ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាប្រទេសជប៉ុន

ចេញ​ផ្សាយ​ ២២ កញ្ញា ២០២១ 595

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតដែល   ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាប្រទេសជប៉ុន។ 
មានមតិសំណេះដំណាលនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសាទរចំពោះនិស្សិតដែលទទួលបានជ័យលាភីអាហារូបករណ៍ និងបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ក្មួយៗដែលបានឆ្លងកាត់ការធ្វើតេស្តយ៉ាងលំបាកដោយស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ លទ្ធផលនេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ខិតខំតស៊ូរៀនសូត្រដែលមានគុណតម្លៃសម្រាប់ធ្វើការកសាង និងអភិវឌ្ឍប្រទេសកំណើតរបស់ខ្លួននៅពេលអនាគត។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកទាក់ទងនឹងការសិក្សារៀនសូត្រ បទពិសោធន៍ការងារ ការធ្វើជាមន្រ្តីល្អ បុគ្គលល្អ ពលរដ្ឋល្អ រហូតបានក្លាយជាថ្នាក់ដឹកនាំម្នាក់ ស្ម័គ្រស្មោះបម្រើជាតិមាតុភូមិ និងប្រជាជនដើម្បីការកសាង និងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន។ ដើម្បីទទួលបានជោគជ័យតាមក្តីប្រាថ្នារបស់ក្មួយៗ និងជាពិសេសស្រប តាមគោលនយោបាយអភិវឌ្ឍនធនធានមនុស្សរបស់រាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើក្មួយៗឲ្យយកឱកាសនៃការសិក្សារៀនសូត្រ ត្រូវខិតខំពង្រីកការរៀនសូត្រ សិក្សាស្រាវជ្រាវលើមុខជំនាញពីពីរទៅបីបន្ថែមទៀត និង រៀនធ្វើការអង្កេត ប្រៀបធៀប ការគ្រប់គ្រង សណ្តាប់ធ្នាប់សង្គមរស់នៅរបស់គេ ទាំងការគ្រប់គ្រងបរិស្ថាន សេដ្ឋកិច្ច នយោបាយ ប្រពៃណី និងវប្បធម៌ ហើយត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជូននូវវិន័យ និងច្បាប់ទម្លាប់របស់សាលា ក៏ដូចជារបស់ប្រទេសជាតិគេ។ ចំណេះដឹងទាំងអស់នោះគឺទុន និងជាមូលដ្ឋានគ្រឹះនៃពុទ្ធិសម្រាប់កសាងសមត្ថភាពខ្លួនឲ្យកាន់តែរឹងមាំ ជឿជាក់ និងច្បាស់លាស់។ល។ រួចនាំយកធាតុចូលដែលជាចំណេះ ជំនាញ និងបទពិសោធន៍ល្អៗ ថ្មីៗទាំងនោះ យកមកមាតុភូមិវិញដើម្បីចូលរួមថែរក្សាការពារ កសាង និងអភិវឌ្ឍប្រទេសយើងនាពេលអនាគត។ ទន្ទឹមនឹងនេះគឺត្រូវប្រកាន់ខ្ជាប់នូវវិន័យផ្ទាល់ខ្លួន ការថែរក្សាសុខភាព សាមគ្គីគ្នាល្អ និងចៀសវាងប្រព្រឹត្តអំពើមិនគប្បីដែលនាំឲ្យប៉ះពាល់ដល់សុវត្តិភាពផ្ទាល់ខ្លួននិងការសិក្សា និងត្រូវចេះរក្សាបាននូវកិត្តិយសរបស់ជាតិ។ 
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានជូនពរក្មួយៗឲ្យទទួលបានសេចក្តីសុខ សុវត្ថិភាព និងជោគជ័យក្នុងការសិក្សា ដើម្បីនាំយកចំណេះដឹង បទពិសោធន៍ល្អៗទាំងអស់នោះ មកចែករំលែក និងចូលរួមអភិវឌ្ឍប្រទេសក្រោមម្លប់សុខសន្តិភាព ក្រោមការដឹងនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
សូមអនុញ្ញាតជម្រាបជូនថា សម្រាប់ឆ្នាំ២០២១-២០២២ មាននិស្សិតចំនួន ២៦នាក់ (ស្រ្តី ១០) ត្រូវបានរាជរដ្ឋាភិបាលជប៉ុន តាមរយ:ស្ថានទូត ធ្វើការជ្រើសរើសផ្តល់អាហារូបករណ៍ឲ្យទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតចំនួន ២៤នាក់ និងបណ្ឌិតចំនួន ២នាក់ ទៅតាមមុខជំនាញ និងសាកលវិទ្យាល័យនានានៅទូទាំងប្រទេសជប៉ុន ដោយពួកគេនឹងត្រូវចេញដំណើរក្នុងពេលឆាប់ៗខាងមុខ នេះ។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតចំនួន ២០០នាក់ មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture - RUA) ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយ:ពេល...
នៅទីស្តីការក្រសួង នារសៀលថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:០០ ព្រឹកថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ដើម្បីជម្រាបលា​ក្រោយបញ្ចប់បេសកកម្មអស់រយៈព...
នៅព្រឹកថ្ងៃទីអង្គារ​​ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានអញ្ជើញចូលរួមប្រជុំចង្អៀតតាមប្រព័ន្ធ Zoom ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីបញ្ហាសត្តឃាតដ្ឋាន
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩ ព្រឹកថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាប្រទេសជប៉ុន
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សារកហេតុផលឬអំណះអំណាងសំខាន់ៗមួយចំនួនសម្រាប់ធ្វើជាយន្តការដោះស្រាយបញ្ហាជាកញ្ចប់ដោយត្រូវពិនិត្យលើក្រមខ័ណ្ឌគោលនយោបាយដែលពាក់ព័ន្ធការអនុវត្តច្បាប់កន្លងមកស្តីពី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៤:៣០ រសៀលថ្ងៃចន្ទ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងថ្នាក់ដឹកនាំក្រសួងបានចូលរួមប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពី "ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់"...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ២ រសៀល ថ្ងៃព្រហស្ប៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធ Zoom ជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃលើបេក្ខជនជានាយកអង្គការ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៦:៣០ រសៀលថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកជំទាវ Maryam Salim ជានាយកគ្រប់គ្រងធនាគារពិភពលោកថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០ព្រឹក ថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជាប្រធានប្តូរវេនរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន បានធ្វើជាសហប្រធានជាមួយ ឯកឧត្តម Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ(GACC)នៃសាធារណៈរដ្ឋប្រជាមានិតចិន...
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១, ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួង​ និងឯកឧត្តមប្រតិភូរាជ​រដ្ឋាភិបាលទទួលជាប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញចូលរួមកិច...
នាវេលាម៉ោង ០៨:៣០ព្រឹក ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាថ្នាក់ជាតិតាមរយ:ប្រព័ន្ធ Zoom ស្តីពី " ការផ្សព្វផ្សាយទិន្នន័យភូមិសាស្រ្តសម្រាប់កសិកម្ម និងទឹកក្នុងកម្មវិធីទូរស័ព្ទដៃ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅម៉ោង ១៤:០០ រសៀលថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋឆេក តាមប្រព័ន្ធ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានអញ្ជើញមកពិនិត្យកសិដ្ឋានបង្កងទួលទន្លេជុំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធ...
ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ការជំរុញផលិតកម្មកសិកម្មក្នុងស្រុក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ Zoom ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៨:៣០ នាព្រឹកថ្ងៃពុធ...