ពិធីចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្តីពី "អាទិភាពជាយុទ្ធសាស្រ្តស្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម" រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយមជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ

ចេញ​ផ្សាយ​ ០៦ វិច្ឆិកា ២០១៩ 2525

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំពិធីចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្តីពី "អាទិភាពជាយុទ្ធសាស្រ្តស្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម" រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយមជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (Australian Center for International Agricultural Research, ACIAR)
ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីដ៏មានអត្ថន័យនាព្រឹកនេះ ក៏មានការអញ្ជើញពីលោកបណ្ឌិត Peter Horne នាយកទទួលបន្ទុកកម្មវិធីស្រាវជ្រាវនៃ ACIAR ឯកឧត្ដមជាថ្នាក់ ដឹកនាំក្រសួង និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ និងអរគុណចំពោះវត្តមានលោកជំទាវ ឯកអគ្គរដ្ឋទូត និងភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងពិធីដ៏មានសារសំខាន់នាពេលនេះ។ ឆ្លៀតយកឱកាសនេះ តាមរយ:លោកជំទាវ ឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបាននិងកំពុងបន្តជួយដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ រាល់ជំនួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុសុទ្ធតែបានចូលរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច។ លទ្ធផលជាផ្លែផ្កានាថ្ងៃនេះ គឺបានមកពីភាពរឹងមាំនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូអង្វែងនៃប្រទេសទាំងពីរ។ ជាសក្ខីភាព ថ្ងៃនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ACIAR នឹងចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្តីពី "អាទិភាពជាយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម ២០១៩-២០២៩" ដែលឯកសារនេះ ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវក្នុងវិស័យកសិកម្ម រួមចំណែកអភិវឌ្ឍវិស័យនេះឲ្យមានការរីកចម្រើន ធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ស្បៀង ផលិតភាពផលិតកម្ម ប្រសិទ្ធភាព គុណភាព សុវត្ថិភាព ទីផ្សារ និងការប្រកួតប្រជែង ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងជា ពិសេសស្របតាមគោលនយោបាយ និងកំណែទម្រង់ផែនការយុទ្ធសាស្ត្ររបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលតាមអភិក្រម “រដ្ឋ - ឯកជន - ដៃគូអភិវឌ្ឍន៍ - និងសហគមន៍កសិកម្ម”។

ថ្លែងជូនឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ ឯកអគ្គរដ្ឋទូតបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលអូស្រ្តាលីនៅតែជាដៃគូសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យកសិកម្មយូរអង្វែង រឹងមាំ ជាមួយរាជ រដ្ឋាភិបាលកម្ពុជា និងជាពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាង ២៥ឆ្នាំមកនេះ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ ស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស ធ្វើការកែទម្រង របៀប និងទម្លាប់ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់បរិមាណ និងគុណភាពកសិផល បង្កើតឱកាសឲ្យមានការចូលរួមក្នុងការងារកសិធុរកិច្ចប្រកបដោយផែនការ និងទិសដៅច្បាស់លាស់។ នាឱកាសនេះ លោកជំទាវក៏បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗដែលអង្គការ AusAID សហការអនុវត្តគម្រោងនានាទាក់ទងវិស័យកសិកម្មជាមួយក្រសួង ក្នុងនោះលេចធ្លោជាងគេគឺ គម្រោង CAVAC ដែលកំពុងអនុវត្តជំហានទី២។ លោកជំទាវសង្ឃឹម និងជឿជាក់ថា ACIAR នឹងចូលរួមចំណែកយ៉ាងពេញលេញក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លី ហើយរដ្ឋាភិបាលអូស្រ្តាលីនឹងនៅតែបន្តធ្វើជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេស ជាពិសេសក្នុងវិស័យកសិកម្មឲ្យមានការរីកចម្រើនថែមទៀត។

ដើម្បីឱ្យគម្រោងនេះទទួលបានជោគជ័យតាមការគ្រោងទុក ឯកឧត្តមរដ្ឋមន្រ្តីបាន ស្នើដល់ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈ ACIAR ពិចារណាបង្កើនការគាំទ្រថវិកាដល់ការស្រាវជ្រាវកសិកម្មកម្ពុជាទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពផែនការមេ និងពង្រីកវិស័យស្រាវជ្រាវផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ រួមជាមួយការបង្កើនសមត្ថភាពមន្ត្រី វិស័យឯកជន និងសហគមន៍កសិកម្មលើការកែច្នៃ វេចខ្ចប់ ស្តុកទុក និងទីផ្សារ។ ដោយឡែកស្ថាប័ន ឬវិទ្យាស្ថានដែលទទួលបន្ទុកអនុវត្តគម្រោងខាងលើក៏ត្រូវចូលរួមសហការឲ្យបានពេញលេញ និងមានប្រសិទ្ធភាព ដើម្បីទាញយកប្រយោជន៍ជាអតិប្បរមាសម្រាប់ជាតិ និងប្រជាកសិករ។

សូមបញ្ជាក់ថា លិខិតបញ្ជាក់អំពីរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌលអូស្ដ្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ ស្តីពីអាទិភាពជាយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម នឹងចាប់ផ្តើមអនុវត្តពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៩ ក្នុងខេត្តភាគខាងត្បូងនៃប្រទេស គឺខេត្តកំពត តាកែវ កណ្តាល ព្រៃវែង និងខេត្តកំពង់ចាម ព្រមទាំងខេត្តជាប់បឹងទន្លេសាបចំនួនពីរទៀតផងដែរគឺខេត្តកំពង់ធំ និងខេត្តសៀមរាប។ គោលបំណងសំខាន់ៗដែលភាគីទាំងពីរបានឯកភាពក្នុងភាពជាដៃគូរក្នុងការស្រាវជ្រាវ គឺនឹងផ្តោតលើផ្នែកអាទិភាពសម្រាប់កសិកម្មចំនួន៣ រួមមាន៖

ទី១. ប្រពលវប្បកម្មនិងពិពិធកម្មកសិកម្មប្រកបដោយចីរភាព លើគ្រប់ដំណាំក្រៅពីស្រូវនៅក្នុងប្រព័ន្ធដំណាំ-ស្រូវតាមបែបប្រពៃណី និងប្រព័ន្ធដាំដុះផ្សេងទៀត

ទី២. ប្រពលវប្បកម្មប្រកបដោយចីរភាពនៃប្រព័ន្ធផលិតកម្មសត្វខ្នាតតូចដែលតម្រង់ទៅទីផ្សារ

ទី៣. ប្រពលវប្បកម្មប្រកបដោយចីរភាពនៃប្រព័ន្ធផលិតកម្មវារីវប្បកម្មទឺកសាប សម្រាប់ប្រភេទដែលសម្បូរដោយអាហារូបត្ថម្ភ។

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការរួមកម្ពុជា អឺរ៉ុប នៅទីក្រុងប្រុយសែល ប្រទេសប៊ែលហ្សិក ដើម្បីពិភាក្សាលើរបៀបវា...
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...