ឯកឧត្តមរដ្ឋមន្ត្រីបានចូលមកពិនិត្យ និងធ្វើការសំណេះសំណាលជាមួយដេប៉ូ សុង មួយជាម្ចាស់ដេប៉ូផ្គត់ផ្គង់ និងចែកចាយគ្រាប់ពូជ និងសម្ភារៈកសិកម្ម

ចេញ​ផ្សាយ​ ២០ មីនា ២០១៩ 2729

កម្មវិធីទី៣:
ឯកឧត្តមរដ្ឋមន្ត្រីបានចូលមកពិនិត្យ និងធ្វើការសំណេះសំណាលជាមួយដេប៉ូ សុង មួយជាម្ចាស់ដេប៉ូផ្គត់ផ្គង់ និងចែកចាយគ្រាប់ពូជ និងសម្ភារៈកសិកម្ម។ ដើម្បីឲ្យការជួបពិភាក្សានេះទទួលបានធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ក៏មានវត្តមានរបស់សហគមន៍កសិកម្ម ឈ្មួញកណ្តាលដែលពួកគាត់គឺជាសម្បទាននិកពីគម្រោងហាវេស ជំហាន២។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការសួរនាំពីដំណើររីកចម្រើន បញ្ហាប្រឈមនានាដែលពួកគាត់បាននិងកំពុងជួបប្រទះ ការផ្តល់និងទទួលកិច្ចសហការពីមន្ត្រីជំនាញ ដៃគូអភិវឌ្ឍន៍ និងជាពិសេសប្រាក់ចំណូលគោលរបស់ពួកគាត់ទទួលបានពីការធ្វើកសិកម្ម។
 
ជារួម ដោយទទួលបានការគាំទ្រយ៉ាងប្រទាក់ក្រឡា និងមានប្រសិទ្ធភាពពីមន្ត្រីជំនាញ និងអង្គការ USAID ពួកគាត់បានសម្តែងនូវសេចក្តីសប្បាយរីករាយចំពោះវឌ្ឍនភាពដែលគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសពួកគាត់សម្រេចបានប៉ុន្មានឆ្នាំកន្លងមកនេះ។ ទន្ទឹមនឹងនេះ ពួកគាត់ក៏បានស្នើដល់ឯកឧត្តមរដ្ឋមន្ត្រី និងអង្គការ USAID បន្តជួយផ្តល់ការងារបណ្តុះបណ្តាលលើបច្ចេកទេសផ្តើមពីការផលិតពូជ រហូតដល់ប្រមូលផល។
 
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីជំនាញឲ្យសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្តចុះផ្តល់កិច្ចសហការឲ្យបានល្អប្រសើរជូនប្រជាកសិករ ហើយលោកក៏បានបង្ហាញជូននូវទស្សនៈវិស័យមួយចំនួនដើម្បីឲ្យពួកគាត់យកទៅពង្រឹង និងពង្រីកសមត្ថភាពខ្លួន ក៏ដូចជាដៃគូអភិវឌ្ឍន៍ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្ដល់ការគាំទ្រដូចជា ទី១. ត្រូវរៀបចំផែនការដាំដុះឲ្យមាននិរន្តរភាព ធ្វើយ៉ាងណាធានាបានដល់បរិមាណផ្គត់ផ្គង់ និងការបញ្ជាទិញពីទីផ្សារ។ ទី២. គួរពិនិត្យលទ្ធភាពក្នុងការសាងសង់ឃ្លាំងស្តុក និងឃ្លាំងត្រជាក់ ដើម្បីធានាដល់គុណភាព និងអាយុកាលនៃផលិតផល។ ទី៣. ត្រូវជម្រុញ និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ទី៤. ត្រូវផ្គត់ផ្គង់ និងលើកកម្ពស់ការប្រើប្រាស់ពូជសុទ្ធ និងធាតុចូលកសិកម្មគោរពតាមការណែនាំ និងមានបច្ចេកទេស។

ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលី
នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញបិទវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំនៅខេត្តព្រះវិហារ
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
សូមអនុមោទនាពិធីបុណ្យវិសាខបូជា
សូមអនុមោទនាពិធីបុណ្យវិសាខបូជា
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតលោកស្រី Marie- Héléne LOISON អនុប្រធានប្រតិបត្តិនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ចូលជួបពិភាក្សាការងារ
នៅរសៀលថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
បងប្អូនប្រជាពលរដ្ឋអាចទាក់ទងស្វែងរកព័ត៌មាន និងជំនួយបច្ចេកទេស ទាក់ទងនឹងវិស័យកសិកម្មតាមរយៈមន្ត្រីកសិកម្មឃុំនៅតាមតំបន់គោលដៅ តាមរយៈលេខទូរស័ព្ទ និងតេឡេក្រាមដូ...
បងប្អូនប្រជាពលរដ្ឋអាចទាក់ទងស្វែងរកព័ត៌មាន និងជំនួយបច្ចេកទេស ទាក់ទងនឹងវិស័យកសិកម្មតាមរយៈមន្ត្រីកសិកម្មឃុំនៅតាមតំបន់គោលដៅ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រជុំពិភាក្សាគម្រោង ស្តីពី "GIZ-implemented regional project ASEAN-AgriTrade Phase II”
នៅព្រឹកថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំគោលការណ៍រៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ និងពិធីប្រារព្ធខួប១០០ឆ្នាំ នៃដើមកៅស៊ូចំណាស់ជាងគេនៅកម្...
នៅព្រឹកថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា
នៅរសៀលថ្ងៃទី២០ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញពិនិត្យលទ្ធភាពដីដាំដុះដំណាំ មន សម្រាប់ក្រុមហ៊ុនសិប្បករអង្គរ អាទីហ្សង់អង្គរ
ដោយមានការចាត់តាំងពី ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន នៅខេត្តប៉ៃលិន
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លុះបញ្ចាំងអំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ច...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង «សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ...
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមដាំកូនឈើជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ លើការងារអភិរក្សធនធានជលផល និងសហគមន៍នេសាទ ជាមួយមន្រ្តីជំនាញ និងអង្គការពាក់ព័ន្ធ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)
នៅព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...