភាពដាំដុះពូជស្រូវចំប៉ីស៧០ និងត្រួតពិនិត្យទៅលើសំណាប ព្រមទាំងបានបន្ថែមធាតុចូលបន្ថែមទាក់ទងនឹងការដឹកជញ្ជូន។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានពិនិត្យទៅលើការវាយតម្លៃស្រឡាយស្រូវ និងសំណាកពូជមួយចំនួនដែលមានការទុកដាក់យ៉ាងល្អដោយក្រុមការងារវិទ្យាស្ថាន និងបានស្វែងយល់អំពីបច្ចេកទេសជាលិកាវប្បកម្មផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រីបានអញ្ជើញពិនិត្យមន្ទីរពិសោធន៍ជីវបច្ចេកវិទ្យា និងស្ដាប់បទបង្ហាញទាក់ទងនឹងដង្កូវនាង ដែលអាចមានលទ្ធភាពផលិតសូត្របានល្អ ពីពូជខ្មែរយើង ដោយមានការបង្កាត់ជាមួយពូជនាំចូលពីកូរ៉េ ដែលបានលទ្ធផលពូជថ្មីមួយមន្ថែម គឺ CK1.7.4 ដែលមានភាពធន់ទ្រាំទៅនឹងអាកាសធាតុ។ ក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា វិទ្យាស្ថានត្រូវបន្តជំរុញការស្រាវជ្រាវលើការងាររបស់ខ្លួនបន្ថែមទៀតឱ្យអស់លទ្ធភាព និងបន្តធ្វើការងារពាក់ព័ន្ធជាមួយដំណាំស្រូវឱ្យមាននិរន្តរភាព។ ក្នុងនោះដែរ ឯកឧត្តម បានបន្ថែមទៀតថា វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា ត្រូវគិតគូផងដែរពីប្រសិទ្ធភាពនិងនិរន្ដរភាពសេដ្ឋកិច្ចរបស់ខ្លួន និងត្រូវមានការសហការជាមួយក្រុមហ៊ុនដៃគូនានាបន្ថែមទៀត។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យខាងវិទ្យាស្ថានគួរតែគ្រប់គ្រងការផលិតពូជ ឈានទៅរកវិញ្ញាបនប័ត្រពូជស្រូវ និងបន្តពង្រីកខ្លួន រហូតដល់ក្លាយជារាជបណ្ឌិតសភាកសិកម្មនាថ្ងៃខាងមុខ៕

ដំណាំពោតបារាំង
ពោតបារាំង ឬហៅថាអូក្រា មានឈ្មោះជាភាសាបរទេសថា Okra ឬ Ladies’ Finger។ វាត្រូវបានដាំដុះច្រើនជាងគេនៅតំបន់ត្រូពិចនៅជុំវិញពិភពលោក...
កម្រងរូបភាពកម្មវិធី«កសិកម្ម វាលបៃតង»
កម្រងរូបភាពកម្មវិធី«កសិកម្ម វាលបៃតង» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ទស្សនៈរបស់អ្នកចូលរួមដាក់តាំងពិព័រណ៌ ផលិតផលកសិកម្ម ក្នុងកម្មវិធី “កសិកម្ម វាលបៃតង”
តំណាងក្រុមហ៊ុន និងសហគមន៍មួយចំនួនបង្ហាញទស្សនៈផ្សេងៗ ក្នុងការចូលរួមដាក់តាំងពិព័រណ៌ជាម្ហូបអាហារ...
ប្រសាសន៍ស្វាគមន៍ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ថ្លែងនាឱកាសកម្មវិធី «កសិកម្ម វាលបៃតង»
ប្រសាសន៍ស្វាគមន៍ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ថ្លែងនាឱកាសកម្មវិធី «កសិកម្ម...
ក្រសួងកសិកម្ម រៀបចំកម្មវិធី កសិកម្ម វាលបៃតង” ដើម្បីបង្ហាញពីផលិតផលកសិកម្ម
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកម្មវិធី...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតី បើកពិពណ៌ការងារក្នុងវិស័យអប់រំកសិកម្ម នៅសាកលវិទ្យាភូមិន្ទកសិកម្ម
នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Martin V’avra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិនិត្យវឌ្ឍភាពការងាររបស់សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (កាស៊ីក)
នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ក្រសួងចំនួន៣ សហការជាមួយអាជ្ញាធរខេត្ត និងដៃគូអភិវឌ្ឍ រៀបចំ “វេទិកាស្វាយចន្ទី” ក្នុងខេត្តកំពង់ធំ
នៅថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម...
អ្នកសារព័ត៌មាន៖ ដំណើរទស្សនកិច្ចជាឱកាសស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជាបានកាន់តែច្បាស់
ដំណើរទស្សនកិច្ចសារព័ត៌មាន និងទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា...
វេទិកាស្វាយចន្ទី ក្រោមមូលបទ ”យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពលស្វាយចន្ទីកម្ពុជា” នឹងធ្វេីឡេីងនៅថ្ងៃទី ០៦-០៧ ខែធ្នូ​ ឆ្នាំ២០២៣ ខាងមុខនេះ​ នៅទីតាំង សួនច្បារក្រុងស្ទឹងសែន...
វេទិកាស្វាយចន្ទី ក្រោមមូលបទ ”យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពលស្វាយចន្ទីកម្ពុជា”...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្តជីលីនប្រទេ...
នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម FANG Chunming អនុប្រធានគណៈកម្មាធិការកណ្តាលសភាប្រជាជនខេត្តក្វាងស៊ី
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ Teo Ly Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការជ្រើសរើសមន្ត្រីកសិកម្មឃុំ ធ្វើដោយតម្លាភាព
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា...