ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារវិស័យព្រៃឈើឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩

ចេញ​ផ្សាយ​ ១៤ កុម្ភៈ ២០១៩ 481

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារវិស័យព្រៃឈើឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ ដែលពិធីនេះត្រូវបានរៀបចំធ្វើនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រី និងមន្រ្តីរដ្ឋបាលព្រៃឈើប្រមាណ ២៥០នាក់។
 
ជាកិច្ចចាប់ផ្តើម ឯកឧត្តមកែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានមានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គសន្និបាតជ្រាបដោយសង្ខេបពីលទ្ធផលសម្រេចបានក្នុងរយ:ពេល១ឆ្នាំកន្លងមក ជាពិសេសលទ្ធផលនៃអង្គសន្និបាតរយ:ពេល០២ថ្ងៃកន្លងមកនេះ ដោយបានរំលេចពីសមិទ្ធផលសំខាន់ៗទាក់ទងនឹងការងារគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ សត្វព្រៃ ជីវចម្រុះ ការងារស្រាវជ្រាវ ការរៀបចំ និងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ការងារបណ្តុះបណ្តាល ផ្សព្វផ្សាយ ការដាំកូនឈើ ការងារបង្រ្កាប និងទប់ស្កាត់បទល្មើសព្រៃឈើ សត្វព្រៃឈើ។ល។ និងបញ្ហាប្រឈមមួយចំនួនទៀត។
មានមតិសំណេះសំណាលទៅកាន់អង្គសន្និបាត ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលព្រៃឈើដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការបំពេញការ ងារក្នុងរយ:ពេល១ឆ្នាំកន្លងមក ហើយសកម្មភាពនេះកើតឡើងស្របពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យព្រៃឈើ។ លោកក៏បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងខិតខំរៀបចំលិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្ត និងផែនការជាតិនានាដែលគាំទ្រដល់ការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយចិរភាព ក៏ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម។ល។ ពិសេសយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា “ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា” ។ ភ្ជាប់ទៅនឹងសមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះអន្តរស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ដែលបានជួយគាំទ្រ សម្របសម្រួល និងផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរនាពេលកន្លងមក ហើយលោកសង្ឃឹម និងជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះនឹងបន្តពង្រឹង និងពង្រីកឲ្យកាន់តែល្អប្រសើរថែមទៀត។
 
ជាការពិត ក្នុងការអនុវត្តការងារតែងតែពើបប្រទះនូវការលំបាក បញ្ហាប្រឈម និងការប៉ះទង្គិច តែទោះជាយ៉ាង ណា ជាថ្មីម្តងទៀតលោកសូមធ្វើការកោតសរសើរ និវាយតម្លៃខ្ពស់លើសមិទ្ធផលដែលរដ្ឋបាលព្រៃឈើសម្រេចបាននាឆ្នាំកន្លងមក។ ដើម្បីទទួលបានជោគជ័យក្នុងការអនុវត្តផែនការសកម្មភាពបន្តសម្រាប់ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់នូវវិធានការ និងអនុសាសន៍គន្លឹះមួយចំនួនដើម្បីជាទុនផ្នែកច្បាប់ បច្ចេកទេស និងគោលន យោបាយសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់រដ្ឋបាលព្រៃឈើយកទៅពិនិត្យ ពិចារណា កែច្នៃឲ្យបានសមស្របទៅនឹងស្ថានភាព និងកាល:ទេស:ជាក់ស្តែងនៅពេលអនុវត្តការងារ ដែលអនុសាសន៍ទាំងនោះមានដូចតទៅ៖
 
ទី១. ពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ ដែលនឹងត្រូវកែសម្រួលថ្មី ព្រមទាំងធ្វើបច្ចុប្បន្នភាពកម្មវិធីព្រៃឈើជាតិ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពកែទម្រង់បច្ចុប្បន្នក្នុងបរិបទនៃតំបន់ភាវូបនីយកម្ម សំដៅធានាបានស្ថិរភាពរឹងមាំលើការអភិវឌ្ឍវិស័យព្រៃឈើជាតិយូរអង្វែង។
ទី២. បន្តបង្ក្រាបបទល្មើសការកាប់ឈើ និងការធ្វើពាណិជ្ជកម្មឈើខុសច្បាប់ ទប់ស្កាត់ការជួញដូរសត្វព្រៃ ចុះស្រាវជ្រាវ រុករក និងបង្រ្កាបបទល្មើសការកាប់រាន ដុត ឈូសឆាយដីព្រៃយកដីធ្វើកម្មសិទ្ធិតាមគ្រប់រូបភាព ហើយត្រូវជំរុញការបោះបង្គោលព្រំប្រទល់ដែនព្រៃឈើ និងធ្វើបច្ចុប្បន្នភាពគម្របព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ទី៣. បន្តត្រួតពិនិត្យ តាមដាន និងពង្រឹងការគ្រប់គ្រងការចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល និងអនុផលព្រៃឈើគ្រប់ប្រភេទ។ ត្រូវគ្រប់គ្រងរាល់សកម្មភាពរបស់ឧស្សាហកម្មឈើ រោងចក្រ សិប្បកម្មកែច្នៃ និងអាជីវកម្មឈើឲ្យបានហ្មត់ចត់ ព្រមទាំងចាត់វិធានការទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផលកែច្នៃឈើគ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាត និងគ្មានប្រភពច្បាស់លាស់។
ទី៤. ត្រូវបន្តជំរុញការស្តារដាំដុះព្រៃឈើឡើងវិញនៅលើដីព្រៃរេចរិល ដីព្រៃរងការធ្វើអាជីវកម្ម ដីទំនេររបស់រដ្ឋ និងដីព្រៃដែលបានដកហូតពីសម្បទានដីសេដ្ឋកិច្ច ដោយសហការជាមួយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ព្រមទាំងបង្កើនការបណ្តុះកូនឈើគ្រប់ប្រភេទ នៅតាមស្ថានីយសម្រាប់ចែកចាយជូនប្រជាពលរដ្ឋ ដើម្បីសម្រេចឲ្យបាននូវសូចនាករដែលបានកំណត់ដោយត្រូវស្តារឡើងវិញចំនួន២ម៉ឺន៥ពាន់ហតក្នុងមួយឆ្នាំ។
ទី៥. បន្តពង្រឹង និងពង្រីកសហគមន៍ព្រៃឈើឲ្យចូលរួមគ្រប់គ្រងថែរក្សាធនធានព្រៃឈើ បង្កើតមុខរបរថ្មីៗបន្ថែមទៀតដើម្បីបង្កើនចំណូល លើកកម្ពស់ជីវភាពរស់នៅតាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម ការចិញ្ចឹមសត្វ និងមិនពឹងផ្អែកខ្លាំងលើការយកផលពីព្រៃឈើ។ ជំរុញការផ្សព្វផ្សាយ អប់រំ បណ្តុះបណ្តាលដល់សហគមន៍ឲ្យយល់ដឹងអំពីវិស័យព្រៃឈើ ការការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើប្រកបដោយនិរន្តភាព។
ទី៦. រៀបចំបង្កើតសួនភូតគាមសាស្ត្រ នៅតាមតំបន់អេកូឡូស៊ីរុក្ខជាតិដើម្បីអប់រំបណ្តុះបណ្តាល និងផ្សព្វផ្សាយប្រភេទរុក្ខជាតិមានដោយកម្រ និងជិតផុតពូជ ព្រមទាំងបន្តផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើ បទបញ្ជា សេចក្តីជូន ដំណឹង និងលិខិតបទដ្ឋានគតិយុត្តនានាដែលនៅជាធរមាន ហើយត្រូវបន្តសហការរៀបចំ កែសម្រួលលិខិតបទដ្ឋានក្រោមច្បាប់ស្តីពីព្រៃឈើឲ្យបានទាន់ពេលវេលា សមស្រប និន្នាការរីកចម្រើនរបស់ប្រទេសជាតិ។
ទី៧. ត្រូវបន្តសហការជាមួយដៃគូពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា និងស្វែងរកដៃគូថ្មីៗទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរ និងអនុវត្តគម្រោងការបណ្តុះបណ្តាលសមត្ថភាពដល់មន្រ្តី ដោយបង្កើនការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្ត។
ទី៨. រដ្ឋបាលព្រៃឈើត្រូវបន្តជំរុញការពន្លឿនការចុះបញ្ជីប័ណ្ណកម្មសិទ្ធិ ការធ្វើអនុប្រយោគ ការរៀបចំ និងការ អនុវត្តផែនការមេរបស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចឲ្យបានត្រឹមត្រូវ និងច្បាស់លាស់មុខធ្វើការអភិវឌ្ឍន៍ ប្រយោជន៍ដើម្បីពង្រឹងការគ្រប់គ្រងសម្បទានសេដ្ឋកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។
ចុងក្រោយឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់បន្តសហការ សាមគ្គីភាពផ្ទៃក្នុង បែងចែកភារកិច្ចឲ្យបានសមស្រប និងយកចិត្តទុកដាក់អនុវត្តភារកិច្ចក្នុងស្មារតីទទួលខុសត្រូវខ្ពស់ទៅតាមជំនាញ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នារសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ...
សិក្ខាសាលាស្តីពីការ "ការពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ" ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី...
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យ Dr. Buyung Hadi តំណាងអង្គការ IRRI ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនារសៀលថ្ងៃអង្គារ ១០រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Ophelie BOURHIS នាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបាំរាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ថ្មីប្រចាំកម្ពុជា លោក Christain FUSILLIER...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច...
កិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព...
នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
កិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម "ឈ") ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម “ឈ”
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល សាលប្រជុំសែនពិដោរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុម “ក” បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ( ក្រុម"ក" ) នៃវេទិការរ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូអញ្ជើញមកពីក្រុមហ៊ុននាំមុខធំៗផ្នែកវិស័យកសិកម្មនៅសហរដ្ឋអាមេរិកចូលជួបសំដែងការគួរសម...
នៅទីស្តីការក្រសួង វេលាម៉ោង ១៥:៣០ រសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ...
ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅអគ្គនាយកដ្ឋានកៅស៊ូ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស...
ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេសម៉ាឡេស៊ី
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេសម៉ាឡេស៊ី។...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យ Mr. Rod Bassett នាយកក្រុមហ៊ុន Unitedgreen ដែលមានមូលដ្ឋាននៅទីក្រុងឡុងចក្រភពអង់គ្លេស និងសហ ការីចូលជួបសម្តែងការគួរសម និងពិភាក្សា
នៅទីស្តីការក្រសួង នារសៀថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥...
ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលព្រៃឈើ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នាព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភ:...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Doan Nyuyen Duc ប្រធានក្រុមហ៊ុនហ័ងអាញយៀកឡាយ អាហ្គ្រីកូ (HAGL AGRICO) ចូលជួបពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ ថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន លោកជំទាវ ម៉ក់ ស៊ីថា និងឯកឧត្តមអភិបាលនៃគណ: អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យដារលាន ដែលស្ថិតនៅភូមិខ្លាកូន ឃុំពត់សរ ស្រុកបាទី...
ពិធីបុណ្យដារលាន គឺជាបុណ្យទាក់ទងនឹងជំនឿព្រះពុទ្ធសាសនាដែលដូនតាខ្មែរគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីយូលង់រហូតមកទល់បច្ចុប្បន្ន។...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យប្រតិភូកូរ៉េអញ្ជើញ មកពី The Korea Rural Community Coroperation (KRC) ដឹកនាំដោយ Mr. Park Kiwook នាយកគ្រប់គ្រងការិយាល័យអភិវឌ្ឍកសិកម្មនៅបរទេសនៃក្រសួងកសិកម្មកូរ៉េ...
នៅទីស្តីការក្រសួង នារសៀថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០...