ការចិញ្ចឹម​សត្វ​ត្រូវតែ​ជ្រើសរើស​ពូជ​ជាមុន

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2359

ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ ​បាន​រំលឹក​ដល់​កសិករ ​ដែល​ចិញ្ចឹមសត្វ​ត្រូវតែ​យកចិត្ត​ទុកដាក់ ​ជាសំខាន់​ផងដែរ ​នៅ​នឹង​ការជ្រើសរើស​ពូជ​ ប្រយោជន៍​ដើម្បី​ឲ្យ​ការចិញ្ចឹម​នោះ​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច។

ខណៈ​អញ្ជើញ​ចុះ​ពិនិត្យ ​ការដាំ​ស្មៅ​ចំណី​សត្វ និង​សំណេះសំណាល ​ជាមួយ​កសិករ១០០គ្រួសារ ​នៅ​ភូមិ​សឺ​ន សុន​ត្បូង ឃុំ​ស្រងែ ស្រុក​ព្រៃឈរ កាលពី​ថ្ងៃទី0៥ ខែមករា​នោះ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ បាន​ប្រាប់​ដល់​កសិករ​ជិត១០០គ្រួសារ​ថា​ នៅ​ទីនោះ​ការ​ចិញ្ចឹមសត្វ​ ដូចជា មាន់ ទា ជ្រូក គោ ត្រូវតែ​ជ្រើសរើស​ពូជ។

ប្រសិនជា​ពូជ​មិន​ច្បា​ល់​លាស់​ទេ សូមកុំ​ចិញ្ចឹម។ ចិញ្ចឹម​ពូជ​ណា ដែលមាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់។ កុំ​ចិញ្ចឹម​តាម​ទម្លាប់តៗគ្នា។ ចិញ្ចឹម​ត្រូវ​ផ្តល់​ចំណីអាហារ​ឲ្យ​បាន គ្រប់គ្រាន់។ ការថែទាំ​ឲ្យ​បានល្អ​ដូចជា​ទឹក ការលាង​សម្អាត ។ល។

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន ​ក៏បានស្នើរ​ឲ្យ​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​ ត្រូវ​យកចិត្តទុកដាក់​ ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​បន្ថែមទៀត ជាពិសេស​សម្រាប់​កម្មវិធីចុះ​ស្រែ​ជាមួយ​កសិករ​ ឲ្យ​ដល់​ស្រទាប់​កសិករ​ពី​ព័ត៌មាន​ផលិតកម្ម​សត្វ។

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន​បន្តទៀតថា ប្រធាន​មន្ទីរ​កសិកម្ម ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ឧស្សាហ៍​បង្កលក្ខណៈ​ ឲ្យ​អ្នក​ចិញ្ចឹមសត្វ​ជួបជុំគ្នា​ ដើម្បី​ពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍​ និងរួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កើតឡើង​ក្នុង​វិស័យ​ចិ​ញ្ខឹ​ម​សត្វ រួច​រាយការណ៍​ពី​លទ្ធផល​មកខុទ្ទកាល័យ​ដើ​ម្ម្បីជួយ​ជំរុញ។

ត្រូវខិតខំ​ពង្រីក​សកម្មភាព​ឡជីវឧស្ម័ន​បន្ថែមទៀត​ ព្រោះមិនទាន់​សាងសង់​គ្រប់​ផែនការ​នៅឡើយ ​ហើយកាកសំណល់​ពី​ឡ អាច​យកទៅ​ប្រើប្រាស់​ជា​ជី​សម្រាប់ ការងារ​កសិកម្ម។ ភ្ងា​ក់​ងារ​សុខភាព​សត្វ​ភូមិ ​ត្រូវ​តាមដាន​ការ​ចិញ្ចឹមសត្វ ​ក្នុងភូមិ​ណែនាំ​ឲ្យ​ឈប់​ចិញ្ចឹមលែង។

តាម​របាយការណ៍​រប​ស់​ប្រធានការិយាល័យ​កសិកម្ម ​ឲ្យ​ដឹងថា​ឡ​ដី​វ​ឧស្ម័ន​របស់​ប្រជាកសិករ​ នៅ​ឃុំស្រងែ​ មាន​ចំនួន​សរុប១៣០កន្លែង។មានមតិ​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​នៅ​ទីនោះ ឯកឧត្តម​បណ្ឌិត  ច័ន្ទ សារុន ​បាន​ជម្រាប​ថា​រដ្ឋាភិបាល​ចិន​ បានផ្តល់​ឡ​ជីវឧស្ម័ន​ចំនួន៣០០ឡ ជូន​ដល់​ក្រសួងកសិកម្ម ​ដើម្បី​ធ្វើការ​ចែកចាយ​ដល់​ប្រជាកសិករ ហើយ​ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន​ក៏បាន​កោតសរសើរ​ដល់​ប្រជាកសិករ​ដែរ​មាន​ឡ​រួច។

ពាក់ព័ន្ធ​ពូជស្រូវ ​ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន បាន​ណែនាំ​ឲ្យ​ប្រជាកសិករ​ ត្រូវ​យកចិត្តទុកដាក់​លើ​ពូជ ព្រោះ​វា​សំខាន់​ណាស់ ​ត្រូវ​យល់ដឹង​ពី​វិធីសាស្ត្រ សម្រិតសម្រាំង​ពូជ​ដោយ​ខ្លួន ​ហើយ​ពូជ​សុទ្ធ​ប្រើប្រាស់​បានតែ០៣ឆ្នាំ ។

រាជរដ្ឋាភិបាល​ បានប្រកាស​ចេញឲ្យ​ប្រើប្រាស់ ​នូវ​ពូជស្រូវ​ចំនួន១០ប្រភេទ ហើយ​បងប្អូន​កសិករ ​អាចយ​ក​ទៅធ្វើ​ការបង្កបង្កើន​ផល​បាន។ ឆ្លើយតប​សំណូមពរ​របស់​កសិក​រ​នៅ​ទីនោះ​ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន​ បានស្នើ​ឲ្យ​មន្ទីរ​កសិកម្ម ​និង​កា​រិ​យាល័យ​កសិកម្ម​ស្រុក ​ចុះ​សិក្សា​លើ​ទីតាំង​ស្នើសុំ​ប្រឡាយ​បង្ហូរទឹក​ទទួលបាន​ល​ទ្ធ​ផល​រួច​រាយការណ៍​ជូន​ក្រសួង​វិញ។ ក្នុង​ពិធី​នោះ​ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន​បានផ្តល់​ឧបករណ៍​ព្រោះ​គ្រាប់​ចំនួន២គ្រឿង​ ជូន​ដល់​ការិយាល័យ​កសិកម្ម​ស្រុក​ព្រៃឈរ សម្រាប់​ទុកធ្វើ​បង្ហាញជូន​ប្រជាកសិករ​ក្នុងការ​បន្ថយ​ការប្រើប្រាស់​គ្រាប់ពូជ៕

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...