កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 2675

ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសា​ស​ន៏ កាលពី​ថ្ងៃទី២២ ខែតុលា នៅពេលដែល​ឯកឧត្តម​បាន​ចូលរួម នៅក្នុង​កិច្ចប្រជុំ​លើក​ទី១០ នៃ​ឧ​ត្ត​ម​មន្ត្រី​កសិកម្ម  និង​ព្រៃឈើ​អាស៊ាន​បូក​បី​ថា មកដល់ពេលនេះ ​អាស៊ាន​បាន​អនុវត្ត​នូវ​គម្រោង​សហការគ្នា​ជាច្រើន​ ពាក់ព័ន្ធ នឹង​ស្បៀងអាហារ កសិកម្ម ព្រៃឈើ​ជាច្រើន ដែល​រួមមាន​ការផ្លាស់ប្តូរ   ពត៍​មាន​ផលិតផល​កសិកម្ម ការប្រើប្រាស់ និង​កែច្នៃ ផលិតផល​កសិកម្ម ការបណ្តុះបណ្តាល ​និង​ផ្សព្វផ្សាយ​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​ន៏ ព្រមទាំង​ការជំរុញ​ពាណិជ​កម្ម ផលដំណាំ  សត្វ ជលផល និង​ព្រៃឈើ​ជាដើម ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក្នុង​បិ​រ​បទ​នៃ​សកល​ភា​វូប​នី​កម្ម និង​ដើម្បី​ឈានទៅរក​ការរត់​ប្រណាំងប្រជែង​នៅលើ ទីផ្សា​អន្តរជាតិ ព្រមទាំង​រក្សាបាន​នូវ​និរន្តរភាព​នៃ​ផលិតកម្ម កសិកម្ម កិច្ចសហប្រតិបត្តិការ នៅក្នុង​តំបន់​ត្រូវតែ​បន្តធ្វើ និង​ពង្រីក​ឡើង​ថែមទៀត ។

ឯកឧត្តមរដ្ឋមន្ត្រី​ បានអោយដឹងថា ការលើកកម្ពស់​គុណភាព​ស្តង់ដារ​ ធានា​សុវត្ថិភាព​ស្បៀងអាហារ ការកំណត់​ស្តង់ដារ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម គឺជា​សកម្មភាព​អាទិភាព​ដែល​ត្រូវអនុវត្ត។ ឯកឧត្តមរដ្ឋមន្ត្រី​បន្តទៀតថា សន្តិសុខ​ស្បៀង ការប្រែប្រួល​អាកាសធាតុ និង​ជុំវិញ​ការប្រ​ណាំ​ប្រជែង វិស័យ​កសិកម្ម ព្រៃឈើ និង​ជលផល គឺ​ត្រូវតែ​ធ្វើឡើង​ប្រកបដោយ​គោលការណ៍​វិទ្យាសាស្ត្រ និង​បច្ចេកវិជ្ជា​ដើម្បី​បញ្ជូន​សារ​ប្រ​យោ​ជ​ន៏​ឲ្យ​ទៅ​មូលដ្ឋាន ។

ក្រៅពី​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន​បូក​បី​លើក​ទី១០ កិច្ចប្រជុំ​រដ្ឋមន្ត្រី កសិកម្ម និង​ព្រៃឈើ​អាស៊ាន​លើក​ទី៣២ និង​បូក​បី​លើក​ទី១០ ក៏មាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី អាស៊ាន​បូក​ចិន លើក​ទី២ ផងដែរ ។

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម  បាន​បន្ថែមថា រយៈពេល​ពីថ្ងៃ​កន្លងមកនេះ ឧ​ត្ត​ម​មន្ត្រី​កសិកម្ម និង​ព្រៃឈើ អាស៊ាន​បាន​ពិនិត្យ និង​ពិភាក្សាគ្នា​យ៉ាង​ផុលផុស​ទាំង​ក្របខ័ណ្ឌ​បច្ចេកទេស  និង​និតិ​វិធី​រដ្ឋបាល​សំដៅ ទទួលបាន​នូវ​ប្រសិទ្ធភាព​ការងារ​ ដោយ​ឈរលើ​បទពិសោធ​ន៏​ការងារ​កន្លងមក។

ឯកឧត្តមរដ្ឋមន្ត្រី​ បានលើកឡើង​ទៀតថា ជារួម​ផែនទី​បង្ហាញផ្លូវ​របស់​សហគម​ន៏​អាស៊ាន ២០០៩-២០១៥ គឺជា​មា​គា៍​ប្រតិ​ប​ត្ត​មួយ​យ៉ាង​ល្អ ដែល​យើង​អាចបំពេញ​ការងារ​ជាមួយគ្នា​យ៉ាង​ជោគជ័យ ។ ផែនទី​បង្ហាញផ្លូវ​នោះ​ក៏ត្រូវ​បាន ចង្អុលបង្ហាញ​បន្ថែម​យ៉ាងច្បាស់ ក្នុង​កិច្ចប្រជុំ​សហ​ប្រតិ​ប​ត្ត​ការ​អាស៊ាន​បូក​បី​ នៅ​ហួរ​ហីន អំពី​សន្តិសុខ​ស្បៀង និង​ការអភិវឌ្ឍ​ន៏​ជីវថាមពល ។

ដូច្នេះ​ការអនុវត្ត​ន៏​តាម​ការចង្អុលបង្ហាញ របស់​ថ្នាក់ដឹកនាំ​អាស៊ាន​បូក​បី និង​បំពេញការងារ របស់​យើង​ពាក់ព័ន្ធ និង​សន្តិសុខ​ស្បៀង ការប្រែប្រួល​អាកាសធាតុ និង​ជុំវិញ​ការប្រណាំង​ប្រជែង វិស័យ​កសិកម្ម ព្រៃឈើ និង​ជលផល តាមរយៈ​ការធ្វើអោយ​ប្រសើ​ឡើង​នូវ ការស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​បច្ចេកវិជ្ជា ក្នុងន័យ​ធ្វើយ៉ាងណា ជួយ​បញ្ជូន​សារ​ដ៏​មាន​សារ​ប្រ​យោ​ជ​ន៏​នេះ ទៅដល់​មូលដ្ឋាន​ដែលជា​តួរ​អង្គ​ត្រូវអនុវត្ត​ផ្ទាល់ គឺជា​កិច្ចការ​អាទិភាព​បំផុត ។

លោក​ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន ក៏បាន​អំពាវនាវ ឲ្យ​មានការ​គាំទ្រ និង​សហការ​ជំរុញ​ការងារ​របស់​រដ្ឋមន្ត្រី​កសិកម្ម​អាស៊ាន ឲ្យ​ឆ្ពោះទៅមុខ និង​បង្កើត​គម្រោង​ថ្មី ៗ និង​គំនិត​ផ្តួចផ្តើម​ថ្មី​ដែល​នឹង​ផ្តល់ ផល​ប្រ​យោ​ជ​ន៏​ដល់​ប្រជាជាតិ​យើង​ទាំងមូល ។

ជាមួយនិង​ការប្រមើលមើល​ដ៏​មានតម្លៃ និង​ការណែនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​រដ្ឋមន្ត្រី​កសិកម្ម​ព្រៃឈើ​អាស៊ាន បូក​បី  ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន​ ជឿជាក់ថា យើង​នឹង​អាច​សំរេច​ទៅដល់​គោលដៅ​រួម​នៃ​កិច្ចប្រជុំ និង​ទទួលបាន​លទ្ធផល​ផ្លែផ្កា​ជាទី​គួរ​ជាទី​ពេញចិត្ត​ជាពុំខាន ។

តាម​កម្មវិធី​ដែល​បានគ្រោង​ទុក កិច្ចប្រជុំ​រដ្ឋមន្ត្រី កសិកម្ម និង​ព្រៃឈើ​អាស៊ាន​បូក​បី ដែល​រួមមាន ប្រទេស​ចិន កូរ៉េ និង ជប៉ុន​នៅ​ថ្ងៃទី ២៣ ខែតុលា​នេះ នឹង​ប្រារព្វ​ពិធី​បើក​កិច្ចប្រជុំ​នៅ​វិមាន​សន្តិភាព (អគារ​ទីស្តីការ​នាយករដ្ឋមន្ត្រី​ដែល​ទើប​បើក​សម្ភោ​ធ) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី នឹង​ឡើង​ថ្លែង​សន្ទរកថា​បើក​កិច្ចប្រជុំ​ផងដែរ ៕

ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន នៅខេត្តប៉ៃលិន
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លុះបញ្ចាំងអំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ច...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង «សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ...
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមដាំកូនឈើជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ លើការងារអភិរក្សធនធានជលផល និងសហគមន៍នេសាទ ជាមួយមន្រ្តីជំនាញ និងអង្គការពាក់ព័ន្ធ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)
នៅព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំជាមួយអង្គការ UNIDO ដើម្បីត្រៀមរៀបចំទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផល...
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ស្តីអំពី « ការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ក្នុងការបម្រើឱ្យសន្តិសុខស្បៀង...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំសហគមន៍កសិកម្មទំនើប
នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី...
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សូមព្រះបរមរាជាអនុញ្ញាត លំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយព្រះពរដល់ ព្រះករុណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា
នៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា...