ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញទៅចូលរួមក្នុងវេទិកាអន្តរជាតិស្តីពី "សុវត្ថិភាពម្ហូបអាហារ"

ចេញ​ផ្សាយ​ ០៣ តុលា ២០២២ 2651

តបតាមការអញ្ជើញពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO, United Nation Industrial Development Organization) និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល (លិខិតលេខ: ៨០០ សជណ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២) នៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញទៅចូលរួមក្នុងវេទិកាអន្តរជាតិស្តីពី "សុវត្ថិភាពម្ហូបអាហារ"។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី និងសហការីក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តមអគ្គនាយកអង្គការ UNIDO និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធមួយចំនួនទៀត ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅប្រទេសអូទ្រីស និងប្រទេសប៉ែលហ្សិច។ យោងតាមកម្មវិធីដែលបានរៀបចំឡើងដោយអង្គការ UNIDO សម្រាប់ឯកឧត្តមរដ្ឋមន្រ្តី និងសហការី មានដូចខាងក្រោម ÷ I. នៅប្រទេសអូទ្រីស ÷ ក- ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ គណៈប្រតិភូ ត្រូវចេញដំណើរទៅដល់ទីក្រុង Vienna ខ- ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នឹងទៅកាន់ទីស្នាក់ការកណ្តាលរបស់អង្គការ UNIDO ដែលឯកឧត្តមរដ្ឋមន្ដ្រី និងសហការីមានកម្មវិធីដូចខាងក្រោម ÷ ១- ពេលព្រឹក នឹងអញ្ជើញចូលរួមក្នុងវេទិកាស្តីពី "សុវត្ថិភាពចំណីអាហារ"។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រីនឹងថ្លែងសុន្ទរកថាទៅកាន់អង្គវេទិកាអំពី "សុវត្ថិភាពចំណីអាហារ" នៅកម្ពុជា។ ២- ពេលរសៀល ជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម Gerd Muller អគ្គនាយកអង្គការ UNIDO និងក្រុមការងារជំនាញរបស់ UNIDO មួយចំនួនទៀត។ នាឱកាសនេះ ភាគីកម្ពុជានឹងលើកយកប្រធានបទសំខាន់ៗចំនួនពីរមកពិភាក្សាគឺ ÷ ១) អាទិភាពចម្បងក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងសុវត្ថិភាពចំណីអាហារនៅកម្ពុជា ជាពិសេសការកែច្នៃផលិតផលជលផល។ ២) កាលានុវត្តភាពសម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអង្គការ UNIDO នាពេលអនាគត។ គ- ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលរបស់អង្គការ UNIDO ដែលមានកម្មវិធីដូចខាងក្រោម ÷ ១- ពេលព្រឹក ÷ ជួបប្រជុំពិភាក្សាការងារជាមួយលោក Dejene Tezera មន្រ្តីទទួលបន្ទុកនាយកដ្ឋាន SDG Innovation and Economic Transformation, នាយកផ្នែកអភិវឌ្ឍន៍កសិ-ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ, លោក Ali Badarneh នាយកផ្នែកសុវត្ថិភាពម្ហូប អាហារ និងប្រព័ន្ធម្ហូបអាហារ និងក្រុមជំនាញ UNIDO មួយចំនួនទៀត។ កម្មវត្ថុនៃជំនួបនេះគឺដើម្បីផ្លាស់ប្តូរទស្សនទានស្តីពីការអនុវត្តកម្មវិធី UNIDO សម្រាប់ភាពជាដៃគូប្រទេស (Programme Country Partnership, PCP)។ ការកសាងសមត្ថភាពមន្រ្តីជំនាញក្នុងវិស័យកសិកម្ម ដោយមានការគាំទ្រពីអង្គការ UNIDO និងដំណើរឆ្ពោះទៅរកការពង្រីកគម្រោង PCP ក្នុងវិស័យកសិកម្មកម្ពុជានាពេលអនាគត។ I. នៅប្រទេសប៊ែលហ្សិក ÷ ក- ថ្ងៃទី០៥ តុលា ឆ្នាំ២០២២ បន្តដំណើរចេញពីទីក្រុង Vienna ទៅកាន់ទីក្រុង Brussel ខ- ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ដ្រី និងសហការីមានកម្មវិធីដូចខាងក្រោម ÷ ១- ពេលព្រឹក មានរៀបចំប្រជុំពិភាក្សាការងារបច្ចេកទេសស្តីពី " ការនេសាទខុសច្បាប់ គ្មានការ អនុញ្ញាត និងគ្មានរបាយការណ៍ (Illegal, Unreported or Unregulated Fishing, IUU" ជាមួយអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងនេសាទ (DG MARE)។ ២- ពេលរសៀល បន្តដំណើរទៅទស្សនាកំពង់ផែក្នុងក្រុងប៊្រុសសែល និងសហគ្រាសកែច្នៃអាហារ/ផលនេសាទ។ គ- ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ដ្រី និងសហការីមានកម្មវិធីដូចខាងក្រោម ÷ ១- ពេលព្រឹក បនតជួបប្រជុំពិភាក្សាការងារជាមួយលោកជំទាវ Charlina Vicheva អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជលផល (Director General, Directorate-General for Marine Affairs and Fisheries, DG MARE)។ ២- ពេលរសៀល បន្តជួបប្រជុំពិភាក្សាការងារបច្ចេកទេសជាមួយ DG SANTE អំពី "កម្មវិធីជាតិតាមដានសំណល់ បសុឱសថ និងសារធាតុគីមីក្នុងវារីវប្បកម្ម, National Residue Monitoring Program" ។ ៣- ម៉ោង ១៥:០០ នឹងជួបប្រជុំ និងពិភាក្សាការងារជាមួយឯកឧត្តមអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពចំណីអាហារ (DG SANTE) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។ ៤- នៅរសៀលថ្ងៃទី០៧ តុលា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ដ្រីនឹងដឹកនាំគណប្រតិភូធ្វើមាតុភូមិនិវត្តន៍។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...