កម្ពុជាអះអាងអំពីលទ្ធផលសហប្រតិបត្តិការជាមួយអង្គការហ្វាវ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 417

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បាន​អៈអាង​ពី​លទ្ធផល​ជាច្រើន ដែល​ផ្តើមចេញ ពី​សហប្រតិបត្តិកា​រ ​ជាមួយ​អង្ក​ការ​ហ្វា​វ (FAO)។ ការបញ្ជាក់​នេះ បានធ្វើ​ឡើងខណៈ​ប្រតិភូ​អង្គការ​ហ្វា​វ​មួយក្រុម ​ជួបពិភាក្សា​ការងារ​ជាមួយឯកឧត្តម​រដ្ឋមន្ត្រី។

មន្ត្រី​ខុទ្ទកាល័យ​ឯកឧត្តមរដ្ឋមន្ត្រី ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា កាលពី​រសៀល​ថ្ងៃទី២៦ ខែមករា ​ឆ្នាំ២០១១ ឯកឧត្តមរដ្ឋមន្ត្រី​ និង​សហការី​ បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ជាន់ខ្ពស់ ​នៃ​តំណាង​អចិ​ន្រៃ​យ៍ ​ប្រចាំ​អង្គការ​FAO ចូលជួប​សំដែង​ការគួរសម ​ដែលមាន​ចំនួន៨រូប ដែល​ក្នុងនោះ​ មកពី​ប្រទេស​ហ្វាំ​ង​ឡង់, ដា​ណា​មាក, អាមេរិក, អង់​គេ្ល​ស, បង់​ក្លា​ដេ​ស, កុង​ហ្គោ, យូ​រ៉ា​ហ្គា​យ ​និង​តំណាង​ហ្វា​វប្រ​ចាំ​នៅ​កម្ពុជា។

មន្ត្រី​រូប​នោះ បាន​បន្តទៀតថា​ ក្នុង​ឱ​កាស​នោះ​ ឯកឧត្តម​រដ្ឋមន្ត្រី ​ជម្រាបជូន​ភ្ញៀវ​ ពីស​ភាព​កាណ៍​កសិកម្ម ​នៅ​កម្ពុជា​បច្ចុប្បន្ន​ ជា​លទ្ធផល​តាម​ការវាយតម្លៃ​បឋម​កម្ពុជា​ ទទួលបាន​ទិន្នផល​មធ្យម​ប្រចាំឆ្នាំ២,៩០៤តោន​ ក្នុង១ហិតា និង​ផលិត​ស្រូវ ​បាន​ប្រមាណ៨លាន​តោន​ស្រូវ ​ដោយកាត់​ការហូបចុក ការបាត់បង់​ក្រោយពេល​ប្រមូល​ផល ការ​ទុក​ពូជ​នៅសល់៣,៧លាន​តោន ​បើ​គិត​ជា​អង្ករ២,៤លាន​តោន ។

លទ្ធផល​ថ្មីសំខាន់ៗ ដែល​ស​ម្រ​ច​បាន ​ក្រោម​កិច្ចសហការ​រវាង​អង្គការ​ហ្វា​វ ជាមួយ​ក្រ​សួង​កសិកម្ម ដែល​ក្នុងនោះ​មាន​ជាអាទិ៍ គោលនយោបាយ​កសិកម្ម​ និង​ទឹក (Stratey on Agriculter and Water-SAW) ។  

FAO បាន​ដើរតួនាទី​ ជា​សហ​អ្នកសម្របសម្រួល ​ហើយ​មាន​គម្រោង Technical Cooperation Project Facility (TCPF)  បាន​ជួយ​រៀបចំ​កម្មវិធី​ទី២ ស្តីពី​សន្តិសុខស្បៀង។ កម្មវិធី​ព្រៃឈើ​ជាតិ (National Forest Program NFP (FAO ជា​សមាជិក​សកម្ម ​នឹងមាន​គម្រោង Forest Facility បាន​ចូលរួម​គាំទ្រ)។ ផែនការ​យុទ្ធសាស្ត្រ១០ឆ្នាំ ​នៃ​វិស័យ​ជលផល ( The Strategic Plan និង​Framework for Fishier 2010-2019)។

FAOជា ​សមាជិក​សកម្ម នឹងមាន​គម្រោង​TCPE ចូលរួម​គាំទ្រ​ក្របខ័ណ្ឌ​អាទិភាព ​រយៈពេល​មធ្យម (National MediumTerm Priority Framework  NMTPF)។ FAO បាន​ជួយ​គាំទ្រ។ ពង្រាងច្បាប់​ស្តីពី​ផលិតកម្ម​បសុសត្វ។ FAOបាន​សហការ​ជាមួយ ​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល ​និង​មាន​គម្រោង​TCPF បាន​ជួយ​គាំទ្រ។

លោក​រដ្ឋមន្ត្រី​ជម្រាប​ពី​ការប្រជុំ​ ថ្នាក់​រដ្ឋមន្ត្រី​កសិកម្ម​នៅ​ប្រទេស​អា​ល្លឺ​មង់ ដែល​អង្គប្រជុំ​លើ​តម្លៃ​និង​ទីផ្សារ​ក្នុង​ផលិតកម្ម​កសិកម្ម ។ លោក​រដ្ឋមន្ត្រី​សុំ​ឲ្យ​គណៈប្រតិភូ​ឲ្យ​ពិចារណា និង​ពិនិត្យ​លទ្ធភាព​កៀរគរ​ថវិកា​ផ្តល់​ដល់​គម្រោង​ជំរឿន​កសិកម្ម​ដែល​ បានរៀបចំ​ហើយ​ក្នុងតម្លៃ៤,៥លាន​ដុល្លា​អាមេរិក ព្រោះ​គម្រោង​នេះ​នឹង​ផ្តល់​សារសំខាន់​ជា​ចាំបាច់​ចំពោះ​ការរៀបចំ​ផែនការ និង​គោលនយោបាយ​កសិកម្ម ។តាម​ស្មារតី​នៃ​ច្បាប់​ស្ថិតិ​ជំរឿន​កសិកម្ម​ត្រូវ​ធ្វើជា​រៀងរាល់ឆ្នាំ​ ម្តង​ប៉ុន្តែ​កម្ពុជា​ពុំដែល​ធ្វើ​ទាល់តែសោះ​កន្លងមក ។ លោក​ក៏​សុំ​ឲ្យ​ពិចារណា​ឡើងវិញ​ចំពោះ​គម្រោង​សន្តិសុខ​ស្បៀង​ក្នុង​ ក្របខ័ណ្ឌ​Global Agriculture and Food Security Programme (GAFSP) ក្នុងតម្លៃ​ប្រមាណ៥០លាន​ដុល្លារ​អា​មេ​រិច ។

ឆ្លើយតប​ នឹង​សំណូមពរ​របស់ឯកឧត្តមរ​ដ្ឋ​មន្ត្រី តំណាង​ង​ចិ​ន្ត្រៃ​យ៍ ​ទាំង៧ប្រទេស​ប្រចាំ​អង្គ ការ FAO សន្យា​នឹង​នាំនូវ​សំណូមពរ​របស់ឯកឧត្តមរ​ដ្ឋ​មន្ត្រី​ ទៅ​ជំរាប​ឯកឧត្តម​អគ្គលេខាធិការ​អង្គការ FAO ប្រចាំ​អង្គការសហប្រជាជាតិ ។ គួររំលឹកថា កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ FAO តាំងពី​ថ្ងៃទី១១ ខែ​វិច្ចិកា ​ឆ្នាំ១៩៥០ ហើយ​មាន​មាន​កិច្ចសហការ​ល្អជា​មួយ ​FAO រហូតមក ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី "ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០"
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត...
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ
កម្មវិធីទី២- អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងសហការីបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកោះកុង
នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជខូអិលធីឌីដែលកំពុងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន...
ឆ្លងចូលដើមសប្តាហ៍ ត្រូវនឹងថ្ងៃទីបីនៃដំណើរអញ្ជើញមកបំពេញបេសកកម្មចុងក្រោយរបស់ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណងពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុន ផេភើរ ទ្រី អ៊ិនវេស មេន ខេមបូឌា (Paper Tree Investment Cambodia Co., L...
កម្មវិធីទី៣៖ នៅរសៀលថ្ងៃដដែល ចេញពីខេត្តប៉ៃលិន ឯកឧត្តមរដ្ឋមន្ត្រី និងសហការី...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីអញ្ជើញមកខេត្តប៉ៃលិន ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"
កម្មវិធីទី២៖ ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"។ គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យមើលការដាំដុះដំណាំឫស្សីផ្អែមរបស់លោក លី វិន ចំនួន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង
ឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមក ពិនិត្យបណ្តុំអាជីវកម្មមាន់ (ទូភា្ញស់កូនមាន់ និងចិញ្ចឹមមាន់យកសាច់) និងការបណ្តុះកូនស្វាយលក់
កម្មវិធីទី៤៖ កម្មវិធីចុងក្រោយ សម្រាប់បេសកកម្មថ្ងៃទី១ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី និងលោក អ៊ុយ សុទ្ធាវី អភិបាលរង ខេត្ត អមដោយសហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអញ្ជើញមកពិនិត្យការរងារបង្កបង្កើនផលស្រូវ...
នៅរសៀលថ្ងៃដដែល ចេញពីខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិ៍សាត់ ដើម្បីពិនិត្យអំពីវឌ្ឍនភាពរបស់សហគមន៍កសិកម្មរស្មីកសិករ ស្ថិតនៅក្នុងភូមិកំពង់សំបូរ ឃុំស្យា ស្រុកកណ្ដៀង...
ចេញពីខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិសាត់...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញមកពិនិត្យដំណាំពោតចំនួន ៦ហត របស់បងប្រុស ហឿង សេងហៃ នៅតំបន់អន្លង់អិន...
សម្រាប់ចុងសប្តាហ៍នេះ តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអញ្ជើញមកពីក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯកច័ន្ទ សុភត្រ្តា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ៥រោច ខែជេស្ឋ...
ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន" ត្រូវបានរៀបចំពិធីប្តូរសារ រវាងឯកឧត្តមរដ្ឋមន្រ្តី...
ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន"...