ពិធីអបអរសាទរទិវានារីអន្តរជាតិ ០៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រនិងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន

ចេញ​ផ្សាយ​ ១១ មីនា ២០១៩ 3173

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បត្តិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ មានរៀបចំពិធីអបអរសាទរទិវានារីអន្តរជាតិ ០៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រនិងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយលោកជំទាវ ម៉ក់ ស៊ីថា និងលោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិកាក្រសួងកិច្ចការនារី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកាយ៉ាងច្រើនកុះករ។

នាឱកាសនេះ លោកជំទាវ ស៊ីវណ្ណ បុទុម និងលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងចំណាប់អារម្មណ៍ពីរផ្សេងគ្នា ប៉ុន្តែមានអត្ថន័យតែម៉្យាងគឺចូលរួមអបអរសាទរទិវានារីអន្តរជាតិ ០៨មីនា ជូនបងប្អូននារីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសស្រ្តីដែលជាមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងផ្ញើសារសំខាន់ៗមួយចំនួនទៀតដែលទាក់ទងនឹងប្រវត្តិទិវានារីអន្តរជាតិ ការលើកកម្ពស់សិទ្ធិស្រ្តី និងយេនឌ័រ ការចូលរួមរបស់ស្រ្តីក្នុងសកម្មភាពសង្គម នយោបាយ មនុស្សធម៌ និងការអភិវឌ្ឍ និងការលះបង់គ្រប់បែបយ៉ាងក្នុងការបំពេញតួនាទីជាម្តាយ ជាភរិយា និងជាមេគ្រួសារដ៏ល្អ។ល។
ស្ថិតក្នុងបរិយាកាសសប្បាយរីករាយដែលស្រ្តីគ្រប់រូបកំពុងតែទទួលនាពេលនេះ ក្នុងនាមក្រសួង រូបលោកផ្ទាល់ និងភរិយា ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវមនោសញ្ចេតនារំភើបរីករាយដែលបានចូលរួមក្នុងពិធីនេះ។ ពិធីនេះ ពិតជាបានឆ្លើយតបទៅនឹងកាយវិការដ៏រស់រវើករបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកខ្ពស់បំផុតក្នុងការការពារផលប្រយោជន៍ សិទ្ធិ និងលើកកម្ពស់តម្លៃនារីខ្មែរយើងដែលធ្លាប់មានប្រវត្តិតាំងពីយូរអង្វែងរៀងរហូតមកដល់ពេលបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ តាមរយៈឯកឧត្តម និងលោកជំទាវ ស៊ីវណ្ណ បុទុម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងមនោសញ្ចេតនានឹករលឹក គោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ និងពរជ័យបវរប្រសើរពីសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាពិសេសសម្ដេចព្រះមហាត្សត្រីព្រះវររាជមាតាជាតិខ្មែរព្រះប្រធានកិត្ដិយសនៃក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីស្រ្តីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះបងប្អូននារីគ្រប់ជាន់ថ្នាក់ដែលមានវត្តមាននៅទីនេះ និងបងប្អូននារីទាំងអស់នៅទូទាំងប្រទេសផងដែរ។
ឆ្លៀតយកឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថានេះជាប្រធានបទមួយមានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងការជួយលើកកម្ពស់តម្លៃ សមភាពយេនឌ័រឲ្យមានសក្តានុពលថែមទៀតទាំងសិទ្ធិនិងអំណាចក្នុងការបំពេញតួនាទីបម្រើឲ្យសង្គមជាតិ និងប្រជាជន ហើយវាពិតជាបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយបានតម្កល់ “មនុស្ស” ជាអាទិភាពទី១ នៅលើគេគឺ មនុស្ស ផ្លូវ ភ្លើង និងទឹក ស្របទៅនឹងប្រធានបទជាអាទិភាពរបស់គណៈកម្មការស្តីពីស្ថានភាពស្រ្តីលើកទី៦៣ ផងដែរដែលនឹងប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅថ្ងៃទី១១-២២ ខែមីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ ប្រព័ន្ធគាំពារសង្គម ការទទួលបានសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ដើម្បីសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិ និងអំណាចដល់ស្រ្តីនិងក្មេងស្រី និងទិវាអន្តរជាតិ ២០១៩ ជាសាកលក្រោមប្រធានបទ “គិតស្មើគ្នា ស្ថាបនាដ៏ឈ្លាសវៃ នវានុវត្តន៍សម្រាប់ការផ្លាស់ប្តូរ”។
 
បច្ចុប្បន្ននេះ ក្នុងខណៈដែលកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅមុខ រាជរដ្ឋាភិបាលបានដាក់ចេញនូវច្បាប់ គោលនយោបាយ និងយន្តការជាតិជាច្រើន ដើម្បីបន្តលើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈនិងតួនាទីរបស់ស្រ្តីឲ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយសមធម៌ និងសមភាពយេនឌ័រជាមួយបុរស យកចិត្តទុកដាក់ឲ្យតម្លៃស្រ្តីថាជាកម្លាំងដែលមិនអាចខ្វះបានក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ដើម្បីចូលរួមអបអរសាទរទិវានារីអន្តរជាតិ ០៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ និងដើម្បីលើកកម្ពស់គុណសម្បត្តិស្រ្តី សិទ្ធិ និងសមភាពយេនឌ័រ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើឲ្យឯកឧត្តមថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទក្រសួងមេត្តាយកចិត្តទុកដាក់អនុវត្តឲ្យបានល្អប្រសើរនូវចំណុចសំខាន់ៗជាបន្តបន្ទាប់ដូចតទៅ៖ ១.ត្រូវបន្តអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល និងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យកសិកម្ម ជាពិសេសអនុសាសន៍ ១១ ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលើកឡើងជូនដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។ ២. ក្រុមការងារយេនឌ័រ និងកុមារ ត្រូវចុះសិក្សាស្វែងយល់អំពីឧបសគ្គរារាំងក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ស្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តសិក្សាស្វែងយល់អំពីគោលការណ៍សំខាន់ៗសម្រាប់ពង្រឹងសមត្ថភាពរបស់ស្ត្រី។ ៣.ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំនួនមន្ត្រីរាជ ការជាស្ត្រីបន្ថែមទៀត និងប្រគល់មុខតំណែងឲ្យស្ត្រី នៅគ្រប់រចនាសម្ព័ន្ធទាំងថ្នាក់កណ្តាល និងថ្នាក់ក្រោមជាតិ ព្រមទាំងជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី មធ្យោបាយ ថវិកា និងផ្តល់ឱកាសឱ្យមានសំឡេងស្ត្រីចូលរួមផ្ដល់យោបល់ ក្នុងការសម្រេចតែងតាំង។ ៤. លើកកម្ពស់សមត្ថភាព ចំណេះដឹងជំនាញ បទពិសោធន៍ និងភាពអង់អាចរបស់កសិករជាស្រ្តី ក្នុងការអភិវឌ្ឍវិស័យកសិកម្ម អភិវឌ្ឍសហគមន៍ និងសេដ្ឋកិច្ចគ្រួសារ។ លើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅគ្រប់កម្រិតដើម្បីទទួលបានប្រយោជន៍ពីការផ្ដល់សេវាបណ្តុះបណ្តាលបច្ចេកទេស ការផ្គត់ផ្គង់ធាតុចូលកសិកម្ម និងហិរញ្ញវត្ថុ។ ៥. ត្រូវបន្តបង្កើនធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងបញ្ចូលផែនការសកម្មភាពយេនឌ័រ និងកុមារ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងកុមារនៅតាមអង្គភាព ហើយគួររៀបចំកម្មវិធីត្រួតពិនិត្យ តាមដាន និងវាយតម្លៃដែលមានលក្ខណៈសង្គតិភាព សមភាព តម្លាភាព និងផ្តល់គណនេយ្យភាពដល់ស្រ្តី និងក្មេងស្រីក្នុងវិស័យកសិកម្ម។

ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន នៅខេត្តប៉ៃលិន
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លុះបញ្ចាំងអំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ច...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង «សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ...
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមដាំកូនឈើជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ លើការងារអភិរក្សធនធានជលផល និងសហគមន៍នេសាទ ជាមួយមន្រ្តីជំនាញ និងអង្គការពាក់ព័ន្ធ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)
នៅព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំជាមួយអង្គការ UNIDO ដើម្បីត្រៀមរៀបចំទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផល...
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ស្តីអំពី « ការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ក្នុងការបម្រើឱ្យសន្តិសុខស្បៀង...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំសហគមន៍កសិកម្មទំនើប
នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី...
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សូមព្រះបរមរាជាអនុញ្ញាត លំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយព្រះពរដល់ ព្រះករុណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា
នៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា...