ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិកម្ម"

ចេញ​ផ្សាយ​ ០៤ ធ្នូ ២០១៩ 2161

នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិកម្ម"។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ បុគ្គលិកព្រមទាំងក្មួយៗនិស្សិតចំនួន ៧៥០នាក់។

ជាបឋមឯកឧត្តមង៉ោ ប៉ុនថាន សាកលវិទ្យាធិការ បានមានមតិស្វាគមន៍ និងថ្លែងហេតុជូនអង្គពិធីជ្រាបអំពីការរៀបចំសិក្ខាសាលាទាក់ទងប្រធានបទខាងលើ និងបន្ទាប់មកលោកស្រី កៅ សុជីវី អគ្គលេខាធិការរង និងជាប្រធានក្រុមការងាររបស់ក្រសួងបានអានរបាយការណ៍បង្អុលបង្ហាញជូនអង្គពិធីបានជ្រាបអំពីសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបានក្នុងរយៈពេលកន្លងទាក់ទងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិកម្ម បញ្ហាប្រឈម សំណូមពរ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២០។ ក្នុងឱកាសនេះផងដែរ លោកជំទាវ ជូ ប៊ុនអេង បានធ្វើបទបង្ហាញអំពីស្ថានភាពទូទៅនៃការជួញដូរមនុស្ស ផលប៉ះពាល់ដល់ដំណើរការនៃការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច វប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ខ្មែរយើងដោយសារអំពើជួញដូរមនុស្សក្នុងវិស័យកសិកម្ម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យនេះ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ជាពិសេសវត្តមានរបស់លោកជំទាវរដ្ឋលេខាធិការ ហើយលោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធដែលសហការរៀបចំសិក្ខាសាលានេះឡើងបានយ៉ាងល្អប្រសើរ និងជាពិសេសសមិទ្ធផលដែលក្រុមការងារសម្រេចបានទាក់ទងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិកម្ម"។ ឆ្លៀតយកឱកាសនេះ លោកបានជម្រាបជូនអង្គពិធីថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍផ្នែកសេដ្ឋកិច្ចតាមបែបឧស្សាហកម្ម កសិឧស្សា ហកម្ម និងកសិធុរកិច្ចផ្សេងៗទៀត គឺមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលជាហេតុធ្វើឲ្យមានតម្រូវការកំលាំងពលកម្មយ៉ាងច្រើនជាមួយនឹងប្រាក់កម្រៃខ្ពស់ ហើយចាំបាច់កំលាំងពលកម្មទាំង អស់នោះបានស្រូបទាញយកពីវិស័យកសិកម្ម ដែលធ្វើឲ្យកំលាំងពលកម្មក្នុងវិស័យនេះបានធ្លាក់ ចុះ ទាំងនេះជាមូលហេតុធ្វើឲ្យប្រជាកសិករមួយចំនួនបាននាំគ្នាធ្វើចំណាកស្រុកមករស់នៅ និងស្វែងរកការងារនៅទីក្រុង ឬទៅធ្វើការនៅក្រៅប្រទេសទាំងស្របច្បាប់ និងមិនស្របច្បាប់ដែលជា ហេតុនាំឲ្យមានបញ្ហាប្រឈមមួយផ្នែកពីការធ្វើចំណាកស្រុក និងការជួញដូរមនុស្ស ដែលរដ្ឋា ភិបាល ពិសេសគណៈកម្មាធិការជាតិក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានយកចិត្តទុកដាក់អនុវត្តធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាសកម្មភាពអាទិភាពមួយ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ និងជំរុញសកម្មភាពអនុវត្ត តាមរយៈធនធានមនុស្ស ថវិកា និងសម្ភារបម្រើឱ្យការងារប្រតិបត្តិការ ដូចដែលបានរៀបរាប់យ៉ាងក្បោះក្បាយក្នុងបទអន្តរាគមន៍ដ៏មានអត្ថន័យរបស់លោកជំទាវ ជូ ប៊ុនអេង។ ព្រមជាមួយគ្នា ក្រសួងបានសហការអនុវត្តផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ -២០២៣ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋា ភិបាល។ ស្ថិតក្នុងបរិបទនៃសាកលភាវូបនីយកម្ម កំណើនសេដ្ឋកិច្ច កំណើនប្រជាជន ការប្រែ ប្រួលអាកាសធាតុ បរិយាប័ន ការរីកចម្រើនលើវិស័យបច្ចេកវិទ្យាកសិកម្ម និងនិន្នាការនៃការវិវឌ្ឍន៍សេដ្ឋកិច្ចសកល និងជាពិសេសដើម្បីចូលរួមអនុវត្តភារកិច្ចរបស់ក្រសួងឲ្យបានពេញលេញ ខ្ជាប់ ខ្ជួន ទាន់ពេល និងមានប្រសិទ្ធភាពពាក់ព័ន្ធប្រធានបទខាងលើនេះ លោករដ្ឋមន្រ្តីបានផ្តល់ជូននូវអនុសាសន៍គន្លឹះចំនួន ៥ចំណុចសំខាន់ៗ ជូនអ្នកពាក់ព័ន្ធធ្វើជាមូលដ្ឋានអនុវត្តដូចជា៖

ទី១- បង្កើនកិច្ចសហការជាមួយគណៈកម្មាធិការជាតិ ផ្សព្វផ្សាយច្បាប់ គោលនយោបាយជាតិ សំខាន់ៗ អនុសញ្ញាអន្តរជាតិ ផែនការសកម្មភាពជាតិ ផែនការនៃអនុសញ្ញាអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងផែនការសកម្មភាពដែលបានកំណត់ដោយទ្វេភាគី និងពហុភាគីក្នុងតំបន់ និងអន្តរជាតិ។

ទី២- គ្រឹះស្ថានអប់រំកសិកម្មទាំងអស់ត្រូវខិតខំរួមគ្នាធ្វើការអប់រំផ្សព្វផ្សាយដល់ស្រទាប់យុវជន និស្សិតឲ្យយល់ដឹងច្បាស់អំពីគោលការណ៍ច្បាប់ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។

ទី៣- ត្រូវសហការជាមួយស្ថាប័នមានសមត្ថកិច្ច ក្នុងការរាយការណ៍អំពីបទល្មើសដែលកើតមានក្នុងស្រទាប់កសិករនៅមូលដ្ឋាន ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការកេងប្រវ័ញ្ចពលកម្ម ការជួញដូរផ្លូវភេទ ការជួញដូរគ្រឿងញៀន។

ទី៤- ត្រូវបន្តខិតខំបង្កើតការងារទាំងបរិមាណ និងគុណភាព ជាពិសេសសម្រាប់យុវជនតាមរយៈការផ្តល់ជំនាញបច្ចេកទេស ផ្តល់សេវាកសិកម្មនៅមូលដ្ឋានឱ្យកាន់តែងាយស្រួលដល់កសិកររួមទាំងភ្នាក់ងារផ្សព្វផ្សាយឃុំ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក ព្រមទាំងផ្តល់កិច្ចសហការយ៉ាងទូលំទូលាយ និងជំរុញឱ្យមានការចូលរួមគាំទ្រពីដៃគូពាក់ព័ន្ធទាំងអស់តាមអភិក្រម "រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។

ទី៥- សុំស្នើគណៈកម្មាធិការជាតិ បន្តការសម្របសម្រួល ពង្រឹងកិច្ចសហការជាមួយក្រសួង ក៏ដូច ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការបង្ការ បង្ក្រាប ប្រយុទ្ធប្រឆាំងរាល់ការជួញដូរមនុស្ស។

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការរួមកម្ពុជា អឺរ៉ុប នៅទីក្រុងប្រុយសែល ប្រទេសប៊ែលហ្សិក ដើម្បីពិភាក្សាលើរបៀបវា...
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...