ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ញើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន និងមធ្យបាយដឹកជញ្ជូនក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋា ភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន

ចេញ​ផ្សាយ​ ១០ កញ្ញា ២០១៩ 2678

នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មានរៀបចំពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន និងមធ្យបាយដឹកជញ្ជូនក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋា ភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីដ៏អធិអធមនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ និងមន្រ្តីរាជការយ៉ាងច្រើនកុះករ។

មានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបអំពីគម្រោងឡជីវឧស្ម័ននេះ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថាសាធារណរដ្ឋប្រជាមានិតចិនបានផ្តល់ហិរញ្ញប្បទានឥតសំណងជាឡជិវឧស្ម័នជូនមកកម្ពុជាចំនួន ១ ៥០០ឡ រថយន្ត ៣គ្រឿង ម៉ូតូ ១៤គ្រឿង ម៉ាស៊ីនភ្លើង ៧គ្រឿង ម៉ាស៊ីនបូមទឹក ៧គ្រឿង និងសម្ភារការិយាល័យមួយចំនួនធំទៀត គិតជាទឹកប្រាក់ចំនួន ៩ ៦៦០ ០០០យាន់ ដែលត្រូវបែងចែកទៅខេត្តគោលដៅចំនួន ៧ ក្នុងនោះខេត្តត្បូងឃ្មុំ ៣០០ ឡ កំពង់ចាម ២០០ឡ ព្រៃវែង ២០០ឡ ស្វាយរៀង ២០០ឡ កំពង់ឆ្នាំង ២០០ឡ ពោធិសាត់ ២០០ឡ និងខេត្តព្រះវិហារ ២០០ឡ សម្រាប់រយ:ពេល ៣ឆ្នាំ ។

នាឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើចំណាប់អារម្មណ៍ប្រកបដោយបីតិសោមនស្ស និងអត្ថន័យយ៉ាងជ្រាលជ្រៅទាក់ទងគម្រោងហិរញ្ញប្បទានឥតសំណងនេះថា ក្រោយពេលរដ្ឋាភិបាលទាំងពីរបានអនុវត្តគោលនយោបាយ "ខ្សែក្រវាត់ និងផ្លូវ" ឃើញថាថ្មីៗនេះកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ប្រែមុខមាត់ គួរឲ្យកត់សម្គាល់។ ប្រទេសទាំពីរបានផ្តោតជាសំខាន់លើការអភិវឌ្ឍវិស័យកសិកម្មជាអាទិភាព ហើយស្តែងចេញជាលទ្ធផល កន្លងមកភាគីចិនបានបង្កើនកូតានាំអង្ករកម្ពុជាចូលទីផ្សារចិន ចេកអំបូងលឿងស្រស់ ម្សៅដំឡូងមី និងផ្លែឈើច្រើនប្រភេទទៀត ហើយអនាគតផលិតផលកៅស៊ូកម្ពុជានឹងនាំចេញទៅកាន់ទីផ្សារចិន។ ចំពោះការបណ្តុះបណ្តាលធនធាន មនុស្ស កន្លងមកកម្ពុជាបានបញ្ជូនមន្រ្តីចំនួន ២៦៨ រូបទៅចិនដើម្បីចូលរួមសិក្សា ដកស្រង់បទ ពិសោធន៍ផ្នែកវិស័យកសិកម្ម ហើយភាគីចិនក៏បានបញ្ជូនមន្រ្តី ជំនាញមកកម្ពុជាវិញផងដែរ។ ឯកអគ្គរដ្ឋទូតសង្ឃឹមថាតាមរយ:កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជោគវាសនារួមគ្នា ប្រកបដោយមិត្តភាព និងសាមគ្គីភាពជាបងប្អូន បានចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាប្រកបដោយនិរន្តរភាព ជាពិសេសជំរុញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារចិនបានកាន់តែច្រើនឡើងថែមទៀត។

ឆ្លៀតក្នុងឱកាស ក្នុងនាមក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាចាប់តាំងពីគ្រាក្រលំបាក រហូតដល់កម្ពុជាសម្រេចបាននូវសន្តិភាពពេញលេញ ការឯកភាពជាតិក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ និងការ ចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យដែលជាការរួមចំណែកយ៉ាងសកម្មទៅលើការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ កិច្ចសហប្រតិបត្តិការខាងវិស័យបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ការវិនិយោគដើម្បីផលប្រយោជន៍រវាងប្រជាជន និងប្រទេសទាំងពីរ។ ទាក់ទងពិធីប្រគល់-ទទួលសម្ភារ ឡជីវឧស្ម័ន និងមធ្យោបាយដឹកជញ្ជូន ក្រោមហិរញ្ញ ប្បទានឥតសំណងរបស់ចិននាពេលនេះ លោកបានថ្លែងអំណរគុណជូនចំពោះវត្តមាន និងជា ពិសេសបានជួយជ្រោមជ្រែង និងផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើររបស់ឯកឧត្តម Wang Wentian បានធ្វើឲ្យគម្រោងខាងលើកើតចេញជាផ្លែផ្កានាថ្ងៃនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនអង្គពិធីជ្រាបថាគម្រោងសាងសង់ឡជីវឧស្ម័ន ១ ៥០០ឡ គឺជាគម្រោងមួយក្នុងចំណោមគម្រោងទាំង១៦ ដែលបានរៀបចំឡើងដោយក្រសួង នៅក្នុងផែនការយុទ្ធសាស្ត្រភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយរវាងរដ្ឋាភិបាលទាំងពីរសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៣- ២០១៧។

ដោយហេតុថា ឡជីវឧស្ម័នបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាកសិករជាអាទិ៍៖ សំណល់ឡជាជីធម្មជាតិមានគុណភាពល្អសម្រាប់ដំណាំគ្រប់ប្រភេទ ធ្វើឲ្យភូមិឋានមានបរិស្ថាន និងអនាម័យល្អ ផ្ទះបាយគ្មានផ្សែង កាត់បន្ថយការប្រើប្រាស់អុស និងធ្យូង ដោយប្រើឧស្ម័នដែលទាញយកពីឡជំនួស ផ្តល់ឧស្ម័នបង្កើតបានជាអគ្គីសនីប្រើប្រាស់ក្នុងលំនៅឋានបានយ៉ាងល្អ និងជួយសន្សំប្រាក់ក្នុងគ្រួសារកសិករបានយ៉ាងមានប្រសិទ្ធភាព។ ហេតុផលទាំងអស់នេះហើយ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើដល់អង្គភាពជំនាញក៏ដូចជាមន្រ្តីអនុវត្តគម្រោងត្រូវយកចិត្តទុកដាក់សហការល្អជាមួយភាគីចិន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តគម្រោងនេះ ដោយរលូនប្រកបដោយមនសិការវិជ្ជាជីវៈ តម្លាភាព ចំទិសដៅ ឆ្ពោះទៅរកភាពជោគជ័យតាមផែនការដែលបានគ្រោងទុកដូចមានចែងក្នុងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន និងភារកិច្ចផ្សេងៗទៀតក្នុងស្មារតីស្ថាបនា នវានុវត្តន៍ និងទទួលខុសត្រូវខ្ពស់។

ក្រៅពីគម្រោងឡជីវឧស្ម័ន ឯកឧត្តមរដ្ឋមន្រ្តីក៏បានរំលឹកជូនអង្គពិធីបានជ្រាបផងដែរអំពីសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបានក្រោមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរទៅតាមអនុវិស័យនីមួយៗ មានជាអាទិ៍ ផ្នែកជំនាញកសិកម្ម ផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) ជាមួយ AQSIQ ផ្នែកផលិតកម្មបសុព្យាបាល ផ្នែកព្រៃឈើ ការធ្វើទំនើបភាវូបនីយកម្មនៃកសិឧស្សាហកម្ម ការស្រាវជ្រាវ ការអភិវឌ្ឍឧស្សាហូបនីយកម្ម ជលផល ការអភិវឌ្ឍធនធានមនុស្ស ទស្សនកិច្ចសិក្សា ការផ្តល់សម្ភារឧបករណ៍ផ្សេងៗ ការសាងសង់មន្ទីរពិសោធន៍នៅសាលាជាតិកសិកម្មព្រែកលៀបជាដើម។ និយាយដោយឡែក ចំពោះការងារសុខភាពសត្វ និងផលិតកម្មសត្វ សាធារណរដ្ឋប្រជាមានិតចិនបានជួយលើការសាងសង់ឡជីវឧស្ម័ន៣លើករួចមកហើយដែលបានចាប់ ផ្តើមតាំងពីឆ្នាំ២០០៤ កន្លងមកម្ល៉េះ ព្រមទាំងបានបង្កើតស្ថានីយចិញ្ចឹមជ្រូកបង្ហាញកម្ពុជា-ចិន និងជួយបណ្តុះបណ្តាលធនធានមនុស្សដល់អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ តាមរយៈកិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្សេងៗ ដែលជាធាតុចូលដ៏សំខាន់ក្នុងការរួម ចំណែកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម២០១៩-២០២៣។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...