ដាំ​ដំណាំ​ចំណី​សត្វ​នឹង​រួមចំណែក​បង្កើត​ផលិតផល​កសិកម្ម

ចេញ​ផ្សាយ​ ១៦ មករា ២០១៨ 1296

មន្ដ្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​ បាន​ជំរុញ​ឱ្យ​កសិករ​ដែល​ចិញ្ចឹមសត្វ ​ត្រូវតែ​យក​ចិ​ត្ដ​ទុកដាក់​ផងដែរ ទៅលើ​ការដាំ​ដំណាំ​ចំណី​សត្វ​ដែល​ប្រការនេះ​នឹង​ជួយ​ឱ្យ​ការចិញ្ចឹម​សត្វ​សុខភាព​សត្វ​កាន់តែ​ប្រសើរ​និង​ទទួលបាន​ទិន្នផល​ខ្ពស់។

នៅឯ​ឃុំ​ត្រពាំង​ព្រះ ស្រុក​ជើងព្រៃ លោក​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ច័ន្ទ សារុន បាន​ប្រាប់​ទៅកាន់​ភ្នាក់ងារ​សុខភាព​សត្វ​ចំនួន១៥០នាក់ ក៏ដូចជា​អំពាវនាវ​ទៅកាន់​កសិករ​នៅ​ទីកន្លែង​ផ្សេង​ទៀតថា ការផ្លាស់ប្ដូរ​ទម្លាប់​ពី​ការចិញ្ចឹម​សត្វ​គោ ក្របី ជ្រូក មាន់ ទា ។ល។

ដោយ​លែងឱ្យ​ដើរ​ពាសវាល​ពាសកាល ​ត្រូវតែ​ផ្លាស់ប្ដូរ​ដោយ​ចិញ្ចឹម​ត្រូវមាន​ទ្រុង មានការ​ថែទាំ​ដោយ​ត្រឹមត្រូវ។ ជាមួយនេះ​ទស្សនៈ​ចិញ្ចឹម​ដើម្បី​តែ​ផ្គត់ផ្គង់​សម្រាប់​គ្រួសារ​ក៏​ត្រូវតែ​ប្ដូរ​ដែរ គឺ​ចិញ្ចឹម​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​មានន័យថា ចិញ្ចឹម​សម្រាប់​លក់។

យើង​ត្រូវ​ប្រែខ្លួន​ពី​អ្នក​ចិញ្ចឹម​ឱ្យទៅជា​អ្នកធ្វើអាជីវកម្ម​ផង។ ធ្វើបែបនេះ​ទើប​ផលិតផល​កសិក ម្ម​លើ​វិស័យ​ចិញ្ចឹមសត្វ​មានការ​រីកចម្រើន ​ហើយ​ជីវភាព​របស់​កសិករ​ក៏​កាន់តែ​ប្រសើរ ​ដោយសារ​រក​ចំណូល​កើនឡើង ព្រោះ​មាន​មុខរបរ​បន្ថែម។

លោក​រដ្ឋមន្ដ្រី​បាន​បន្ដទៀតថា ​ប៉ុន្ដែ​ដើម្បី​សម្រេចបាន​បែបនេះ​កសិករ​ក៏ត្រូវ​ចាប់​អារ​ម្ម​ណ៏​ទៅដល់​ការដាំ​ដំណាំ​ចំណី​សត្វ ការដាំ​ស្មៅ​សម្រាប់​គោក្របី។ ពេទ្យសត្វ​ភូមិ​ដែល​កំពុង​ជំរុញ ឱ្យ​ក្លាយទៅជា​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​ភូមិ​ថែម​ទៀតផង ​នោះ​មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​ធ្វើជា​គំរូ​ដល់​កសិករ​ដទៃ​លើ​ការងារ​នេះ។ លោក​បាន​បន្ដថា ប្រសិនជា​យើង​ចង់​ពូជ​ស្មៅ ​និង​ដំណាំ​ចំណី​សត្វ​ជាច្រើន​អាច​សុំ​បាន ​និង​ដាំ​បាន​ជាជាង​ទុក​ដី​ឱ្យនៅ​ទំនេរ។

លោក​រដ្ឋមន្ដ្រី​បាន​កោតសរសើរ​ ដល់​នាយកដ្ឋាន​ពេទ្យសត្វ​ និង​មន្ទីរ​កសិកម្ម​ខេត្ដ​កំពង់ចាម ដែល​បាន​ចុះមក​បំផុស​ឱ្យ​ប្រជាកសិករ​នាំគ្នា​ដាំ​ដំណាំ​ចំណី​សត្វ ហើយ​នេះ​គឺជា​ជំហាន​ទី១ដែល​ជួយ​បង្កើន​នូវ​ផលិតកម្ម​សត្វ​គោ ក្របី​របស់​ប្រជាពលរដ្ឋ ​និង​ជាពិសេស​ប្ដូរ​ទម្លាប់​នៃ​ការ​ចិញ្ចឹមសត្វ​ពី​លែង​មក​ដាក់​ទ្រុង​វិញ។ សកម្មភាព​គឺ​សមស្រប​ទៅនឹង​គោល នយោបាយ​របស់​ក្រសួងកសិកម្ម គឺ​ប្ដូរ​ពូជ​សត្វ​បង្កើន​ការដាំដុះ​ចំណី​សត្វ​តាម​គ្រួសារ ដើម្បី​លើកកម្ពស់​ផលិតកម្ម​សត្វ​ឆ្លើយតប​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក។

លោក​បាន​បន្ដថា ជាការ​ចាំបាច់​ម្ចាស់​សត្វ​ត្រូវមាន​សួន​ចំណី​សត្វ​ក្នុងភូមិ​របស់ខ្លួន​ចៀសវាង​លែង​សត្វ​ឱ្យ​ដើរ​ស៊ី​ពាស​វា​ពាស​កាលដែល​ងាយ​ទទួលរង​នូវ​ហា​នី​ភ័យ​ខ្ពស់​ដូចជា​ការ បាត់បង់​ឆ្លង​ជំងឺ​ការបន្ដ​ពូជ​ជា​លក្ខណៈ​អនាធិបតេយ្យ និង​ជាពិសេស​បង្កបញ្ហា​ដល់​សាធារណៈ ដូចជា​បំផ្លាញ​ដំណាំ​របស់​អ្នកផង​និង​បង្កបញ្ហា​ចរាចរ​ណ៏​សាធារណៈ។

លោក​បន្ដទៀតថា នាយកដ្ឋាន​ក៏ដូចជា​មន្ទីរ​គួរតែ​អញ្ជើញ​សមាជិក​ទាំងអស់​ ឱ្យមក​ចូលរៀន​សូត្រ​បច្ចេកទេស​បន្ថែមទៀត​ ការដាំ​ដំណាំ​ចំណី​សត្វ​តាម​ផ្ទះនីមួយៗឱ្យបាន​គ្រប់​ខេត្ដ​ដើម្បី​ផ្សព្វផ្សាយ​ពូជ ​និង​ធ្វើការ​បង្ហាញ។ គៀងគរ​រក​ជំនួយ​គ្រប់​រូបភាព​ឱ្យខាងតែបាន​ដើម្បី​គាំទ្រ​កម្មវិធី​នេះ។ ត្រូវធ្វើ​បច្ចុប្បន្នភាព​ពេទ្យសត្វ​ភូមិ​ឡើងវិញ ​និង​ត្រូវ​ប្រើប្រាស់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ឱ្យអស់​លទ្ធភាព​ដើម្បីឱ្យ​ពួកគេ​ជួយ​កសិករ​តាមរយៈ​ការពារ​ព្យាបាល​​ និង​ថែទាំ​សុខភាព​សត្វ៕

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបប្រជុំទ្វេរភាគីជាមួយឯកឧត្តម Vahit Kirisci រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើនៃសាធារណរដ្ឋតួកគី
ឆ្លៀតឱកាសក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មប្រទេស G20 នៅវេលាម៉ោង...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក្នុងនាមប្រធានរដ្ឋមន្ត្រីកសិកម្មអាស៊ាន បានថ្លែងសន្ទរកថាបទអន្តរាគមន៍ស្តីពីការបង្កើតនូវយន្តការដើម្បីអោយមាននិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារ...
នៅព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោក Jimmy TAY ប្រធានក្រុមហ៊ុន CISBAY អាស៊ី ប៉ាស៊ី ហ្វិ ច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាអតិសុខុមប្រាណដី...
នាវេលាម៉ោង ៩:០០ ព្រឹក ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Jean Pierre Marcelli នាយកទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍បប្រចាំតំបន់អាស៊ីអាគ្នេឃ៍ និងលោកស្រី Sandrine BOUCHER នាយកទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រសៀលថ្ងៃដដែល នៅវេលាម៉ោង...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយអំពីកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ១០រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិត មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ( RUA) វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងកំពង់ចាម...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលា ម៉ោង ១៤:៣០ ថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន ឯកឧត្តមអភិបាលរងខេត្ត សហការី និងលោកស្រី Akiyama San តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជាបានបន្តមកពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិត...
អញ្ជើញចេញពីកម្មវិធីចែកប័ណ្ណកម្មសិទ្ធិក្បាលដី ឯកឧត្តមរដ្ឋមន្ដ្រី ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមជាមួយឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម...
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានបន្តដំណើរមកខេត្តបន្ទាយមានជ័យ ដើម្បីចុះពិនិត្យស្ថានភាពដាំដុះដំណាំស្រូវរដូវវស្សានៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុ...
នៅរសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបក្រុមមន្រ្តីជាន់ខ្ពស់នៃធនាគារវិនិយោគសហភាពអឺរ៉ុប European Investment Bank, EIB ដឹកនាំដោយលោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (Vice President of EIB) អមដោយលោកជំទាវ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៤:៣០ ថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ
នៅស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ ថ្ងៃពុធ ១២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យ Andrew Campbell នាយកប្រតិបត្តិនៃមជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងឯកឧត្តម Pablo Kang...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍ Granot
នៅវេលាម៉ោង ១៤.០០ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ដ្រី និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានអញ្ជើញមកទស្សនកិច្ច និងពិភាក្សាការងារ នៅក្រុមហ៊ុន BIOBEE (Biological System)
នៅវេលាម៉ោង ១០:០០ ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានគោទឹកដោះ ដែលក្នុងកសិដ្ឋានមាននិស្សិតកម្ពុជាកំពុងធ្វើកម្មសិក្សាចំនួន ៤នាក់
នៅវេលាម៉ោង ១៥:៣០ រសៀលថ្ងៃដដែល អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមត្រី ឯកឧត្តមរដ្ឋមន្ដ្រីនិងសហការី...