ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតលោកស្រី កែវ គៀង ប្រធានអង្គការហេហ្វឺកម្ពុជា និងសហការីចូលជួបដើម្បីរាយការណ៍

ចេញ​ផ្សាយ​ ២២ មេសា ២០១៩ 373

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតលោកស្រី កែវ គៀង ប្រធានអង្គការហេហ្វឺកម្ពុជា និងសហការីចូលជួបដើម្បីរាយការណ៍ជូនជ្រាបពីវឌ្ឍនភាពរបស់គម្រោង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួងនាពេលអនាគត។
 
លោកស្រីបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា អង្គការហេហ្វឺកម្ពុជាបាននិងកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានថវិកាគាំទ្រពីកម្មវិធីអង្គការហេហ្វឺអន្តរជាតិដើម្បីអនុវត្តគម្រោងស្តីពី "ការលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូច" ក្នុងខេត្តគោលដៅចំនួន១១ គឺខេត្តកំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។ គម្រោងនេះមានគោលបំណងជួយគាំទ្រដល់កសិករក្រីក្រ និងក្រុមងាយរងគ្រោះចំនួន៣៥ពាន់គ្រួសារ និងសហគមន៍កសិកម្មចំនួន៦៤សហគមន៍។ កម្មវត្ថុចំនួន០៥ ដែលអង្គការបានអនុវត្តគឺរៀបចំទីផ្សារកសិផល ធានានិងផ្គត់ផ្គង់អាហារូបត្ថម្ភ ផ្សព្វផ្សាយពីការរស់នៅប្រកបដោយអនាម័យ និងការប្រើប្រាស់ទឹកស្អាត លើកកម្ពស់យេនឌ័រ និងការអភិវឌ្ឍសហគមន៍កសិកម្មប្រកបដោយសមធម៌។ អ្វីដែលគួរជាទីមោទនៈនោះគឺ បច្ចុប្បន្នតាមរយៈគម្រោងនេះ ជាមធ្យមកសិករអាចរកចំណូលបានជាង០៥ពាន់ដុល្លារក្នុង០១ឆ្នាំ ក្រោយពេលដកថ្លៃដើមរួច ដែលចំណូលនេះបានធ្វើឱ្យជីវភាពគ្រួសាររបស់គាត់មានការរីកចម្រើនយ៉ាងខ្លាំង។
មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលអង្គការសម្រេចបាននាពេលកន្លងមក។ សមិទ្ធផលទាំងនេះបានចូលរួមចំណែកអភិវឌ្ឍសហគមន៍កសិកម្ម បង្កើនប្រាក់ចំណូលគ្រួសារតាមរយ:ការជំរុញផលិតភាពផលិតកម្មកសិកម្មសមស្រប ផលិតផលិតផលប្រកបដោយគុណភាព សុវត្ថិភាព និងមានលទ្ធភាពក្នុងការប្រកួតប្រជែងទីផ្សារខ្ពស់ និងជាពិសេសបង្កើនប្រាក់ចំណូលគ្រួសារ កាត់បន្ថយភាពក្រីក្រឆ្លើយតបទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សកម្មភាពនេះក៏ពិតជាបានឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះគោលនយោបាយរបស់ក្រសួងផងដែរ ជាពិសេសលើការអភិវឌ្ឍសហគមន៍កសិកម្មដោយផ្តោតជាសំខាន់លើការលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្ម ការប្តូរពូជដំណាំនិងសត្វ ការប្តូរមុខដំណាំ ការប្រើបច្ចេកវិទ្យានិងធាតុចូលកសិកម្មសមស្រប និងជាពិសេសការបំពេញតម្រូវការនៃទីផ្សារទាំងក្នុងនិងក្រៅប្រទេស ធ្វើបែបនេះគឺដើម្បីដើរឱ្យទាន់បរិបទថ្មីនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និងទេសចរណ៍។
 
នាឱកាសនេះផងដែរ ដើម្បីឱ្យគម្រោងទទួលបានជោគជ័យថែមមួយកម្រិតទៀត ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់មតិដល់អង្គការហេហ្វឺកម្ពុជា និងអង្គការផ្សេងៗទៀតដែលកំពុងអនុវត្តគម្រោងទាក់ទងនឹងវិស័យកសិកម្មឱ្យពិចារណា និងពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រលើ÷ ទី១. ការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដោយចាប់ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះដើម្បីបង្កើនតម្លៃបន្ថែម ពង្រីកនិងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេកទេស និងការធានាដល់គុណភាព សុវត្តិភាពទាំងអនាម័យនិងភូតគាមអនាម័យ និងជាពិសេសកាត់បន្ថយការនាំចេញវត្ថុធាតុដើម។ ទី២. ការសិក្សារៀបចំហេដ្ឋារចនាុសម្ព័ន្ធគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម និងរចនាសម្ព័ន្ធផ្គត់ផ្គង់ផ្សេងៗទៀត។ ទី៣. ការអភិវឌ្ឍសហគមន៍កសិកម្មប្រកបដោយចីរភាព និងនិរន្តរភាព តាមរយ:ការអភិវឌ្ឍចំណេះដឹង បច្ចេកទេសសមស្រប និងបច្ចេកវិទ្យាថ្មីទំនើប ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាននូវអ្វីដែលជាទម្លាប់ ឬផ្តេកផ្លួលទាំងស្រុងលើចំណូលតែមួយចំណែកណាមួយ។ ទី៤. ជួយរៀបចំផែនការដាំដុះជូនសហគមន៍កសិកម្មឲ្យបានត្រឹមត្រូវ និងគួរសហការជាមួយអង្គការផ្សេងៗទៀតដែលបាននិងកំពុងអនុវត្តគម្រោងជាមួយក្រសួងធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងមានភាពប្រទាក់ក្រឡាគ្នា។ កត្តាទាំងអស់នេះ ទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការគ្នាអនុវត្តដោយយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ជាមួយស្ថាប័នជំនាញ និងសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីចូលរួមសម្រេចគោលដៅជាប្រយោជន៍ដល់ប្រជាកសិករ។ យោងតាមសំណើ ឯកឧត្តមរដ្ឋមន្ត្រីយល់ព្រមថានឹងអញ្ជើញចុះទៅពិនិត្យសមិទ្ធផលរបស់គម្រោងជាក់ស្តែងនៅតាមបណ្តាខេត្តគោលដៅនាពេលអនាគតដ៏ខ្លី។
 
លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមរដ្ឋមន្ត្រីដែលបានចំណាយ ពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យក្រុមការងារបានជួបរាយការណ៍ ចែករំលែកបទពិសោធន៍ ហើយឯកភាពទទួលយកអនុសាសន៍ដែលជាប្រយោជន៍សម្រាប់អង្គការយកទៅអនុវត្តបន្តឲ្យទទួលបានជោគជ័យថ្មីៗថែមទៀតនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Yuji SEGOSHI ទីប្រឹក្សា និងជាអ្នកសម្របសម្រួលគម្រោងនៃអង្គការ JICA ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៣រោច ខែពិសាខ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអមដំណើរ សម្តេចចៅហ្វាយវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ចុះពិនិត្យស្ថានភាព...
នៅព្រឹកថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញចុះមកពិនិត្យស្ថានីយបណ្តុះកូនឈើ
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញចុះមកពិនិត្យស្ថានីយបណ្តុះកូនឈើ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញចុះទៅពិនិត្យចំការទុរេនរបស់លោក ស៊ីវ ផាន់នី
ថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោក He Jianping ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប៊ីអាយ អិនធើណេសិនណល អិនវេសមិន ឯ.ក និងសហការីចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង០៩:០០ព្រឹក ថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមជាមួយឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពតបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកអំបូងលឿងស្រស់របស់ក្រុមហ៊ុន...
នាព្រឹកថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនបានទទួលជួបលោកស្រី Aparna Subramani នាយកប្រតិបត្តិនៃធនាគារពិភពលោក និងជាប្រធានគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោក
នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលម៉ោង១៤:០០ ថ្ងៃព្រហស្បតិ៍...
ពិធីសម្ភោធការនាំចេញផ្លែចេកអំបូងលឿងស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ក្រោមអធិបតីភាពឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៩...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Chrisopher Baltazar MONTERO ឯកអគ្គរដ្ឋទូតនៃសាធា រណ:រដ្ឋហ្វីលីពីន
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ០៥កើត ខែពិសាខ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី បុយ ធីធឿម ជាប្រធានសមាគមកសិករវៀតណាមថ្នាក់មជ្ឈឹម និងឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៤កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំប្រជុំមួយ
នៅទីស្តីការក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃចន្ទ ០៣កើត...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទៅពិនិត្យវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសម្តេចតេជោ ហ៊ុន សែន
នាព្រឹកថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី២០ របស់អង្គការហេហ្វឺអន្តរជាតិប្រចាំនៅកម្ពុជា
នៅសណ្ឋាគារកាំបូឌីយ៉ាណា នារសៀលថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាឲ្យលោកបណ្ឌិត ROBERT POPE នាយកអង្គការ Defense Threat Reduction Agency (DTRA) និងសហការីចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងនារសៀលថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
នៅទីក្រុងប៉េកាំង ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញាតឱ្យ ប្រធានក្រុមមហ៊ុន Beijing Fushide Investment Management Ltd and East Consulting Management Ltd ចិនចូលសម្តែងការគួរសម
នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៧...