ឯក​ឧត្ដមបណ្ឌិត​ អ៊ុក រ៉ាប៊ុន ​ជួបពិភាក្សាជាមួយ​ ឯកឧត្ដម​ Jean-Claude POIMBOEUF ​ឯក​អគ្គរដ្ឋ​ទូត​នៃប្រទេស​បារាំង​

ចេញ​ផ្សាយ​ ២៥ មករា ២០១៨ 2016

ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​រំលឹក​នូវ​ប្រវត្តិ​នៃ​ចំណង​ដ៏​ល្អប្រសើរ​ដែល​ធ្លាប់មាន​ជា​យូរអង្វែង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​បារាំង ហើយ​បារាំង​បាន​ស្រាវជ្រាវ​និង​បន្សល់​នូវ​ឯកសារ​ជាច្រើន​សម្រាប់​ជា​ប្រ​យោ​ជ​ន៏​ដល់​ប្រទេស​កម្ពុជា​ដែល​នៅតែ​ប្រើប្រាស់​មកទល់​បច្ចុប្បន្ន ពិសេស​ការកសាង​និង​និង​ស្ថាបនា​ប្រទេស​កម្ពុជា​ឡើងវិញ​ក្រោយ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​ដើម​ទស្សវត្ស​ទី៩០ ដែល​ប្រទេស​បារាំង​បាន​ផ្តល់នូវ​ជំនួយឥតសំណង​ជាច្រើន​សម្រាប់​កម្ពុជា​និង​ដោយឡែក​សម្រាប់​វិស័យ​កសិកម្ម ជាអាទិ៍​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​វិស័យ​កសិកម្ម​ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ប្រជាកសិករ​នៅ​តំបន់​ជនបទ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​និង​គម្រោង​អភិវឌ្ឍ​ន៏​ក្នុង​វិស័យ​កសិកម្ម​ជាច្រើន​ដែលមាន​ជា​បន្តបន្ទាប់​រហូតមក​ទល់​ពេលនេះ ដូចជា​គម្រោង​អភិវឌ្ឍ​ន៏​កៅស៊ូ​គ្រួសារ ពិពិធ​កម្ម​កសិកម្ម គម្រោង​គាំទ្រ​ដល់​ការធ្វើ​ពាណិជ្ជកម្ម​អង្ករ​ទ្រទ្រង់​ដល់​ការចូលរួម​អនុវត្ត​គោលនយោបាយ​ស្តីពី​ការជំរុញ​ផលិតកម្ម​ស្រូវ​និង​ការនាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល។

ជាការ​ឆ្លើយតប ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា(Jean-Claude POIMBOEUF) បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​និង​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ដែលជា​វិស័យ​អាទិភាព​មួយ​ដ៏​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ។ឯកឧត្តម​ទូត បានលើកឡើង​ក្នុងជំនួប​សវនាការ​ជាមួយ​ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​រសៀល​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ក្នុងឋានៈ​ដែល​ឯកឧត្តម​ទើបត្រូវ​បានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។ឱកាស​នោះ ឯកឧត្តម​ទូត​មានបំណង​ស្វែងយល់​អំពី​សកម្មភាពសំខាន់ៗក្នុង​វិស័យ​កសិកម្ម​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យនេះ​ឱ្យបាន​ល្អប្រសើរ។

ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ជូន​ភ្ញៀវ​អំពី​ចំនុចសំខាន់ៗដែល​បានចែង​យ៉ាងច្បាស់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល​សម្រាប់​វិស័យ​កសិកម្ម​ដែលជា​វិស័យ​សំខាន់​មួយ​ក្នុងការ​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការបង្កើន​ផលិតភាព ពិពិធ​ភា​វូប​នី​កម្ម​និង​ពា​ណិ​ជ្ជូ​ប​នីយកម្ម ផលិតផល​កសិកម្ម​ជាពិសេស​ការបង្កើន​ផលិតកម្ម​ស្រូវ​និង​ការនាំចេញ​អង្ករ។ ​គួរកត់សម្គាល់​ថា​រហូត​មកដល់​ខែសីហា ឆ្នាំ២០១៤ នេះ​កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ចំនួន​ប្រមាណ ២៣៥ពាន់​តោន បើ​ប្រៀបធៀប​ទៅនឹង​ការនាំចេញ​រយៈពេល១២ខែ​ឆ្នាំ២០១៣ដែលមាន​ចំនួន​ប្រមាណ៣៨០ពាន់​តោន​ហើយ​ទិសដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺមាន​បំណង​នាំ​អង្ករ​ចេញ​ឱ្យបាន​យ៉ាងតិច១លាន​តោន​នៅ​ឆ្នាំ២០១៥។ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​បារាំង​ក៏ដូចជា​សហភាព​អ៊ឺរ៉ុប​ដែល​បាន​បើកទូលាយ​ទីផ្សារ​សម្រាប់​អង្ករ​កម្ពុជា​និង​សង្ឃឹមថា​សហភាព​អ៊ឺរ៉ុប​នឹង​បន្ត​ទទួល​នូវ​ការ​នាំចូល​អង្ករ​កម្ពុជា។ ​រីឯ​បញ្ហា​ដែល​ជួបប្រទះ​ក្នុង​វិស័យ​នាំ​អង្ករ​ចេញ​នេះ​រួមមាន កង្វះ​ឧបករណ៍​សំ​ងួ​ត​និង​ម៉ាស៊ីន​កែច្នៃ​ស្រូវ​អង្ករ​ទៅតាម​ស្តង់ដារ​ទីផ្សារ​ដែល​ថវិការ​ជាតិ​នៅមានកម្រិត​នៅឡើយ​ខណៈដែល​កម្ពុជា​ត្រូវការ​ជា​ចាំបាច់​នូវ​ការវិនិយោគ​ពី​វិស័យ​ឯកជន​ក៏ដូចជា​អ្នកវិនិយោគទុន​បរទេស​ផងដែរ។

ក្រៅពី​ស្រូវ​អង្ករ​កម្ពុជា​នៅមាន​ផលិត​កសិកម្ម​មួយចំនួនទៀត​ដូចជា ដំឡូង​មី ពោត ស​ណ្តែ​ង​សៀង ម្រេច ស្ករអំពៅ ផ្លែស្វាយ ផ្លែ​ចេក។ល។ដែលមាន​សក្តានុពល​ស​ម្រា​ប់​នាំចេញ ហើយ​ដែល​មួយរយៈ​កន្លងមកនេះ​កម្ពុជា​បាននិងកំពុង​រៀបចំ​ពិធីសារ ព្រមទាំង​តម្រូវការ​ផ្នែកអនាម័យ​និង​ភូតគាម​អនាម័យ​ជាមួយ​ប្រទេស​ចិន​ក្នុង​ការនាំចេញ​ផលិតផល​ទាំងនេះ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ហើយ​សង្ឃឹមថា​ទីផ្សារ​សហភាព​អ៊ឺរ៉ុប​នឹងត្រូវ​ការផលិត​ផល​ទាំង​នេះដែរ។ ​ទន្ទឹមនឹងនេះ​កម្ពុជា​នៅមាន​ផលិតផល​ជលផល​សម្រាប់ធ្វើ​ការនាំ​ចេញ​ផងដែរ ថ្វីត្បិតតែ​កម្ពុជា​កន្លងមក​បាន​នាំចេញ​ផលិតផល​ជលផល​តិចតួច​នៅឡើយ​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ថៃ​និង​វៀតណាម តែ​កម្ពុជា​បាននិងកំពុង​ជំរុញ​ការការពារ​ធនធាន​ជលផល ជាពិសេស ជំរុញ​ការអភិវឌ្ឍន៍​ផ្នែក​វារីវប្បកម្ម​នេះ​យ៉ាង​យកចិត្តទុកដាក់។លើសពីនេះទៅទៀត​ពាក់ព័ន្ធ​ការអភិវឌ្ឍ​សហគម​ន៏​កសិកម្ម​ដោយ​ផ្អែកលើ​ច្បាប់​ស្តីពី​សហគមន៍​កសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មានបំណង​ជំរុញ​ការអភិវឌ្ឍ​សហគមន៍​នេះ​ឱ្យ​ប្រែក្លាយ​ទៅជា​សហគមន៍​ពាណិជ្ជកម្ម​កសិកម្ម ហើយ​ដែល​ក្រសួង​សង្ឃឹមថា​រដ្ឋាភិបាល​បារាំង​តាមរយៈ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) នឹង​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កិច្ចការ​នេះ។

ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ដំណាំ​កៅស៊ូ ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ជូន​ភ្ញៀវ​ថា រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ កម្ពុ​ជាមាន​ផ្ទៃដី​ចម្ការកៅស៊ូ​ប្រមាណ ៣០០ពាន់​ហិកតា ដែល​ក្នុងនោះ​ភាគច្រើន​ជា​ចម្ការកៅស៊ូ​គ្រួសារ ហើយ​ដែល​កន្លងមកនេះ​បាន​ជួប​ប្រឈម​នឹង​បញ្ហា​កម្មសិទ្ធិ​ដីធ្លី។ប៉ុន្តែ​ដោយសារ​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី​របស់​រាជរដ្ឋាភិបាល​បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ ធ្វើឱ្យ​គ្រួសារ​ដែលមាន​ចម្ការកៅស៊ូ​ទទួលបាន​ប្លង់​កម្មសិទ្ធិ​ដី​ដែល​អាច​យកទៅ​ប្រើប្រាស់​ក្នុងការ​អភិវឌ្ឍ​ដំណាំ​កៅស៊ូ​របស់ខ្លួន។ ​ឆ្លៀត​ក្នុងឱកាស​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​បារាំង​និង AFD ដែល​បាន​ជួយ​ឧ​ប​ត្ត​ម​ទាំង​ថវិការ ធនធានមនុស្ស​និង​បច្ចេកទេស​ក្នុងការ​អភិវឌ្ឍ​វិស័យ​កៅស៊ូ​នៅ​កម្ពុជា​ជាពិសេស​កៅស៊ូ​គ្រួសារ។ ​ជារួម​ភាគី​បារាំង​បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម​រដ្ឋមន្ត្រី​ ​និង​បាន​បញ្ជាក់ថា​អ្វីដែល​រដ្ឋាភិបាល​បារាំង​និង AFD បាននិងកំពុង​ជួយឧបត្ថម្ភ​នេះ​ត្រូវបាន​មើលឃើញថា​កំពុងតែ​បំពេញ​នូវ​តម្រូវ​ការអភិវឌ្ឍ​របស់​កម្ពុជា ហើយ​រដ្ឋាភិបាល​បារាំង​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការជួយ​កម្ពុជា​បង្ក​លក្ខណៈ​ឱ្យ​ទំនាក់ទំនង​ការងារ​កាន់តែ​ប្រសើរឡើង ព្រមទាំង​ជួយ​កៀងគរ​លើកទឹកចិត្ត​វិនិយោគិន​បារាំង​ឱ្យមកធ្វើ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម ជាពិសេស​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា។ ​ឆ្លៀតឱកាស​នោះ ឯកឧត្តម​ទូត​ក៏បាន​អ​ញ្ចើ​ញ​ឯកឧត្តម​រដ្ឋមន្ត្រី​ចូលរួម​ក្នុង “ទិវា​ឆ្នាំ​អន្តរជាតិ​នៃ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ” ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុ​ជានា​ថ្ងៃទី២៤-២៥ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ។

ជាទី​បញ្ចប់ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​បារាំង​និង​ទីភ្នាក់ងារ AFD ដែល​បាន​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដើម្បី​កំណើន​សេដ្ឋកិច្ចជាតិ ពិសេស​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​អ៊ឺរ៉ុប​ព្រមទាំង​គាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី​នេះ​ឱ្យបាន​ល្អប្រសើរ​ថែមទៀត។

កិច្ចសវនាការ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​បរិយាកាស​រីករាយ ស្និទ្ធស្នាល​ ​និង​កិច្ចសហប្រតិបត្តិការ​ខ្ពស់។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...